វិស័យថាមពលវៀតណាម

វៀតណាម ដាក់គោលដៅ ក្លាយជាប្រទេសមានការវិនិយោគ និងប្រើប្រាស់ថាមពលសូឡាខ្លាំងជាងគេ


ដោយសារតែមានអំណោយផលនៃសក្ដានុពលពីធម្មជាតិ ការគាំទ្រខ្លាំងពីរដ្ឋាភិបាល និងទស្សនវិស័យចំពោះវិស័យថាមពលពន្លឺព្រះអាទិត្យ ឬហៅថា សូឡា ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា អាចនឹងក្លាយជាកន្លែងដែលមានមានការវិនិយោគថាមពលសូឡាខ្លាំងជាងគេមួយ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម គឺ Vietnam Express។
វៀតណាម ដាក់គោលដៅ ក្លាយជាប្រទេសមានការវិនិយោគ និងប្រើប្រាស់ថាមពលសូឡាខ្លាំងជាគេ (រូបភាព៖theleader.vn)
ដោយ

ប្រទេសវៀតណាម ត្រូវបាន​គេចាត់ទុកថា ជា​ទីផ្សារ​ថាមពល​សូឡា ដែល​មិនគួរមើលរំលង សម្រាប់​រយៈពេល​១​ទសវត្សរ៍បន្ទាប់នេះ ខណៈដែល​អត្ថប្រយោជន៍នៃកំណើន​សក្ដានុពល​សម្រាប់​ថាមពល​សូឡា និងបរិយាកាស​វិនិយោគ កំពុង​មានការ​ប្រសើរឡើង​គួរឲ្យកត់សម្គាល់។ នេះបើតាម ការរាយការណ៍​ថ្មីមួយ របស់​ក្រុមហ៊ុន​ស្រាវជ្រាវ Fitch Solutions។ ប្រភពស្រាវជ្រាវនេះ បាន​រំពឹងថា សមត្ថភាព​សូឡា នៅក្នុងប្រទេស​វៀតណាម អាចនឹងកើនឡើង ៧៧០០ មេហ្គាវ៉ាត់ នៅឆ្នាំ២០២៨។

របាយការណ៍ស្រាវជ្រាវ​ដដែលនេះ បាន​ឲ្យដឹង​ទៀតថា ជាមួយនឹង​និរន្តរភាព​នៃ​សក្ដានុពល​ថាមពល​សូឡា ដែលមិនទាន់​បានទាញ​យក​មកប្រើប្រាស់ ប្រទេសវៀតណាម ទំនង​នឹង​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពីអ្នកវិនិយោគ​កាន់តែខ្លាំង និងការ​កើនឡើង​ការ​ដាក់ពង្រាយ​សមត្ថភាព បើទោះបីជា​មានមូលដ្ឋាន​ទាប​ក៏ដោយ។ 

ជាការ​លើកទឹកចិត្ត​ដល់​ការវិនិយោគ​បរទេស និងការរីកចម្រើន​នៅក្នុងវិស័យ​ថាមពលនេះ រដ្ឋាភិបាល​វៀតណាម បាន​ផ្ដល់នូវ​គោលនយោបាយ​អនុគ្រោះ​មួយចំនួន រួមមាន​ការទាក់ទាញ​អនុគ្រោះពន្ធ គយ ប្រភេទ feed-in-tariffs (FIT) និង​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ ផ្សេងទៀត ដូចជា​ការ​អនុគ្រោះសម្រាប់​ពន្ធដារ​ជាដើម។

គិតត្រឹមខែ​កញ្ញាកន្លងទៅ គម្រោង​ថាមពល​សូឡា ដែលបាន​ចុះបញ្ជី​នៅវៀតណាម បាន​កើនឡើង​ដល់ ២ម៉ឺន ៥ពាន់ មេហ្គាវ៉ាត់ លើសពីគោលដៅ​ដំបូង​របស់​រាជរដ្ឋាភិបាល ដែលបាន​កំណត់ថា មានតែ​៤ពាន់មេហ្គាវ៉ាត់ នៅឆ្នាំ២០២៥។ នេះបើតាម ក្រុមហ៊ុន​អគ្គិសនី​ជាតិវៀតណាម។ 

ក្រុមហ៊ុន​អគ្គិសនី​ជាតិវៀតណាម គូសបញ្ជាក់ទៀតថា ថាមពល​កកើតឡើងវិញ​នាពេល​បច្ចុប្បន្ន មាន​៩% នៃ​ថាមពល​ចម្រុះ​របស់វៀតណាម ដែលវា​មាន​លើសពី​គោលដៅ​កំណត់​ដែលមាន​៧% សម្រាប់​ឆ្នាំក្រោយនេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការអភិវឌ្ឍមូលដ្ឋានគ្រឹះនៃវិស័យអប់រំ នៅតាមតំបន់ដាច់ស្រយាល នៅតែជួបប្រទះបញ្ហាខ្វះខាត

ព័ត៌មាន
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ និងរីកចម្រើនទៅមុខ វិស័យអប់រំ ពិតជាដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការរួមចំណែកចាក់គ្រឹះជាមូលដ្…

សហរដ្ឋ​អាមេរិក​អន្ទង​​តំបន់​ ឥណ្ឌូប៉ាស៊ីហ្វ៊ិក ឲ្យ​ងាក​មក​មើល​ការវិនិយោគ​​របស់​ខ្លួន

ព័ត៌មាន
សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​គណៈប្រតិភូ​ពាណិជ្ជ​កម្ម​ជាន់ខ្ពស់ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​អាមេរិក លោក Wilbur Ross (វីលប៊ើ រ៉ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ