អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន កូកា កូឡា កម្ពុជា បន្តផ្តល់ទឹកស្អាតដល់សហគមន៍ក្នុងខេត្តកំពង់ចាម


ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានសម្ពោធប៉មចម្រោះទឹកស្អាត Aqua Towers និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan គម្រោងទី៣២ ក្រោមវត្តមានរបស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដែលនាំមកនូវទឹកស្អាតដល់សិស្សជាង ១៣០០នាក់នៅវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ខេត្តកំពង់ចាម។
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានសម្ពោធប៉មចម្រោះទឹកស្អាត Aqua Towers និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan គម្រោងទី៣២ ដែលនាំមកនូវទឹកស្អាតដល់សិស្សជាង ១៣០០នាក់នៅវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ខេត្តកំពង់ចាម។

នេះ​គឺជា​​ប៉ម​​ចម្រោះ​ទឹកស្អាត​ Aqua Towers ទី១ ដែលត្រូវបាន​ដំឡើង​ក្នុងឆ្នាំ​២០២២ ដែល​ជា​ផ្នែក​មួយនៃ​គម្រោង​ AquaTower បន្ថែម​ពី​លើ​​ប៉ម​​ចម្រោះ​ទឹកចំនួន ៣១​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ដាក់​អោយដំណើរ​ការ​រួច​ហើយ​នៅទូទាំង​ប្រទេស​កម្ពុជា​គិត​ចាប់ពីឆ្នាំ​២០១៦មក។

ក្រុមហ៊ុន ​កូកា-កូឡា កម្ពុជា ក្រោម​ការ​សហការ​ជាមួយ​នឹង​មូលនិធិ Planet Water មាន​គោលបំណង​ផ្តល់​លទ្ធភាព​ទទួល​បាន​ទឹក​​ស្អាត និង​សុវត្ថិភាព ព្រម​ទាំង​កន្លែង​លាង​សម្អាត​ដៃ​ដល់​ប្រជាជន​ប្រហែល ១២.៦០០​នាក់​ក្នុង​មួយថ្ងៃ ដោយផ្តោត​លើ​កុមារ​អាយុចាប់ពី​​ ១២ ឆ្នាំ​ឡើង​ទៅ។ លើស​ពី​នេះ​ទៀត គម្រោង​នេះ​មាន​គោល​បំណង​ជំរុញ​​​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ពាក់​ព័ន្ធ​នឹង​ការ​លើក​កម្ពស់ការអនុវត្តកម្មវិធីអប់រំសុខភាព  ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព និងការថែរក្សាអនាម័យផ្ទាល់ខ្លួន​សម្រាប់​សិស្សានុសិស្ស​​ក្នុង​ចំនួន​រហូត​ដល់ ៤.៦៥៥​​នាក់ ព្រមទាំង​បង្កើន​ការ​ចូលរួម​របស់សហគមន៍​ ជុំវិញ​​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត។

បន្ទាប់ពី​ដំឡើង​ប៉ម​ជម្រោះទឹកស្អាត​ AquaTower ​រួច ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ ក.ប.ប បានចូលរួម​ជាអធិបតី​ក្នុង​​ពិធី​ប្រគល់​ប៉ម​ចម្រោះ​ទឹកស្អាត​​នេះ​ជូន​លោក លាង រុន នាយកវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋម​សិក្សា​ ប៊ុន រ៉ានី ឃុំគរ ពីសំណាក់​លោក Arup Sinha Roy នាយកផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ប្រទេសនៃ​ក្រុមហ៊ុន ​កូកា-កូឡា កម្ពុជា។

 

ឯកឧត្តម ផាន អូន មាន​ប្រសាសន៍ថា៖ «ការបង្កើនផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ពិតជាអាចជំរុញកំណើនសេដ្ឋកិច្ចនិងការរីកចម្រើនរបស់សង្គមជាតិ និងអាចរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយភាពក្រីក្រ ហើយក្នុងនាមជាប្រជាពលរដ្ឋឃុំគរ នៃស្រុកព្រៃឈរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជា និង ក្រុមការងារស្ម័គ្រ សម្រាប់ AQUATOWER តាមរយៈគំនិតផ្តួចផ្តើមទឹកស្អាតរបស់កូកា-កូឡា វានឹងធានាថាកុមារនៅទីនេះនៅក្នុងស្រុកព្រៃឈរនឹងធំឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អជាមួយនឹងទឹកស្អាត និងសុវត្ថិភាព»។

លោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេស​នៃ​​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានថ្លែងថា៖ «ការប្តេជ្ញាចិត្តរបស់យើងមិនបញ្ឈប់នៅត្រឹមតែការដំឡើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ។ យើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយមូលនិធិ Planet Water ក្នុងការអនុវត្តកម្មវិធីអប់រំសុខភាព  ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំ បណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល ៥ឆ្នាំ ក្រោយការដំឡើងនេះ»។

លោក​ Arup Sinha Roy បន្ថែមថា៖ «នៅក្រុមហ៊ុនកូកា-កូឡាកម្ពុជា បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)គឺជាចក្ខុវិស័យរបស់យើងដែលបានផ្សាភ្ជាប់ទៅនឹងរបៀបដែលយើងប្រតិបត្តិការអាជីវកម្ម។ កត្តាប្រាក់ចំណេញមានសារសំខាន់ ប៉ុន្តែមិនមែនមានតែកត្តានេះតែមួយមុខទេ។ កត្តាធនធានមនុស្ស និងការយកចិត្តទុកដាក់ទៅលើភពផែនដីរិតតែសំខាន់។ ហើយនោះហើយជាមូលហេតុដែលគំនិតផ្តួចផ្តើម ESG របស់យើងគឺផ្តោតលើការបង្កើតអាជីវកម្មប្រកបដោយចីរភាពជាងមុន និងផ្តល់នូវអនាគតរួមគ្នាកាន់តែប្រសើរ ដោយបង្កើតភាពខុសគ្នាជាវិជ្ជមានអំពីការរស់នៅរបស់ប្រជាជន សហគមន៍ និងភពផែនដីរបស់យើង។​ ​ចក្ខុវិស័យនេះបង្កើតអោយមានសសរស្តម្ភ​ធំៗ​ចំនួន​៥រួមមាន៖ ពិភពលោក​គ្មាន​​សំរាម ការផ្តល់ទឹកស្អាតត្រលប់ទៅសហគមន៏វិញ កា​រ​ផ្តល់ភាពអង់អាច​ដល់ស្រ្តី អាកាសធាតុ និង​សុខុមាល​ភាព​សហគមន៍»។

ក្នុង​រយៈពេល​មួយទសវត្ស​ចុងក្រោយ​នេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​ពង្រីក​ភាពជាដៃគូ​របស់​ខ្លួន​ជាមួយ​មូលនិធិ Planet Water ដែល​រហូតមក​ដល់ពេលនេះ​​ក្រុមហ៊ុន​បានដំឡើង​ប៉ម​​ចម្រោះ​ទឹកស្អាត​ Aqua Towers និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan ចំនួន ៣១​កន្លែង​សម្រាប់​ប្រជាជន ៥៥.០០០​នាក់​ក្នុង​សហគមន៍​​ជនបទ​ដាច់​ស្រយាល​និង​ខ្វះខាត​ទឹក​ក្នុង​ខេត្ត​ចំនួន​១៦។​ នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​រំពឹង​ថា​នឹង​ដំឡើង​ប៉ម​ចម្រោះ​ទឹក​និង​ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក​ចំនួន ៩​ទៀតនៅ​តំបន់​ដែល​ខ្វះខាត​ទឹកស្អាត​ប្រើ​ប្រាស់។ ជាមួយ​នឹងការ​ដំឡើងបន្ថែមទាំង​នេះ ​នឹង​ប​ម្រើ​ជាប្រយោជន៏ដល់​សហគមន៍​នានា​នៅទូ​ទាំង​ ២៥​ខេត្តក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានភាពវិស័យទេសចរណ៍ពិភពលោកឆ្នាំ២០២១ ប្រសើរជាងឆ្នាំ២០២០កម្រិតណា?

ព័ត៌មាន
អង្គការទេសចរណ៍ពិភពលោក (UNWTO) បានឱ្យដឹងថា ឧស្សាហកម្មទេសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២១ មានភាពប្រសើរឡើងតិចតួចប៉ុណ្ណោះ បើធៀបនឹងឆ្នាំ ២០២០ ដោ…

សេវាបំណុលរបស់ប្រទេសជប៉ុននឹងកើនដល់ជាង២៦០ពាន់លានដុល្លារ នៅឆ្នាំ២០៥០ មកពីកត្តាអ្វី?

ព័ត៌មាន
ប្រទេសជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣របស់ពិពភលោកនោះ កំពុងប្រឈមនឹងសេវាបំណុលកើនកាន់តែខ្ពស់ មិនធ្លាប់មាន ដោយត្រឹមឆ្នាំ២០២៥ សេវាបំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ