ក្រុមហ៊ុនចិន

ក្រុមហ៊ុនចិនប្រើប្រាស់ឈ្មោះរោងចក្រនៅប្រទេសដទៃដើម្បី គេវេះទណ្ឌកម្មអាមេរិក កំពុងប្រឈមនឹងការស៊ើបអង្កេត


យើងទៅមើលរឿងសំខាន់មួយទៀត ទាក់ទងនឹង ក្រុមហ៊ុនចិនប្រើប្រាស់ឈ្មោះរោងចក្រនៅប្រទេសដទៃដើម្បីបញ្ជៀសការដាក់ទណ្ឌកម្មពីអាមេរិក កំពុងប្រឈមនឹងការស៊ើបអង្កេត។ ក្រុមគណៈមេធាវីរបស់ក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិកមួយ បាននិយាយថា ពួគគេបានដាក់ញត្តិទៅរដ្ឋាភិបាលអាមេរិក ដើម្បីស្នើសុំឱ្យមានការស៊ើបអង្កេត ទៅលើក្រុមហ៊ុនចិនមួយ ដែលបានប្រើប្រាស់ និងយកឈ្មោះក្រុមហ៊ុននៅប្រទេសថៃ វៀតណាម និង ម៉ាឡេស៊ី ជាខែលរកស៊ី ដើម្បីបញ្ចៀសទណ្ឌកម្មពន្ធគយពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
រោងចក្រនៅក្នុងប្រទេសចិន
ដោយ

អ្នកនាំពាក្យ​របស់​ក្រុម​គណៈមេធាវី​របស់​ក្រុមហ៊ុន​ផលិត​ថាមពល​ពន្លឺព្រះអាទិត្យ​របស់​សហរដ្ឋអាមេរិក​មួយ បាន​គូសបញ្ជាក់​ថា ពួក​គេ​បាន​ដាក់​ញត្តិ​ស្នើ​សុំ​ការ​ស៊ើបអង្កេត​ទៅ​កាន់ ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ករួច​ហើយ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​។ ប៉ុន្តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក​នោះ​ទេ ខណៈ​អ្នកនាំពាក្យ​របស់​ក្រសួង ក៏​បាន​បដិសេធ​ក្នុង​ការ​ឆ្លើយ​តប​ជាមួយ​អ្នក​សារព័ត៌មាន​របស់ Bloomberg ផង​ដែរ​។

នៅ​ក្នុង​ញត្តិ​របស់​ក្រុម​គណៈមេធាវី​ក្រុមហ៊ុន​អា​មេ​រិ​ក​ខាងលើ​នេះ បាន​សរសេរ​អះអាង​ថា ទ​ង្វើ​របស់​ក្រុមហ៊ុន​ផលិត​ថាមពល​ពន្លឺព្រះអាទិត្យ​ពី​ផ្ទាំង​សូ​ឡា​របស់​ចិន គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ចេតនា​ចង់​គេចវេស​ពី​ការ​បង់ពន្ធ​និយាយ​ដោយឡែក និង​គេចវេស​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​និយាយ​ជា​រួម​។ ហេតុនេះ​ហើយ គេ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អា​មេ​រិ​ក​ពង្រីក​វិសាលភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​ចិន ដែល​មាន​ប្រតិបត្តិការ​នៅ​ក្នុង​បណ្តា​ប្រទេស​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​បន្ថែម​ទៀត​។

គួរ​ជម្រាប​ថា កន្លង​មក​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​លើ​ក្រុមហ៊ុន​ចិន ធ្វើ​ឡើង​តែ​នៅ​លើ​ក្រុមហ៊ុន​ចិន​ណា ដែល​មាន​ប្រតិបត្តិការ​រកស៊ី​នៅ​ក្នុង​ទឹកដី​ចិន​ប៉ុណ្ណោះ​។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន មិន​ត្រឹមតែ​នៅ​ក្នុង​វិស័យ​ថាមពល​នោះ​ទេ បាន​ផ្លាស់​ប្តូរ​រោងចក្រ សហគ្រាស និង​ប្រតិបត្តិការ​របស់​ខ្លួន មក​ក្នុង​ប្រទេស​ផ្សេង​ៗ​ទៀត​ក្រៅ​តែ​ពី​ប្រទេស​ចិន​។ ក្នុង​នោះ ប្រទេស​គោលដៅ រួម​មាន​ប្រទេស​វៀតណាម ថៃ និង​ម៉ា​ឡេ​ស៊ី​ជាដើម ដោយសារ​តែ​ប្រទេស​ទាំងនេះ មាន​កម្រិត​ប្រាក់​ឈ្នួល​កម្លាំង​ពលកម្ម​នៅ​ទាប គួប​ផ្សំ​នឹង​កម្មករ​ជំនាញ​ក៏​មាន​ចំនួន​ច្រើន​។

គួរ​រំឭក​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​កមក​លើ​ក្រុមហ៊ុន​ចិន តាម​រយៈ​ការ​ដំឡើង​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន​ទៅ​សហរដ្ឋអាមេរិក​នេះ គឺជា​លទ្ធផល​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ ដែល​គេ​ស្គាល់​បាន​ថា​ជា «​សង្គ្រាម​ពាណិជ្ជកម្ម​» រវាង​ចិន​និង​អា​មេ​រិ​ក ដែល​បាន​ចាប់​កម្រើក​ឡើង​តាំងពី​ឆ្នាំ ២០១៨​មក​ម្ល៉េះ គ្រា​ដែល​លោក ដូ​ណា​ល់​ត្រាំ​នៅ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​នៅឡើយ​។

ក្រោយមក មាន​ក្រុមហ៊ុន​ចិន​ជា​ច្រើន​បាន​ផ្តើម​រត់​ចេញពី​ទឹកដី​ចិន មក​តាំង​មូលដ្ឋាន​ផលិត​នៅ​ប្រទេស​ដទៃ​ក្នុង​តំបន់ ដើម្បី​ជៀស​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​។ ក្នុង​នោះ ក៏​មាន​ដែរ ក្រុមហ៊ុន​ចិន​មួយ​ចំនួន​បាន​លួច​បន្លំ​ប្រើប្រាស់​ឈ្មោះ និង​អ​ស័​យ​ដ្ឋា​ន​នៅ​ប្រទេស​ដទៃ​ក្រៅពី​ចិន ដើម្បី​អាច​នាំ​ចូល​ទៅ​អា​មេ​រិ​កបាន​ដោយ​មិន​ចាំបាច់​បង់ពន្ធ​ច្រើន និង​មិន​ចាំបាច់​រង​គំនាប​ទណ្ឌកម្ម​។

គិត​មក​ទល់​ពេល​នេះ ទោះ​ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី​ថ្មី លោក​ចូ បៃ​ឌិន​ក្តី ក៏​ភ្លើងសង្គ្រាម​ពាណិជ្ជកម្ម នយោបាយ ក៏​ដូច​ជា​សង្គ្រាមពាក្យសម្តី​រវាង​គូប្រជែង​ទាំង​ពីរ​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ​៕

None



អត្ថបទបន្ទាប់


ចិនយល់ព្រមឲ្យក្រុមហ៊ុននាំចេញមៀនថៃចំនួន៥៦ នាំចូលមៀនទៅកាន់ទីផ្សារចិនឡើងវិញហើយ !

ក្រោយពីមានបញ្ហារាំងស្ទះការនាំចេញមៀនថៃទៅកាន់ទីផ្សារប្រទេសចិនអស់មួយកន្លងមកនេះ ឥឡូវនេះ ប្រទេសថៃចាប់ផ្ដើមមានក្ដីសង្ឃឹមឡើងវិញហើយ ដោយភាគីចិន…

ក្រោយទីផ្សារអង្ករធ្លាក់ចុះ វៀតណាមពិចារណាកាត់បន្ថយការដាំដុះដំណាំស្រូវ និងងាកទៅដាំដំណាំផ្សេងទៀតវិញ

វៀតណាមពិចារណាកាត់បន្ថយការដាំដុះដំណាំស្រូវ និងងាកទៅដាំដំណាំផ្សេងទៀតដើម្បីបង្កើនប្រាក់ចំណេញច្រើនជាងនេះ ! រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ