ក្រុមហ៊ុនទូរគមនាគមន៍ចិន

ក្រុមហ៊ុនទូរគមនាគមន៍ចិនដ៏ធំមួយ គ្រោងបោះផ្សាយលក់ភាគហ៊ុនក្នុងទីផ្សារក្នុងស្រុកតម្លៃជាង៧ពាន់ដុល្លារ ក្រោយរងការបង្ក្រាបពីអាមេរិក


ក្រុមហ៊ុនទូរគមនាគមន៍ចិនដ៏ធំ China Telecom ដែលត្រូវបានគេស្គាល់ថា ជារឿយៗរមែងរងសម្ពាធ ការហាមប្រាម និងទណ្ឌកម្មពីរដ្ឋាភិបាលអាមេរិក ជាពិសេសអាជីវកម្មរបស់ខ្លួនក្នុងផ្សារភាគហ៊ុនក្រុងញូវយ៉ក ពេលនេះបានប្រកាសពីគម្រោងបង្កើនទំហំភាគហ៊ុនរបស់ខ្លួនក្នុងផ្សារហ៊ុនទីក្រុងសៀងហៃរបស់ប្រទេសចិនឲ្យកើនដល់ជាង ៤៧ពាន់លានយ័ន ឬស្មើនឹងជាង ៧ពាន់៣រយលានដុល្លារអាមេរិក ដែលចំនួននេះនឹងក្លាយជាទំហំបោះផ្សាយលក់ភាគហ៊ុនធំជាងគេបង្អស់នៅក្នុងពិភពលោក នៅក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ក្រុមហ៊ុនទូរគមនាគមន៍ចិនពង្រីកខ្លួនកាន់តែលឿន
ដោយ

បើ​តាម​ទិន្នន័យ​ពី​គេហទំព័រ​តាមដាន​ផ្សារភាគហ៊ុន​ពិភពលោក Dealogic បាន​បង្ហាញ​ថា​ទំហំ​ភាគហ៊ុន​ដែល China Telecom គ្រោង​នឹង​បង្កើន​នេះ​នឹង​ក្លាយជា​ទំហំ​បោះផ្សាយ​លក់​ភាគហ៊ុន​ធំ​បំផុត ពុំ​ធ្លាប់​មាន​ក្រុមហ៊ុន​ណា បង្កើន​ទំហំ​បោះផ្សាយ​ភាគហ៊ុន​របស់​ខ្លួន​ដល់​កម្រិត​នេះនោះ​ទេពី​មុន​មក​។

គួរ​រំឭក​ថា ក្រុមហ៊ុន​ចិន China Telecom ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន ២​ផ្សេង​ទៀត​ដូច​ជា China Mobile និង China Unicom ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អា​មេ​រិ​ក​កាលពី​ខែមករា​ដើមឆ្នាំ​នេះ ដក​ចេញពី​ផ្សារភាគហ៊ុន​ញូ​វ​យ៉​ក ព្រមទាំង​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ​ផង​ដែរ​។ កាល​គ្រានោះ អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​រារាំង​ជនជាតិ​អា​មេ​រិ​ក​មិន​ឲ្យ​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​សារ​ធារ​ណៈ​ទាំងនេះ​ទេ ដោយ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​យល់​ថា ក្រុមហ៊ុន​ចិន​ទាំង​៣ មាន​ជាប់​ទាក់ទង​ជាមួយនឹង​យោធា​ចិន​។

នេះ​គឺជា​ការ​ពង្រីក​ខ្លួន​យ៉ាង​លឿន​រហ័ស​របស់​ក្រុមហ៊ុន China Telecom នៅ​ក្រោយ​ពេល​ប្រមាណ​តែ​៦​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​ត្រូវ​បាន​គេ​ដក​ចេញពី​ផ្សាយ​ភាគហ៊ុន​ញូ​វ​យ៉​ករប​ស់អា​មេ​រិ​ក​។

សូម​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន China Telecom បាន​ប្រកាស​ថា​ខ្លួន​នឹង​បង្កើន​ចំនួន​ហ៊ុន​សម្រាប់​លក់​លើ​ទីផ្សារ​ដោយ​ដល់​ចំនួន​ជាង ១០​ពាន់​លាន​ហ៊ុន ដែល​ក្នុង​មួយ​ភាគហ៊ុន អាច​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ ៤.៥​យ័ន​ឬ​ស្មើនឹង​ជិត ១​ដុល្លារ​ប៉ុណ្ណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអាមេរិកនឹងបិទខ្ទប់សេដ្ឋកិច្ចថ្មីទៀតដែរទេ ខណៈចំនួនអ្នកឆ្លងថ្មីហក់ឡើងដល់ ១០ម៉ឺននាក់ក្នុងមួយថ្ងៃ?

ព័ត៌មាន
មេរោគកូវីដ-១៩ បំប្លែងថ្មី ឌែលតា នៅតែបន្ដរាលដាលនៅអាមេរិកគួរឲ្យកត់សម្គាល់បើទោះបីជា ប្រទេសមហាអំណាចមួយនេះ មានការចាក់វ៉ាក់សាំងបានកាន់តែ…

សេចក្ដីប្រកាសព័ត៌មាន កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ ចាប់ផ្ដើមទទួលពាក្យ

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដោយមាន ការគាំទ្រពីក្រសួងប្រៃសណីយ៍ និ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ