ការលក់មឈូសនៅហុងកុងកំពុងដាច់ស្ដុក

ការលក់មឈូសនៅហុងកុងកំពុងដាច់ស្ដុក ខណៈអ្នកស្លាប់ដោយសារកូវីដ១៩ កើនឡើងកាន់តែច្រើន


ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩កើនឡើងជារៀងរាល់ថ្ងៃ កំពុងធ្វើឲ្យទីក្រុងហុងកុង កំពុងអស់ក្ដាមឈូសសម្រាប់ដាក់សាកសព ហើយពេលនេះ ខាងអាជ្ញាធរហុងកុងកំពុងខិតខំបញ្ជាទិញមឈូសបន្ថែមទៀត ដោយមឈូសចំនួន១.២០០ បន្ថែមទៀត ទើបតែបានដឹកមកល់ទីក្រុងហុងកុងកាលពីសប្ដាហ៍មុននេះ ហើយមួយចំនួនទៀតនឹងដឹកមកដល់នៅពេលបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយសារព័ត៌មាន AP។
ការលក់មឈូសនៅហុងកុងកំពុងដាច់ស្ដុក ខណៈអ្នកស្លាប់ដោយសារកូវីដ១៩ កើនឡើងកាន់តែច្រើន

បើ​ទោះបីជា ទីក្រុង​ហុងកុង កំពុង​អនុវត្ត​វិធានការ​តឹងរ៉ឹង គ្មាន​កូ​វី​ដ របស់​រដ្ឋាភិបាល​ចិន​ក៏​ដោយ​ចុះ ប៉ុន្ដែ ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ពិភពលោក​មួយ​នេះ នៅ​តែ​មាន​ចំនួន​ច្រើន ដោយ​ក្នុង​មួយ​ថ្ងៃ​នៅ​មាន​ករណី​ឆ្លង​ថ្មី​រក​ឃើញ​ជាង​៧​ទៅ​៨​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ខណៈ​ដែល​កាលពីដើម​ខែមីនា ហុងកុង​រក​ឃើញ​ករណី​ឆ្លង​ច្រើន​បំផុត​ដល់​ទៅ​ជាង​៧​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​នៅ​មួ​យស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​អ្នក​ស្លាប់​ក្នុង​មួយ​ថ្ងៃ​មាន​ប្រហែល​២០០​នាក់​។ អ្នក​ស្លាប់​ភាគច្រើន គឺជា​មនុស្ស​ចាស់​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​។

ករណី​ឆ្លង​កូ​វី​ដ​១៩​មាន​ខ្ពស់ និង​ចំនួន​អ្នក​ស្លាប់​កាន់តែ​ច្រើន​ឡើង​ៗ បាន​ជំរុញ​ឲ្យ​ទីក្រុង​ហុងកុង កំពុង​ខ្វះខាត​ក្ដាម​ឈូស​ដាក់​សាកសព​កាន់តែ​ខ្លាំង​ដែរ ដោយ​កាលពី​ស​ប្ដា​ហ៍​មុន ក្ដាម​ឈូស ១​ពាន់​២​រយ​មឈូស ទើបតែ​បា​នប​ញ្ចូ​ន​មក​ដល់ទី​ក្រុង​ហុងកុង ហើយនឹង​មានការ​ប​ញ្ចួ​ន​មក​ជា​បន្តបន្ទាប់​ទៀត ដើម្បី​បំពេញតម្រូវការ​ខ្វះខាត​។

ការ​បូជាសព​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំហ​នៃ​បរិយាកាស​ជា​ខ្លាំង ខណៈ​នៅ​ហុងកុង គេ​និយម​ប្រើប្រាស់​មឈូស ដែល​ធ្វើ​ចេញពី​ឈើ​សុទ្ធ​ដើម្បី​ដាក់​សព​បូជា​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ខ្វះខាត​របស់​ទីក្រុង​នេះ ដោយសារ​តែ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ផ្តល់​ជម្រើស​ផ្សេង​ទៀត ដូច​ជា​ការ​ធ្វើ​មឈូស​ពី​ក្រដាសកាតុង​សម្រាប់​ធ្វើ​កេស ដែល​វា​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផ្សេង​ៗ​ជាដើម​។

តួរ​យ៉ាង ក្រុមហ៊ុន LifeArt Asia មានការ​ធ្វើ​មឈូស​ពី​ក្រដាសកាតុង ធ្វើ​ពី​ឈឺ​កិន​កែ​ច្នៃ ដែល​អាច រចនា​ផ្នែក​ខាងក្រៅ​បាន ហើយ​ក្រុមហ៊ុន​នេះ​អាច​ផលិត​មឈូស​រហូត​ដល់​ចំនួន ៥០ មឈូស​ក្នុង​មួយ​ថ្ងៃ​។ 

នាយក​ប្រតិបត្តិ​លោក Wilson Tong បាន​និយាយ​ថា​ការ​ផលិត​មឈូស​ចេញពី​ក្រដាសកាតុង ធ្វើ​កេស​នេះ គឺ​មានគុណ​ភាព​ដូច​មឈូស​ឈើ​ផ្សេង​ទៀត​ដែរ​។ ក៏​ប៉ុន្តែ ប្រជាជន​ហុងកុង គិត​ថា វា​គ្មាន​តម្លៃ និង ជា​ការ​អាម៉ាស់​ក្នុង​ការ​ប្រើប្រាស់ ប្រអប់​ក្រដាស​ដាក់​សាកសព​សាច់ញ្ញាត្តិ​របស់​ពួក​គេ​។

ទោះជា​យ៉ាងណា​ក្តី លោក Wilson Tong បាន​អះអាង​ថា តាម​ពិត​ទៅ មឈូស​ក្រដាសកាតុង​ធ្វើ​កេស នៅ​ពេល​ដែល​ដុត​កំឡុង​ពេល​បូជាសព ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង ៨៧% បើ​ប្រៀបធៀប​ទៅ​នឹង​វត្ថុ​ធ្វើ​ពី​ឈើ​។

គួរ​ជម្រាប​ថា ហុងកុង​បាន​រាយការណ៍​មាន​អ្នក​ស្លាប់​ប្រហែល ២ រយ​នាក់ ជា​រៀងរាល់ថ្ងៃ​ជា​មធ្យម​ក្នុង​ស​ប្តា​ហ៍​មុន ខណៈ​ដែល​ភាគច្រើន​ជា​មនុស្ស​វ័យ​ចំណាស់ ដែល​មិន​បាន​ទទួល​ថ្នាំ​បង្ការ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីត ១៩​។ ការ​កើនឡើង​នៃ​ចំនួន​អ្នក​ស្លាប់​នេះ ក៏​បាន​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​ដល់​កន្លែង​តម្កល់​សាកសព ហើយ​ទូរ​កុងតឺន័រ​ក្លា​សេ​ទំនិញ​មួយ​ចំនួន ក៏​កំពុង​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់ ដើម្បី​រក្សា​ទុក​សាកសព​ជា​បណ្តោះអាសន្ន​ផង​ដែរ​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

None



អត្ថបទបន្ទាប់


វៀតណាមនឹងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ២ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក

ក្រុមហ៊ុនផលិតរថយន្តប្រើថាមពលអគ្គិសនីដ៏ធំបំផុតរបស់វៀតណាម VinFast បាននិយាយថា ខ្លួននឹងចាប់ផ្ដើមបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងរដ្ឋ ន…

អាជ្ញាធរៀតណាមចេញដីការចាប់ខ្លួនមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Ariways

អាជ្ញាធរវៀតណាម នៅថ្ងៃទី ២៩ ខែមីនា បានចេញដីកាចាប់ខ្លួនមហាសេដ្ឋីម្នាក់ ដែលគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុន FLC Group ដែលវិនិយោគពហុវិស័យនៅវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ