អាជីវកម្មនៅ China Town ក្នុងសហរដ្ឋអាមេរិក កំពុងរងគ្រោះដោយសារ សង្គ្រាមពាណិជ្ជកម្ម


ម្ចាស់អាជីវកម្មជាច្រើន ដែលកំពុងប្រកបរបររកស៊ី នៅ China Town ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចាប់ផ្តើម រងផលប៉ះពាល់ហើយ ដោយសារតែ រដ្ឋាភិបាលដូណាល់ត្រាំ បានតម្លើងពន្ធពី ១០ ទៅ ២៥ភាគរយ លើទំនិញចិន ដែលមានតម្លៃជាង ២០០ពាន់លានដុល្លារអាមេរិក ហើយម្ចាស់អាជីវកម្មទាំងអស់នោះ សុទ្ធតែរកស៊ី ពឹងផ្អែកលើ ទំនិញនាំចូលពីប្រទេសចិន។
អាជីវកម្មនៅ China Town ក្នុងសហរដ្ឋអាមេរិក កំពុងរងគ្រោះដោយសារ សង្គ្រាមពាណិជ្ជកម្ម (https://ny.eater.com/)
ដោយ

ដោយសារតែ ការចរចា​ពាណិជ្ជកម្ម​អាមេរិក និងចិន បានជាប់គាំង​ក្នុងខែ ឧសភា កន្លងទៅនេះ ម្ចាស់​អាជីវកម្ម បានឲ្យដឹងថា ការដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ ត្រូវបាន​ពន្យារពេល និងកាន់តែ​ឡើងថ្លៃ ថែមទៀត។

លោកស្រី ឆីង យេ ឆេន ម្ចាស់ហាងម៉ាត Pearl River ដែលបាន​បើកដំណើរ​ការអស់ជាង ៤៨ឆ្នាំ​ទៅហើយនោះ បានឲ្យដឹងថា ប្រជាជន​ទីក្រុង​ញូវយ៉ក ភាគច្រើន ជាអ្នកទិញ​ទំនិញ​តម្លៃសមរម្យ​ពីទីផ្សារ​អាស៊ី ក៏ប៉ុន្តែ តម្លៃទំនិញ​ជាច្រើនមុខ លែងសមរម្យ​ទៀតហើយ គឺចាប់ផ្តើម​ឡើងថ្លៃ​ហើយ ព្រោះទំនិញ​របស់​ហាងគាត់ ស្ទើរតែ ៧០ភាគរយទៅ​ហើយ ដែលផលិត​ក្នុង​ប្រទេសចិន។

លោកស្រី ពន្យល់ទៀតថា កាលពីមុន លោកស្រីបង់ថ្លៃពន្ធ ៣០ភាគរយទៅហើយ តែក្រោយ​លោក ដូណាល់ ត្រាំ បន្ថែមពន្ធ ២៥ភាគរយ លើទំនិញ​នាំចូល​មកពីចិន​ទៀត ពោលគឺ លោកស្រី ត្រូវបង់​ពន្ធសរុប ៥៥ភាគរយ​នៃថ្លៃទំនិញ។

អាជីវកម្មជាច្រើន​នៅក្នុង China Town នៃសហរដ្ឋ​អាមេរិក ទំនងជានឹង​តម្លើងថ្លៃ​ទំនិញ ឆាប់ៗ​នេះដូចគ្នាដែរ តែអ្នក​ជំនាញ បានអះអាងថា ពន្ធលើការនាំចូល ​មិនមែន​ជាបញ្ហា​ចំបង​ទេនៅពេល​នេះទេ គឺមាន ការពន្យារ​ពេលដឹក​ជញ្ជូនទេ ដែលជា​បញ្ហា​ពិតប្រាកដ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម។

យ៉ាងណាមិញ ម្ចាស់​អាជីវកម្មនៅ China Town មិនទាន់​ជាភ័យ​ព្រួយ​ខ្លាំងនៅឡើយទេ ដោយពួកគេ អាចនឹង​តម្លើង​ថ្លៃទំនិញ ក៏ដូចជា នាំចូលទំនិញ​ពីប្រទេស​ដទៃវិញ ដូចជា កម្ពុជា និងវៀតណាម​ជាដើម៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Emirates ផ្ដល់សេវាកៅអីថ្នាក់ First Class ដំបូងគេ ជាមួយជើងហោះហើរថ្មីទៅមកភ្នំពេញ ឌូបៃ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអាកាសចរណ៍ បានអះអាងថា ចំនួនអ្នកដំណើរទៅមក ភ្នំពេញ-ទីក្រុងឌូបៃ នៃអារ៉ាប់រួម បានបង្ហាញពីកំណើនជារៀងរាល់ឆ្នាំ ដែលជាឱក…

ចាប់ពីឆ្នាំ​២០០៤មក អាមេរិក​ជួយ​ជាង ៣លានដុល្លារ អភិរក្ស​ប្រាសាទ​ភ្នំបាខែង

ព័ត៌មាន
ក្នុង​រយៈពេល​ ១៥ឆ្នាំ​ចុង​ក្រោយ​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ថវិកា​ជំនួយ​ឥតសំណង​ជាង ៣លាន ២សែន​ដុល្លារអាមេរិក ដល់​ការអភិរក្ស​ប្រាសាទ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ