សេដ្ឋកិច្ចចិន

ចិនសម្រេចបានកំណើនសេដ្ឋកិច្ច ៤,៨% នៅត្រីមាសទី១ ទោះប្រឈមនឹងបញ្ហាច្រើន


នៅក្នុងត្រីមាសទី១ឆ្នាំ២០២២នេះប្រទេសចិនសម្រេចបានកំណើនសេដ្ឋកិច្ច ៤,៨% លើសពីការរំពឹងទុក និងជាសន្ទុះដ៏ប្រសើរមួយបើធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០២១។ នេះបើផ្អែកតាមតួលេខផ្លូវការ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិន ហើយត្រូវបានយកមកចុះផ្សាយនៅលើទំព័រមុខសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បញ្ហាប្រឈមនៃសេដ្ឋកិច្ចចិន
ដោយ

ទោះជា​យ៉ាងណា សេដ្ឋកិច្ច​ចិន​នៅ​ឆ្នាំ​នេះ ក៏​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដោយសារ​តែ​កូ​វី​ដ​១៩​ផង​ដែរ ខណៈ​ពេល​នេះ នៅ​ទីក្រុង​សំខាន់​មួយ​ចំនួន រួម​ទាំង ទីក្រុង​ស៊ិ​ន​ជិន ទីក្រុង​សៀង​ហៃ កំពុង​រង​នូវ​វិធានការ​តឹងរ៉ឹង និង ការ​បិទ​ខ្ទប់​ផង​ដែរ​។

របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​ការិយាល័យ​ស្ថិតិ​ជាតិចិន​បាន​បង្ហាញ​ថា នៅ​៣​ខែ​ដំបូង​ឆ្នាំ​២០២២ សេដ្ឋកិច្ច​ចិន​មាន​សន្ទុះ​៤,៨% ជា​អត្រា​លើស​ការ​រំពឹង​ទុក​កន្លង​មក​ដែល​មាន​ត្រឹម​៤,៣%​ប៉ុណ្ណោះ ហើយ​តួលេខ​នេះ​មាន​កំណើន​ល្អ​ប្រសើរ​ផង​ដែរ​បើ​ធៀប​នឹង​បី​ខែ​ដំបូង​ឆ្នាំ​២០២១ ដែល​មាន​កំណើន​ត្រឹម​៤%​។

ជា​រួម យើង​សង្កេត​ឃើញ​ថា សេដ្ឋកិច្ច​ចិន​មាន​លំនឹង និង​ស្ទុះ​ឡើង​ល្អជា​ប្រចាំ​បើ​ទោះបីជា​មិន​ស្ថិត​ក្នុង​អត្រា​ខ្លាំងក្លា​ណាស់ណា​ក៏​ដោយ​។ អាជ្ញាធរ​ចិន​បាន​អះអាង​ថា នៅ​ខែ​៣​កន្លង​មកនេះ កម្លាំងផលិតកម្ម ក្នុង​វិស័យ​ឧស្សាហកម្ម បាន​ស្ទុះ​ឡើង​ប្រមាណ​៥% រវាង​១​ឆ្នាំ​ចុង​ក្រោយ​នេះ​។ គួរ​ជម្រាប​ថា កំណើន​ផ្នែក​ឧស្សាហកម្ម​នេះ​ហើយ ដែល​បាន​ទាញ​សេដ្ឋកិច្ច​ចិន ឲ្យ​មាន​កំណើន​នៅ​ក្នុង​ត្រីមាស​ទី​១​នេះ​។

ទោះបីជា​បែប​នេះ​ក្តី កំណើនសេដ្ឋកិច្ច​របស់​ចិន​បាន​និង​កំពុង​រង​ការ​គម្រាមកំហែង ពី​ភាព​មិន​ច្បាស់លាស់​នៃ​ការ​រីក​រាលដាល​កូ​វី​ដ​១៩​នៅ​ក្នុងស្រុក​។

សេដ្ឋកិច្ច​ចិន​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ជា​ថ្មី​ម្តងទៀត ដោយសារ​តែ​កូ​វី​ដ​១៩​បាន​រាតត្បាត​នៅ​ក្នុងស្រុក អស់​ពេល​ជាង​១​មួយ​ខែ​មកនេះ​។ មែនទែន​ទៅ សម្រាប់​ប្រទេស​ផ្សេង​ក្រៅពី​ចិន ការ​រីក​រាល​នៃ​កូ​វី​ដ​១៩​ក្នុងស្រុក មិនមែន​ជា​ចំណោទបញ្ហា​ធំ​ឡើយ​។ យ៉ាងណា​ក៏​ដោយ សម្រាប់ ទីក្រុង​ប៉េ​កាំ​ង គេ​នៅ​តែ​ប្រកាន់ខ្ជាប់​វិធានការ​តឹងតែង​ដដែល​ចំពោះ​មុខ​ជំងឺឆ្លង​ផ្លូវដង្ហើម​មួយ​នេះ​។ ទីក្រុង​ធំ​ៗ និង​សំខាន់​ៗ​របស់​ចិន​ជា​ច្រើន បាន​និង​កំពុង​តែ​អនុវត្ត​វិធានការ​តឹងរ៉ឹង​។ នៅ​ទីក្រុង​ប៉េ​កាំ​ង បើ​ទោះ​មិន​មានការ​បិទ​ខ្ទប់​ទាំងស្រុង​មែន តែ​អាជ្ញាធរ​ចិន បាន​ចេញ​វិធានការ ហាមឃាត់​មួយ​ចំនួន មិន​ឲ្យ​ប្រជាជន​ធ្វើ​ចរាចរណ៍​កុះករ​ពេក​ទេ​។ ដោយឡែក គឺ​ក្រុង​សិន​ចិន និង​ទីក្រុង​សៀង​ហៃ ដែល​ជាទី​ក្រុង​សេដ្ឋកិច្ច ដ៏​សំខាន់​បំផុត​របស់​ចិន បាន​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់​ទាំងស្រុង អស់​ពេល​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​។ 

គួរ​កត់​សម្គាល់ថា សូ​ម្បី​តែ​រដ្ឋអំណាច​ប៉េ​កាំ​ង​ក៏​បាន​ទទួលស្គាល់​ខ្លួនឯង​ដែរ​ថា សេដ្ឋកិច្ច​ខ្លួន​មាន​ឧបសគ្គ​ប្រឈម​ជា​ច្រើន​។ យ៉ាងណាមិញ ក្នុង​ឆ្នាំ​ពេញ​មួយ​២០២២​នេះ រដ្ឋាភិបាល​ចិន បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​អាច​ថា​មាន​កំណើន ប្រមាណ​តែ​៥,៥%​ប៉ុណ្ណោះ​។ ពោល​ការ​ព្យាករណ៍​នេះ ជា​ការ​ព្យាករ​កំណើន​ដ៏​ទាប​បំផុត​មិន​ធ្លាប់​មាន បើ​គិត​ពី​ទស​វត្ស​ឆ្នាំ​៩០​មក​។

បន្ថែម​ពីលើ​នេះ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​នៃ​តម្លៃ​ទំនិញ​ត្រូវ​បាន អ្នក​សេដ្ឋកិច្ច​បាន​និយាយ​ថា នឹង​ផ្តល់​ការ​រំខាន​កាន់តែ​ខ្លាំង​ឡើង ពីលើ​គោលនយោបាយ​គ្មាន​កូ​វី​ដ​របស់​ចិន ហើយនឹង​ធ្វើ​ឱ្យ​មាន​ផល​លំបាក​ក្នុង​ការ​ឈាន​សម្រេច​គោលដៅ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ៥,៥%​នេះ​។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF ធ្លាប់​បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ឆ្នាំ​២០២២ នឹង​ថយ​ចុះ​មក​នៅ​ត្រឹម ៤,៩% ដែល​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី ៨.១% កាលពី​ឆ្នាំ​មុន​៕

None



អត្ថបទបន្ទាប់


អ៊ុយក្រែនរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធតម្លៃ៥០០ពាន់លានដុល្លារ ដោយសារសង្គ្រាមឈ្លានពានពីរុស្ស៊ី

ភាគីអ៊ុយក្រែនបាននិយាយថា ការឈ្លានពានរបស់រុស្ស៊ីបានធ្វើឱ្យខូចខាត និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអ៊ុយក្រែន រហូតដល់៣០% ដែលគិតជ…

IMF នឹងពិចារណាពីសំណើសុំជំនួយហិរញ្ញវត្ថុបន្ទាន់របស់ស្រីលង្កា

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសស្រីលង្កាបាននិយាយនៅថ្ងៃទី ១៩មេសាថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងពិចារណាផ្តល់ជំនួយហិរញ្ញវត្ថុបន្ទាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ