ទីផ្សារអង្ករ

ក្រោយទីផ្សារអង្ករធ្លាក់ចុះ វៀតណាមពិចារណាកាត់បន្ថយការដាំដុះដំណាំស្រូវ និងងាកទៅដាំដំណាំផ្សេងទៀតវិញ


វៀតណាមពិចារណាកាត់បន្ថយការដាំដុះដំណាំស្រូវ និងងាកទៅដាំដំណាំផ្សេងទៀតដើម្បីបង្កើនប្រាក់ចំណេញច្រើនជាងនេះ ! រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម បាននិយាយថា វៀតណាម នឹងពិចារណាកាត់បន្ថយផ្ទៃដីដាំដុះស្រូវ និងងាកទៅរកការដាំដុះដំណាំយុទ្ធសាស្ត្រផ្សេងដែលទទួលបានប្រាក់ចំណេញច្រើនជាងស្រូវវិញ ប្រសិនបើតម្លៃស្រូវអង្ករនៅតែបន្ដមានការធ្លាក់ចុះ ខណៈដែលកសិករកំពុងជួបឧបសគ្គយ៉ាងច្រើន ដោយសារតែតម្រូវការមានការថយចុះ និង ការរឹតត្បិតការធ្វើដំណើរនៅអំឡុងពេលកូវីដ-១៩។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Chanel News Asia។
កសិករកំពុងអុំស្រូវ នៅប្រទេសវៀតណាម
ដោយ

តម្លៃ​អង្ករ​របស់​វៀតណាម ប្រភេទ​អង្ករ​បាក់​៥% បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឺ​ម​តែ ៣៩០ ដុល្លា​អាម​រិ​ក​ក្នុង​មួយ​តោន ដែល​ជា​តម្លៃ​មួយ​ទាប​បំផុត​គិត​តាំងពី​ខែកុម្ភៈ​ឆ្នាំ​២០២០​មក​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​វៀតណាម លោក លី មី​ញ​ហូ​ន បាន​និយាយ​ថា វៀតណាម​ត្រូវ​ពិចារណា​លើ​ផែនការ​កាត់​បន្ថយ​តំបន់​ដាំ​ដុះ​ស្រូវ​ដើម្បី​ងាក​ទៅ​ដាំ​ដុះ​ដំណាំ​ផ្សេង​ទៀត ឌែ​ល​ទទួល​បាន​ផល​ចំណេញ​ច្រើន ព្រោះថា​ប្រសិនបើ​តម្លៃ​អង្ករ​នៅ​តែ​បន្ត​ធ្លាក់​ចុះ បូក​រួម​ទាំង​ការ​រឹត​បន្តឹង​វិធានការ​កូ​វី​ដ​១៩​ថែម​ទៀត​នោះ នឹង​ធ្វើ​ឲ្យ​កសិករ​ជួប​ការ​លំបាក​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​ថ្មី​របស់​ពួក​គេ​កាន់តែ​ខ្លាំង​។

ទន្ទឹម​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ដកស្រង់​សំដី​របស់​ក្រសួងកសិកម្ម​វៀតណាម ដែល​បាន​និយាយ​កាលពីដើម​ឆ្នាំ​នេះ​ថា វៀតណាម​អាច​នឹង​កាត់​បន្ថយ​ផ្ទៃដី​ដាំ​ដុះ​ស្រូវ ៥,៤% មក​នៅ​ត្រឹម ៣​លាន ៥​សែន​ហិ​កតា​ប៉ុណ្ណោះ នៅ​ត្រឹម​ឆ្នាំ​២០៣០​។

រដ្ឋមន្ត្រី​កសិកម្ម​វៀតណាម បាន​បន្ត​ទៀត​ថា រដ្ឋាភិបាល​មិន​អាច​ទុក​ឱ្យ​កសិករ​ប្រថុយប្រថាន​ក្នុង​ការ​ដាំ​ដុះ​ស្រូវ​ដើម្បី​បំពេញ​គោលដៅ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់រ​រដ្ឋ​បាន​នោះ​ទេ ដោយហេតុ​ថា កសិករ​ពិបាក​លក់​ស្រូវ​ដែល​ទើប​ប្រមូល​ផល​ហើយ​ថ្មី​ៗ​របស់​ពួក​គេ ព្រោះតែ​ឈ្មួញ​មិន​អាច​ធ្វើការ​ទិញ​ស្រូវ​បាន​ដោយសារ​ជាប់​គាំង​នឹង​វិធានការ​រឹតត្បិត​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ខណៈ​ប្រទេស​វៀតណាម​ក៏​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​ដ៏​អាក្រក់​បំផុត​នៃ​រលក​ឆ្លង​កូ​វី​ដរ​ហូត​មក​ដល់​បច្ចុប្បន្ន​។

សូម​បញ្ចា​ក់​ដែរ​ថា វៀតណាម​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​បំផុត​ទី​៣​របស់​ពិភពលោក បន្ទាប់​ពី​ឥណ្ឌា និង​ថៃ ប៉ុន្តែ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ មានការ​ប្រកួតប្រជែង​ខ្លាំង​ពី​ប្រទេស​ឥណ្ឌា និង​ថៃ​ទើប​សកម្មភាព​នាំ​ចេញ​មានការ​ធ្លាក់​ចុះ និង​មាន​ភាព​យឺតយ៉ាវ​។

យ៉ាងណាមិញ យោង​តាម​ទិន្នន័យ​គយ​របស់​រដ្ឋាភិបាល​វៀតណាម បានឱ្យ​ដឹង​ថា​ការ​នាំ​ចេញ​អង្ករ​ពី​ប្រទេស​វៀតណាម​ក្នុង​រយៈពេល ៧ ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២១ បាន​ដាំ​ក្បាល​ចុះ​ពី​ជិត ១៣​ភាគរយ មក​នៅ​ត្រឹម ៣​លាន​៥​សែន​តោន បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនប្រើប្រាស់ឈ្មោះរោងចក្រនៅប្រទេសដទៃដើម្បី គេវេះទណ្ឌកម្មអាមេរិក កំពុងប្រឈមនឹងការស៊ើបអង្កេត

ព័ត៌មាន
យើងទៅមើលរឿងសំខាន់មួយទៀត ទាក់ទងនឹង ក្រុមហ៊ុនចិនប្រើប្រាស់ឈ្មោះរោងចក្រនៅប្រទេសដទៃដើម្បីបញ្ជៀសការដាក់ទណ្ឌកម្មពីអាមេរិក កំពុងប្រឈមនឹងការស៊ើ…

អឺរ៉ុប គ្មានផែនការទទួលស្គាល់រដ្ឋាភិបាលរបស់ក្រុមតាលីបង់ឡើយ!

ព័ត៌មាន
សហភាពអឺរ៉ុបអត់មានគម្រោងទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលបង្កើតឡើងដោយក្រុមតាលីបង់ភ្លាមៗនោះទេ បន្ទាប់ពីពួកគេទទួលបានជ័យជម្នះ ប៉ុន្តែស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ