ប្រទេសថៃ

ថៃកំពុងតាមរកអ្នកដំណើរមកពីអាហ្វ្រិកជិត ៨០០នាក់ ឲ្យមកធ្វើតេស្ដ រកមេរោគបំប្លែងថ្មី អូមីក្រុង


ការិយាល័យអន្តោប្រវេសន៍ និង ក្រសួងសុខាភិបាលសាធារណៈថៃ កំពុងស្វែងរកអ្នកដំណើរពីអាហ្វ្រិកជិត ៨០០នាក់ ដែលបានចូលមកប្រទេសថៃតាំងពីថ្ងៃទី ១៥វិច្ឆិកា គឺនៅមុនប៉ុន្មានថ្ងៃក្រោយមានការប្រកាសរកឃើញករណីមេរោគបំប្លែងថ្មីអូមីក្រុងនៅអាហ្វ្រិកខាងត្បូង ដើម្បីឱ្យពួកគេមកធ្វើតេស្ត រកមើល ថាតើពួកគេមានផ្ទុកមេរោគបំប្លែងថ្មី អូមីក្រុង នេះ ឬ យ៉ាងណា? នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
អ្នកដំណើរកំពុងឆែកលិខិតឯកសារកូវីដ១៩នៅព្រលានយន្តហោះថៃ

ក្រោយ​មានការ​រក​ឃើញ​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង នៅ​អាហ្វ្រិក​ខាងត្បូង ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​០១ ខែធ្នូ បាន​សម្រេច​បិទ​ជើងហោះហើរ​ពី​ប្រទេស​តំបន់​អាហ្វ្រិក​ចំនួន​៨​ប្រទេស​រួច​ហើយ​ដែរ ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩​បំប្លែង​ថ្មី​។ ក៏​ប៉ុន្ដែ អាជ្ញាធរ​ថៃ នៅ​តែ​មាន​ក្ដី​បារម្ភ ពី​ការ​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ ចូល​ក្នុង​ប្រទេស​របស់​ខ្លួន ដ្បិតថា គិត​តាំងពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​មក យ៉ាង​ហោច​ណាស់​មាន​អ្នកដំណើរ​ពី​អាហ្វ្រិក​ប្រមាណ​ជិត​៨០០​នាក់​បាន​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ប្រទេស​ថៃ​រួច​ទៅ​ហើយ​។

អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វី​ដ ១៩ បាន​និយាយ​ថា ចាប់ពី​ថ្ងៃ​ទី ១៥​ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី ២៧​វិច្ឆិកា ក្នុង​ចំណោម​អ្នកដំណើរ​ពី​តំបន់​អាហ្វ្រិក​ជិត​៨០០​នាក់​បាន​ចូល​មក​ក្នុង​ប្រទេស​ថៃ​នោះ យ៉ាង​ហោច​ណាស់​មាន ៣៣៣​នាក់ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចំនួន ៨ នៅ​តំបន់​អាហ្វ្រិក​ខាងត្បូង​ដែល​ជា​កន្លែង​កំពុង​មានការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ថ្មី អូ​មី​ក្រុង​។ ក្នុង​នោះ​ដែរ មាន​អ្នកដំណើរ​ចំនួន ២៣ នាក់​ក្នុង​ចំណោម​ពួក​គេ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ទាក់ទង​តាម​រយៈ​ការ​ផ្ញើ​សារ​តាម ទូរស័ព្ទ​ដៃ និង​បាន​ស្នើ​សុំ​ធ្វើតេស្ត PCR រក​មេរោគ អូ​មី​ក្រុង​។ សម្រាប់​អ្នកដំណើរ​ណាមួយ ដែល​បដិសេធ​មិន​គោរព​តាម​លក្ខខណ្ឌ​នេះ អាច​ប្រឈម​នឹង​ការ​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ការ​បំពាន​ច្បាប់​គ្រប់គ្រង​ជំងឺឆ្លង​របស់​ប្រទេស​ថៃ​។

ទន្ទឹម​នេះ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វី​ដ ១៩ បានឱ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ  នៅ​មិន​ទាន់ មាន​ភស្តុ​តាង​ណាមួយ បញ្ជាក់​ពី​សមត្ថភាព​ចម្លង​លឿន​ជាង​មុន​នៃ​មេរោគ​បំប្លែង​ថ្មី​នេះ​ទេ ។ មាន​តែ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ បាន​ពេញលេញ​ទេ ដែល​នៅ​តែ​ជា​ខែល​ការពារ​ដ៏​ល្អ​បំផុត​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​នេះ​។ សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​ថៃ​ដែល​បាន​ចាក់​វ៉ាក់សាំង​ចំនួន ២​ដូ​ស មាន ៥៩% នៃ​ប្រជាជន​សរុប​។ នេះ​បើ​យោង​តាម​ការ​ចងក្រង​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូង ចាប់ផ្ដើមធ្វើចត្តាឡីស័កលើអ្នកដំណើរទាំងអស់ឡើងវិញ ក្រោយរកឃើញករណីឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង ចំនួន៥ករណី

ព័ត៌មាន
ករណីឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិតខ្ពស់ជាថ្មីម្ដងទៀតនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលអាជ្ញាធរចាប់ផ្ដើមអនុវ…

ទិវានំប្រពៃណីចាម្ប៍នឹងប្រារព្ធលើកដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ធ្នូ ២០២១

ព័ត៌មាន
រាជធានីភ្នំពេញ – យុវជនចាម្ប៍មួយក្រុមដែលស្គាល់ថាជាយុវជនចាម្ប៍បានសហការគ្នា រៀបចំតាំងបង្ហាញអំពីនំប្រពៃណីរបស់ជនជាតិខ្លួនក្រោមកម្មវិធីឈ្មោះ «…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ