ក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋាន គយ ប្រទេស ចិន បានឱ្យដឹងថា ក្រុម ហ៊ុន នាំចេញ ទាំង អស់ នឹងមិនអាច ដឹកជញ្ជូន សារ ធាតុ ហ្គាលីយ៉ូម (Gallium) និង ជឺម៉ានីញ៉ូម (Germanium) ក៏ដូចជា សមាសធាតុគីមី ពាក់ព័ន្ធ ផ្សេង ទៀត ចេញពីប្រទេសចិន ដោយ គ្មាន ការអនុញ្ញាត ពី អាជ្ញាធរ ចិន បាន ឡើយ ចាប់ពីថ្ងៃទី១ ខែសីហាតទៅ។
សមាសធាតុគីមីនៅក្នុងគ្រឿង ចម្លង អគ្គិសនី ដែល ប្រើ សារ ធាតុ ហ្គាលីយ៉ូម គឺចាំបាច់សម្រាប់ ឧបករណ៍គ្រឿង អេឡិច ត្រូនិក ព្រោះវាជួយកាត់បន្ថយកំហាតថាមពល ។ សារ ធាតុរ៉ែ ហ្គាលីយ៉ូម នីទ្រីត ( Gallium nitride) ត្រូវ បាន ប្រើ សម្រាប់ឧបករណ៍កាំរស្មី និង កម្មវិធី ផ្សេងៗ ទៀត ហើយគេ រំពឹង ថា វត្ថុធាតុដើម នេះ នឹង ត្រូវ បាន យក ទៅ ប្រើ ប្រាស់ យ៉ាង ទូលំទូលាយ នៅ ក្នុង គ្រឿងចម្លង ថាម ពលអគ្គិសនី សម្រាប់ រថយន្ត អគ្គិសនី ។
ក្រុមហ៊ុន នីដិក (Nidec) និង ក្រុម ហ៊ុន រ៉េណេសាស អេឡិច ត្រូនិក (Renesas Electronics) របស់ប្រទេសជប៉ុន កំពុងពិចារណា ប្រើប្រាស់ សារ ធាតុស្រោបធ្វើពីសមាសធាតុ ហ្គាលីយ៉ូមនីទ្រីត សម្រាប់ គ្រឿង រថ យន្ត អគ្គិសនី ដែលក្រុម ហ៊ុន ទាំង ២ នេះ កំពុង អភិវឌ្ឍរួមគ្នា។
ប្រទេសចិន ផលិតបានសារ ធាតុរ៉ែ ហ្គាលីយ៉ូម ចំនួន ៩៨ ភាគរយ នៅ ក្នុង ពិភពលោក ។ នេះបើយោង តាមស្ថាប័នស្រាវជ្រាវភូគព្ភសាស្ត្រ របស់ សហរដ្ឋ អាមេរិក។
ចិនកំពុងទប់ស្កាត់ការផ្គត់ផ្គង់សារ ធាតុរ៉ែ ហ្គាលីយ៉ូម ដោយផ្អែកលើច្បាប់ គ្រប់គ្រង ការនាំចេញ របស់ប្រទេសនេះ ដែលត្រូវបានអនុវត្តនៅតាំងពីចុងឆ្នាំ ២០២០ ។ ច្បាប់ នេះ អនុញ្ញាតឱ្យ អាជ្ញាធរ លើកឡើងពីហេតុផលសន្តិសុខជាតិ ដើម្បីហាមឃាត់ការដឹកជញ្ជូន ទំនិញ ដែល ត្រូវ បានគ្រប់ គ្រង ទៅកាន់ក្រុមហ៊ុនក្រៅប្រទេសមួយចំនួន។
អាជ្ញាធរចិនបានប្រើប្រាស់ច្បាប់នេះ ដើម្បីរឹតត្បិតការនាំចេញ បច្ចេកវិជ្ជារក្សាភាពសម្ងាត់ និង គ្រឿងចម្លងអគ្គិសនីទំនើប ដែលប្រើសម្រាប់ ការ ពារការលេចធ្លាយ ទិន្ន ន័យ សម្ងាត់ ។
ការដាក់កំហិតនាំ ចេញ សារ ធាតុ រ៉ែហ្គាលីយ៉ូម របស់ប្រទេស ចិន នេះ បានធ្វើ ឡើង ក្រោយ ពីសហរដ្ឋ អាមេរិក និង ប្រទេស ផ្សេង ទៀត បានធ្វើ ការ ទប់ស្កាត់ការនាំចេញ ទៅ ប្រទេសចិន ។ កាសែត ឌឹ វ៉ល់ ស្ទ្រីត ជឺណល់ (The Wall Street Journal) បាន រាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារ ណាអំ ពី ការរឹតត្បិតផ្នែក ពាណិជ្ជកម្ម ឱ្យ កាន់តែខ្លាំង ឡើង ចំពោះ បន្ទះ គ្រឿងចម្លងអគ្គិសនីដែលទាក់ទងនឹង ប្រទេសចិន។ វិធាន ច្បាប់ ដែល បានស្នើ ឡើង ដោយសហរដ្ឋអាមេរិក នឹង អនុវត្ត លើ ឈីបកុំព្យូទ័រដែល បម្រើឱ្យ បញ្ញាសិប្បនិម្មិត ។
ក្រុមហ៊ុនផលិត ដែល មិនអាចទិញ សារ ធាតុ ហ្គាលីយ៉ូម ឬ សមាសធាតុ ផ្សេង ទៀតពាក់ព័ន្ធនឹងវត្ថុធាតុដើមមក ពីប្រទេសចិន នេះ អាចប្រឈមនឹងកង្វះជម្រើស ហើយ វា ទំនងជា នឹង ធ្វើ ឱ្យ លោហៈ ធាតុ មួយ នេះ ឡើងថ្លៃ និង រារាំងការអភិវឌ្ឍ បច្ចេកវិទ្យា ទំនើប មួយ ចំនួន ផង ដែរ ៕