ប្រទេសចិន

ចិនយល់ព្រមឲ្យក្រុមហ៊ុននាំចេញមៀនថៃចំនួន៥៦ នាំចូលមៀនទៅកាន់ទីផ្សារចិនឡើងវិញហើយ !


ក្រោយពីមានបញ្ហារាំងស្ទះការនាំចេញមៀនថៃទៅកាន់ទីផ្សារប្រទេសចិនអស់មួយកន្លងមកនេះ ឥឡូវនេះ ប្រទេសថៃចាប់ផ្ដើមមានក្ដីសង្ឃឹមឡើងវិញហើយ ដោយភាគីចិនកាលពីថ្ងៃទី ១៧ខែសីហា បានបើកភ្លើងខៀវដល់ក្រុមហ៊ុនវេចខ្ចប់មៀនរបស់ថៃចំនួន ៥៦ ក្រុមហ៊ុន អាចបន្ដធ្វើការនាំចេញមៀនទៅទីផ្សារចិនឡើងវិញបានហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព៌ត័មានបាងកកប៉ុស្តិ៍។
ក្រុមហ៊ុននាំចេញមាននៅក្នុងប្រទេសថៃ
ដោយ

លោកស្រី ម៉ា​លី​កា ប៊ូ​ន​មេ​ត្រា​កុក ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​ថា អាជ្ញាធរ​ចិន​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ក្រុមហ៊ុន​វេច​ខ្ចប់​មៀន​ចំនួន ៥៦ អាច​នាំ​ចេញ​មៀន​ទៅ​ទីផ្សារ​ចិន​បាន តែ​ក្រុមហ៊ុន​ទាំងនោះ ត្រូវ​តែ​ជា​ក្រុមហ៊ុន​ដែល​មានការ​ត្រួតពិនិត្យ​អត្រា​ចំនួន​សត្វល្អិត​ចង្រៃ នៅ​លើ​ផ្លែ​មៀន​តិច​បំផុត​។

សូម​ប​ព្ជា​ក់ថា ក្រុមហ៊ុន​ទាំង ៥៦ ដែល​ទទួល​បាន​ភ្លើង​ខៀវ​ពី​ចិន​ឡើង​វិញ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​វេច​ខ្ចប់​មៀន​ចំនួន ៧៥ ក្រុមហ៊ុន ដែល​ត្រូវ​បាន​ភាគី​ចិន​ហាមឃាត់​មិន​ឱ្យ​នាំ​ចេញ​មៀន​ពី​ប្រទេស​ថៃ​ទៅ​ទីផ្សារ​ចិន ក្នុង​នេះ​ក្រុមហ៊ុន​ចំនួន ៩ ត្រូវ​បាន​ហាមឃាត់​ចាប់តាំងពី​ខែមីនា​មក​ម្ល៉េះ​។

ប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​ដែល​នៅ​សេសសល់​មិន​ទាន់​បាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​ចិន​ទាំង​អស់នេះ នៅ​តែ​អាច​មាន​ក្ដី​សង្ឃឹម​ក្នុង​បន្ត​ការ​នាំ​ចេញ​មៀន​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​ចិន​នា​ពេល​មុខ ប្រសិនបើ​ពួក​គេ​អាច​បង្ហាញ​ថា បាន​អនុវត្ត​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​កំចាត់​សត្វល្អិត​លើ​ផ្លែ​មៀន​មុន​នឹង​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

សូម​ជម្រាប​ថា ការ​ហាមឃាត់​នាំ​ចូល​ផ្លែ​មៀន​ពី​ថៃ​ទៅ​កាន់​ទីផ្សារ​ចិន​ចុង​ក្រោយ​នេះ ត្រូវ​បាន​ដាក់​ចេញ​កាលពី​ថ្ងៃ​សុក្រ ទី​១៣ ស​ប្តា​ហ៍​មុន​បន្ទាប់​ពី​ត្រូវ​បាន​គេ​រក​ឃើញ​ថា ផ្លែ​មៀន​ដែល​នាំ​ចូល​ពី​ថៃ មាន​សត្វល្អិត​ចង្រៃ នៅ​លើ​ផ្លែ​មៀន​ទាំង​អស់នោះ​។ យ៉ាងណាមិញ ស្រប​ពេល​ដែល​ការ​នាំ​ចេញ​ផ្លែ​មៀន​របស់​ថៃ​ទៅ​ចិន​ត្រូវ​បាន​ហាមឃាត់ វា​ក៏​បាន​ធ្វើ​ឱ្យ​ទីផ្សារ​មៀន​ប៉ៃលិន​របស់​កម្ពុជា​ឯណេះ​វិញ​ក៏​កំពុង​ជួប​បញ្ហា​ដែរ ពោល​គឺ​ថៃ​បាន​ផ្អាក​ការ​នាំ​ចូល​ផ្លែ​មៀន​ប៉ៃលិន​ពី​កម្ពុជា​ខណៈ​ដែល​ប្រទេស​ថៃ គឺជា​ជាទី​ផ្សារ​ធំ​ស្ទើរតែ​ទាំងស្រុង​សម្រាប់​ផ្លែ​មៀន​ប៉ៃលិន​របស់​កម្ពុជា​។

យើង​នឹង​រង់ចាំ​មើល​ថា តើ​ក្រោយ​ពី​ទទួល​បាន​ភ្លើង​ខៀវ​នាំ​ចេញ​មៀន​ទៅ​កាន់​ទីផ្សារ​ចិន​ឡើង​វិញ ថា​តើ​ប្រទេស​ថៃ​អាច​នឹង​បើក​ឲ្យ​កម្ពុជា​នាំ​ចេញ​ផ្លែ​មៀន​ទៅ​កាន់​ទីផ្សារ​ថៃ​ឡើង​វិញ​ដែរ ឬ​ក៏​យ៉ាងណា?

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងការងារណែនាំឲ្យរោងចក្រធ្វើតេស្តរហ័សរកកូវីដ-១៩ ដល់កម្មករទាំងអស់ឱ្យបាន២ដងយ៉ាងតិចនៅមុនថ្ងៃទី១០ កញ្ញា

ព័ត៌មាន
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់ត្រូវធ្វើតេស្តរហ័សកូវីដ-១៩ ដល់កម្មករទាំងអស់ឱ្យបាន ២ដ…

ក្រុមហ៊ុនចិនប្រើប្រាស់ឈ្មោះរោងចក្រនៅប្រទេសដទៃដើម្បី គេវេះទណ្ឌកម្មអាមេរិក កំពុងប្រឈមនឹងការស៊ើបអង្កេត

ព័ត៌មាន
យើងទៅមើលរឿងសំខាន់មួយទៀត ទាក់ទងនឹង ក្រុមហ៊ុនចិនប្រើប្រាស់ឈ្មោះរោងចក្រនៅប្រទេសដទៃដើម្បីបញ្ជៀសការដាក់ទណ្ឌកម្មពីអាមេរិក កំពុងប្រឈមនឹងការស៊ើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ