សេដ្ឋកិច្ចឡាវ

វិនិយោគិនចិនឈរកំពូលតារាងវិនិយោគនៅឡាវ ជាមួយទុនវិនិយោគជាង១៣ពាន់លានដុល្លារ


ក្រុមហ៊ុនចិន កំពុងវិនិយោគលើគម្រោងអភិវឌ្ឍន៍ជាង៩រយគម្រោងនៅក្នុងប្រទេសឡាវ ជាមួយទុនវិនិយោគសរុបជាង១៣ពាន់លានដុល្លារ។ សារព័ត៌មាន Vientiane Time បានរាយការណ៍ថា ជាមួយនឹងទុនវិនិយោគដ៏ច្រើននេះបានជួយឱ្យចិន ក្លាយវិនិយោគិនបរទេសកំពូលនៅក្នុងប្រទេស ដែលគ្មានព្រំដែនសមុទ្រមួយនេះ។
សេដ្ឋកិច្ចឡាវ
ដោយ

តាមតួរលេខដែលត្រូវបានរាយការណ៍នៅក្នុងកិច្ចប្រជុំរបស់មន្ត្រីរដ្ឋាភិបាលឡាវ និងប្រតិបត្តិករធុរកិច្ចចិននៅទីក្រុងវៀងចន្ទន៍ កាលពីពេលថ្មីៗបានឲ្យដឹងថា អ្នកវិនិយោគទុនជនជាតិចិន បានមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសឡាវ ចំនួន៩០០គម្រោងជាមួយទុនវិនិយោគសរុបជាង១៣ពាន់លានដុល្លារ​។

លោក ខាំចានី វង្សភូស៊ី (Khamjane Vongphosy) រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ បាននិយាយអះអាងនៅក្នុងជំនួបជាមួយក្រុមវិនិយោគិនចិនថា រដ្ឋាភិបាលឡាវកំពុងកែលម្អបរិយាកាសវិនិយោគ ដើម្បីឱ្យប្រតិបត្តិការអាជីវកម្មអាចដំណើរការបានកាន់តែងាយស្រួល មានតម្លាភាព និងឆាប់រហ័ស ដើម្បីបង្កើនអត្ថប្រយោជន៍ជាអតិបរមាសម្រាប់ប្រទេសឡាវ និងអ្នកវិនិយោគ ជាពិសេសអ្នកវិនិយោគចិនតែម្តង។

លោកបានអះអាង ឡាវកំពុងតែខិតខំប្រឹងប្រែង ដើម្បីកែលម្អបរិយាកាសវិនិយោគ ដើម្បីឲ្យពាណិជ្ជកម្ម ការវិនិយោគ និងសេវាកម្មដែលផ្តល់ដោយប្រតិបត្តិករអាជីវកម្មចិន នៅក្នុងប្រទេសឡាវទទួលបានជោគជ័យ និងបំពេញតាមគោលបំណងដែលបានកំណត់ទាក់ទងនឹងគុណភាព ក៏ដូចជាការផ្តល់ការងារបន្ថែមទៀតដល់ប្រជាជនឡាវ។

បើតាមស្ថិតិ មកដល់ពេលនេះក្រុមហ៊ុនចិន បានចូលមកវិនិយោគនៅក្នុងប្រទេសឡាវលើវិស័យជាច្រើនរួមមានផ្លូវដែក ហិរញ្ញវត្ថុ អគ្គិសនី កសិកម្ម និងព្រៃឈើ ការជីកយករ៉ែ ការកែលម្អគោលនយោបាយ និងច្បាប់ និងវិស័យផ្សេងៗទៀត។ ទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏តម្លៃពាណិជ្ជកម្មរវាងឡាវ និងចិននៅតែបន្តកើនឡើង ហើយកាលពីឆ្នាំមុនបានកើនដល់៣១ភាគរយ។

កាលពីឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុនចិន ចំនួន៣០បានកាន់កាប់ដីសម្បទានក្នុងប្រតិបត្តិការដែលមានតម្លៃ៣៣៩លានដុល្លារ។ គម្រោងទាំងនេះរួមមាន គម្រោងក្នុងវិស័យរ៉ែ មាន១៨ គម្រោង គម្រោងថាមពលមួយគម្រោង ទីប្រឹក្សាចំនួន៣ គម្រោងក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មមាន៦គម្រោង គម្រោងសុខភាពសាធារណៈ ចំនួន១ និងគម្រោងវិស័យផ្សេងៗទៀត៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


នៅចំពោះមុខវិនិយោគិនអាម៉េរិក លោក ស៊ី ជិនពីង ថា ចិនបើកចំហរប្រទេសជានិច្ចក្នុងការធ្វើជាដៃគូ

បន្ទាប់ពីមានជំនួបទល់មុខគ្នាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ចូ បៃដិន និងលោក ស៊ី ជិនពីង បានបង្ហាញពីជំហរចង់ទាក់ទាញ និងបង្កើនការវិនិយោគប…

អាម៉េរិកដកទណ្ឌកម្មពីវិទ្យាស្ថានមួយរបស់ចិន ដើម្បីទប់ស្កាត់ការនាំចូលថ្នាំហ្វេនថេនីល

រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចដកវិទ្យាស្ថាននីតិសាស្រ្តនៃក្រសួងសន្តិសុខសាធារណៈរបស់ចិន ចេញពីបញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ