ក្រុមហ៊ុនយក្សចិន Didi

ក្រុមហ៊ុនយក្សចិន Didi នឹងបោះផ្សាយលក់ភាគហ៊ុននៅអាមេរិកតម្លៃ ៤ពាន់លានដុល្លារ


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយ គឺ Didi Global Inc ដែលជាក្រុមហ៊ុនកក់សេវាធ្វើដំណើរ ស្រដៀងគ្នានឹងក្រុមហ៊ុន Grab និង Uber ដែរនោះ កំពុងដំណើរការនីតិវិធីមួយក្នុងការឈានទៅបោះផ្សាយលក់ភាគហ៊ុននៅក្នុងទីផ្សារភាគហ៊ុន ញ៉ូវយកសហរដ្ឋអាមេរិក ដោយការបោះផ្សាយនេះ នឹងមានទំហំទឹកប្រាក់ដល់ទៅប្រមាណ ៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
: ក្រុមហ៊ុនយក្សចិន Didi បោះផ្សាយលក់ភាគហ៊ុនតម្លៃ៤ពាន់លានដុល្លារ
ដោយ

ការ​បោះផ្សាយ​លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចិន​នៅ​អា​មេ​រិ​ក​នេះ គឺ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល ចំណង​ការទូត​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នេះ កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង​ពាក់មុខយក្ស​ដាក់​គ្នា​នៅឡើយ​។

ក្រុមហ៊ុន​ចិន Didi Global ដែល​គ្រោង​បោះផ្សាយ​លក់​ភាគហ៊ុន​នៅ​អា​មេ​រិ​ក បាន​កំណត់​ថ្លៃ​ភាគហ៊ុន​របស់​ខ្លួន​តម្លៃ​ចន្លោះ​ពី​១៣ ទៅ​១៤​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ហ៊ុន ហើយ​ក្រុមហ៊ុន​នេះ គ្រោង​នឹង​បោះផ្សាយ​ភាគហ៊ុន​សរុប​២៨៨​លាន​ភាគហ៊ុន​។ ដូច្នេះ ផ្អែក​តាម​តម្លៃ និង​បរិមាណ​ភាគហ៊ុន​ដែល​គ្រោង​បោះផ្សាយ​នេះ បង្ហាញ​ថា ទំហំ​ទឹកប្រាក់​សរុប​ដែល​ក្រុមហ៊ុន​ចិន​មួយ​នេះ អាច​ប្រមូល​ពី​ទីផ្សារ​ញ៉ូ​វ​យ៉​ក អា​មេ​រិ​ក​មាន​ដល់​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។​នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

ការ​បោះផ្សាយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចិន នៅ​អា​មេ​រិ​ក គិត​ត្រឹម​៦​ខែ​ដំបូង​នៅ​ឆ្នាំ​២០២១ មាន​ចំនួន​២៩ ក្រុមហ៊ុន​ហើយ ដែល​ប្រមូល​បាន​ដើមទុន​ពី​ការ​បោះផ្សាយ​លក់​ភាគហ៊ុន​សរុប​ជាង ៧​ពាន់​៦​រយ​លាន​ដុល្លារ​។ បើ​មើលទៅ​លើ​ក្រុមហ៊ុន​ចិន​ទាំង​២៩ ដែល​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​មុន​ៗ នៅ​អា​មេ​រិ​ក​ក្នុងឆ្នាំនេះ គេ​កត់សម្គាល់​ឃើញ​ថា ការ​បោះផ្សាយ​លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចិន Didi នា​ពេល​នេះ គឺ​មាន​តម្លៃ​ខ្ពស់​ជាងគេ​បំផុត​។

បើ​តាម​ការ​វាយតម្លៃ ក្រុមហ៊ុន​ចិន Didi មាន​តម្លៃ​ក្រុមហ៊ុន​សរុប​ចន្លោះ​ពី​ជាង ៦២​ពាន់​លាន​ដុល្លារ ទៅ​ដល់​ជាង ៦៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ 

ក្រៅ​តែ​ពី​ក្រុមហ៊ុន Didi បច្ចុប្បន្ន​ក៏​មាន​ក្រុមហ៊ុន​ចិន​ចំនួន ១០ ទៀត កំពុង​ញាប់ដៃ​ញាប់​ជើង​រៀបចំ​ឯកសារ​សម្រាប់​ការ​បោះផ្សាយ​លក់​ភាគហ៊ុន​នៅ​ក្នុង​ទីផ្សារ​អា​មេ​រិ​ក​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ រដ្ឋបាល​លោក​ចូ​បៃ​ឌិន កាលពី​ពេល​កន្លង​ទៅ ក៏​បាន​បន្ដ​គាំទ្រ​ច្បាប់​ស្ដី​ពី​គណនេយ្យ​ភាព​ក្រុមហ៊ុន​បរទេស ដែល​បាន​ចុះហត្ថលេខា​ដោយ​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ខែធ្នូ​ឆ្នាំ​មុន ដោយ​ច្បាប់​នេះ មាន​គោលបំណង​នឹង​ដក​ចោល​ក្រុមហ៊ុន​ចិន​ពី​អា​មេ​រិ​ក បើសិន​ក្រុមហ៊ុន​ទាំងនោះ បរាជ័យ​ក្នុង​ការ​អនុលោម​តាម​ស្ដង់ដារ​សវន​កម្ម​របស់​អា​មេ​រិ​ក​ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា​។ ដូច្នេះ បើ​ទោះបីជា បោះផ្សាយ​លក់​មូល​ប​ត្រ​បាន​ជោគជ័យ តែ​បើសិនជា​ក្រុមហ៊ុន​ចិន​ទាំងនោះ មិន​អាច​អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​អា​មេ​រិ​ក​កំណត់​នេះ​ទេ នោះ​ក្រុមហ៊ុន​ចិន​ទាំងនោះ ក៏​អាច​នឹង​ត្រូវ​ខ្ទាត​ចេញពី​ផ្សារភាគហ៊ុន​អា​មេ​រិ​ក​វិញ​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ពលរដ្ឋរុស្ស៊ីជាច្រើននៅតែមិនព្រមទៅចាក់វ៉ាក់សាំង មកពីមូលហេតុអ្វី?

ប្រទេសរុស្ស៊ីមានវ៉ាក់សាំងកូវីដ-១៩ចំនួន៣ប្រភេទ ដែលអាចចាក់បានទូលំទូលាយសម្រាប់ពលរដ្ឋខ្លួន ប៉ុន្ដែ ពលរដ្ឋរុស្ស៊ីជាច្រើនបាននិយាយថា ពួកគេមិន…

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ចុះហត្ថលេខា​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចូលរួម ចំនួន ៧ បន្ថែម​ទៀត ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដែល​មាន​ការធានា​ចំនួន ២០០​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​អាជីវកម្ម

សាជីវកម្មធានា​ឥណទាន​កម្ពុជា (CGCC) កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០២១ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធានា​ឥណទាន ជាមួយ​ស្ថាប័ន​ហិរញ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ