ការកាត់បន្ថយការជួល និងការវិនិយោគ

ហេតុអ្វីក្រុមហ៊ុនធំៗនៅអាមេរិករៀបផែនការឆ្នាំក្រោយ កាត់បន្ថយការជួល និងការវិនិយោគ?


ក្រុមហ៊ុនសាជីវកម្មធំៗនៅអាមេរិកកំពុងប្រុងប្រៀបខ្លួន សម្រាប់វិបត្តិសេដ្ឋកិច្ចណាមួយ ដែលអាចកើតមាននៅឆ្នាំ២០២៣ ដោយពួកគេកំពុងរៀបចំផែនការសម្រាប់រយៈពេល ៦ខែខាងមុខ ដើម្បីកាត់បន្ថយការជួលបុគ្គលិក និងកាត់បន្ថយទំហំវិនិយោគ ក្រោយពីអត្រាការប្រាក់គោលនៅអាមេរិកបន្តឡើងខ្ពស់ ធ្វើឱ្យការចំណាយលើការខ្ចីប្រាក់ក៏កើនឡើងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុនធំៗនៅអាមេរិករៀបផែនការឆ្នាំក្រោយកាត់បន្ថយការជួលនិងការវិនិយោគ

ការស្ទង់មតិមួយបង្ហាញថា ក្រុមហ៊ុនសម្ព័ន្ធធំៗ​នៅអាមេរិក​ដូចជា JP Morgan ក្រុម Walmart និងក្រុមហ៊ុន United Airlines ជាដើម កំពុងមានផែនការកាត់បន្ថយការជួល និងទំហំវិនិយោគ ក្នុង៦ខែដំបូងឆ្នាំ២០២៣។ អត្រាការប្រាក់កាន់តែខ្ពស់ធ្វើឱ្យក្រុមហ៊ុនទាំងនេះ ប្រទះនឹងការចំណាយច្រើនជាងមុន​លើការខ្ចីប្រាក់។

ការតតាំងរបស់ធនាគារកណ្តាល​សហរដ្ឋអាមេរិក​ជាមួយ​នឹងអតិផរណា ដែលមានឡើងដល់កំរិតខ្ពស់បំផុត ក្នុងរយៈពេលច្រើន​ទសវត្សរ៍ចុងក្រោយ តាមរយៈការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងក្លា កំពុងធ្វើឱ្យសេដ្ឋកិច្ចកាន់តែក្តៅគគុក និងបង្ខំឱ្យក្រុមហ៊ុនកាត់​បន្ថយ​ការព្យាករ​ប្រាក់ចំណូលរបស់ពួកគេ ខណៈការចំណាយកើនឡើង។

នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan លោក ចាមី ឌីមុន(Jamie Dimon) ធ្លាប់ព្រមានអំពីវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលទៅបង្គួរនៅឆ្នាំក្រោយ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងអតិផរណាកើនឡើង បានប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់ ខណៈដែលលោក ស្កុត ឃឺប៊ី(Scott Kirby) នៅក្រុមហ៊ុន United Airlines បានព្រមានពីការធ្លាក់ចុះសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសផងដែរ។

ដោយការស្ទង់មតិរបស់ Reuters ពីអ្នកសេដ្ឋកិច្ចដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងមានមកនៅត្រឹម ០,៣% ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការកើនឡើង ១,៩% នៅឆ្នាំនេះ។ ការស្ទង់មតិដដែលក៏បង្ហាញដែរថា មានឱកាស៦០% ដែលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចូលក្នុងវិបត្តិនៅឆ្នាំក្រោយ។

ក្រៅពីនោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗ​ដូចជា លោក Elon Musk ម្ចាស់ក្រុមហ៊ុនTesla ជាដើម បានអះអាងថា សេដ្ឋកិច្ចអាមេរិកនឹងជួបវិបត្តិនៅឆ្នាំក្រោយ ហើយអូសបន្លាយដល់ពាក់កណ្តាលឆ្នាំ២០២៤៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនក្ដាប់បានឱកាសមាសនៃទីផ្សាររថយន្តនៅរុស្ស៊ី ក្រោយក្រុមហ៊ុនលោកខាងលិចដកខ្លួន

ព័ត៌មាន
ក្រុមហ៊ុនរថយន្តចិន ទទួលបានឱកាសមាសក្នុងការក្តោបក្តាប់ចំណែកទីផ្សាររថយន្តនៅប្រទេសរុស្ស៊ីប្រមាណ ១ភាគ៣ឯណោះ បន្ទាប់ពីក្រុមហ៊ុនរថយន្តរបស់អឺរ៉ុប …

ធនាគារនៅប្រទេសចិនបោះទុនសម្រាលបន្ទុកហិរញ្ញវត្ថុ ៤៦០ពាន់លានដុល្លារក្នុងវិស័យអចលនទ្រព្យ

ព័ត៌មាន
ធនាគារនៅប្រទេសចិនកំពុងបើកដំណើរការឥណទានជាង ៣ ពាន់ពាន់លានយន់ប្រហែល ៤៣១ ពាន់លានដុល្លារនៅក្នុងបន្ទាត់ឥណទានសម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលកំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ