ការលុបគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍

ហេតុផលនៅពីក្រោយអ្វី ការលុបចោលគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស ខេត្តសៀមរាប


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន ដែលស្ថិតនៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប។ ក្រោយលុបចោលគម្រោងនេះ រដ្ឋាភិបាលសម្រេច ប្រគល់ឱ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ជាអ្នកគ្រប់គ្រងបណ្ដោះអាសន្នវិញ។
ការលុបចោលគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស ខេត្តសៀមរាប

បើ​តាម​រដ្ឋបាល​ខេត្តសៀមរាប​បាន​អះអាង​ថា ការ​សម្រេច​លុប​ចោល​គម្រោង​កំពង់​ផែ​ខាងលើ​នេះ ដោយសារ​តែ​ក្រុមហ៊ុន​ឯកជន​ដែល​ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​នេះ ល្មើស​គោលការណ៍​ច្បាប់​ដែល​បាន​កំណត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក សុខ ថុ​ល នាយក​រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ចា​ក់ថា រដ្ឋាភិបាល​ពិតជា​បាន​សម្រេច​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​កំពង់​ផែ​ទេសចរណ៍ ចុង​ឃ្នៀស របស់​ក្រុមហ៊ុន ស៊ូ ជី​ង ពិតមែន​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក សុខ ថុ​ល បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ថា​មូលហេតុ​ដែល​រដ្ឋាភិបាល​សម្រេច​លុប​ចោល​គម្រោង​ខាងលើ ដោយសារ​តែ​ក្រុមហ៊ុន ស៊ូ ជី​ង ដែល​ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​នេះ មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​កំណត់ ការ​បង់ពន្ធ និង ស​.​ជ​.​ណ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​។

សូម​បញ្ជាក់​ថា យោង​តាម​លិខិត​មួយ​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ដោយ​រដ្ឋលេខាធិការ​ប្រចាំការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ឯកឧត្តម ហ៊ីង ថូ​រ៉ា​ក់​ស៊ី បាន​បញ្ជាក់​ថា ក្រោយ​ពី​លុប​គោលការណ៍​វិនិយោគ​សាងសង់​កំពង់​ផែ​ទេសចរណ៍​ចុង​ឃ្នៀស​ហើយ​នោះ រាល់​ទ្រព្យសម្បត្តិ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ទីតាំង​វិនិយោគ​នេះ នឹង​ត្រូវ​ចាត់ទុកជា​សម្បត្តិ​របស់​រដ្ឋ និង​ប្រគល់​ជូន​រដ្ឋបាល​ខេត្តសៀមរាប និង​គ្រឹះស្ថាន​អង្គរ គ្រប់គ្រង​ជា​បណ្ដោះអាសន្ន​។

ទន្ទឹម​នេះ គណៈរដ្ឋមន្ត្រី​ក៏​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយ​មានការ​ចូលរួម​ពី​តំណាង​ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ រដ្ឋបាល​ខេត្តសៀមរាប និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​នានា របស់​គម្រោង​ខាងលើ​នេះ​ផង​ដែរ​៕

អត្ថបទ៖ ខន ណារី

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជានាំចេញពោតក្រហមទៅថៃជាបន្ដបន្ទាប់ និងតម្លៃល្អ ទោះថៃដាក់លក្ខខណ្ឌតម្រូវថ្មី

រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានប្រាប់ខេមបូណូមីសថា ទោះបីជា ភាគីថៃបានដាក់នូវលក្ខខណ្ឌតម្រូវថ្មី សម្រាប់ការនាំចេញគ្រាប់ពោតក្រហម…

ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនកំពុងជំរុញការលក់ផលិតផលកម្ពុជានៅលើគេហទំព័រទិញទំនិញអន្តរជាតិធំៗ

ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនជឿជាក់ថា វិធីសាស្ត្រលក់តាមប្រព័ន្ធអេឡិចត្រូនិក នឹងជួយជំរុញឲ្យការលក់ផលិតផលខ្មែរកាន់តែមានភាពល្អប្រសើរ ខណៈបច្ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ