សន្សំសំចៃ ត្រង់ថាពលរដ្ឋខ្លះចេញដើរកម្សាន្ដនៅគោលដៅជិតៗ ខ្លះដើរកម្សាន្ដតែមួយថ្ងៃប៉ុណ្ណោះ ដោយត្រលប់មកផ្ទះវិញនៅពេលល្ងាច ស្របពេលដែលពលរដ្ឋខ្លះទៀតកាត់បន្ថយចំណាយលើថ្លៃចំណីអាហារ ដោយធ្វើការវេចខ្ចប់ម្ហូបអាហារ ដែលបានសែនចូលឆ្នាំចិនរួច យកមកបរិភោគអំឡុងពេលដំណើរកម្សាន្ដរបស់ខ្លួនក៏មាន។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានគូសបញ្ជាក់ប្រាប់ ខេមបូណូមីសថា ទោះបីជា មាននិន្នាការចំណាយតិចក៏ដោយចុះ វាក៏បាន ជួយរួមចំណែកទ្រទ្រង់វិស័យទេសចរណ៍បានមួយផ្នែក និងបានបង្កើតប្រាក់ចំណូលទៅដល់ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនផងដែរ។
លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានពន្យល់ថា ជាទូទៅការចំណាយរបស់ភ្ញៀវទេសចរជាតិក្នុងស្រុក គឺតិចជាងភ្ញៀវមកពីក្រៅប្រទេសស្រាប់ទៅហើយ ដោយពលរដ្ឋចំណាយអាស្រ័យទៅតាមចំណូលរបស់ពួកគាត់។
នៅអំឡុងឈប់សម្រាកចូលឆ្នាំចិន ខេត្តសៀមរាប នៅតែជាគោលដៅទេសចរណ៍ពេញនិយមជាងគេមួយក្នុងចំណោមខេត្តនានា
ដែលមានពលរដ្ឋជាង១១ម៉ឺននាក់ទៅទស្សនា ខណៈខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជារួមមាន
កំពត ព្រះសីហនុ កោះកុង និងខេត្តកែប ក៏ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងរាប់ម៉ឺននាក់ទៅទស្សនាដូចគ្នាដែរ៕