សេវាបំណុលប្រទេសជប៉ុន

សេវាបំណុលរបស់ប្រទេសជប៉ុននឹងកើនដល់ជាង២៦០ពាន់លានដុល្លារ នៅឆ្នាំ២០៥០ មកពីកត្តាអ្វី?


ប្រទេសជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣របស់ពិពភលោកនោះ កំពុងប្រឈមនឹងសេវាបំណុលកើនកាន់តែខ្ពស់ មិនធ្លាប់មាន ដោយត្រឹមឆ្នាំ២០២៥ សេវាបំណុលរបស់ប្រទេសជប៉ុនត្រូវបានគេរំពឹងទុកថា នឹងកើនដល់ជាង ២៦០ពាន់លានដុល្លារអាមេរិក ជាលើកដំបូង ប្រសិនបើអត្រាការប្រាក់កើនឡើង១%បន្ថែមទៀត ខ្ពស់ជាងអ្វីដែលបានរំពឹងទុក។ នេះបើតាមប៉ាន់ស្មានរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន។
សេវាបំណុលរបស់ប្រទេសជប៉ុននឹងកើនដល់ជាង២៦០ពាន់លានដុល្លារ នៅឆ្នាំ២០៥០
ដោយ

ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​សេវា​បំណុល ដែល​ត្រូវ​ទូទាត់​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ ដោយ​ក្នុង​នោះ នៅ​ឆ្នាំ​សារពើពន្ធ​២០២៣ ជប៉ុន​មាន​សេវា​បំណុល​ត្រូវ​ទូទាត់​ជាង​២១២​ពាន់​លាន​ដុល្លារ និង​អាច​កើនឡើង​ដល់​ជាង ២៥០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥ ដោយ​សន្មត​ថា​អត្រា​ការ​ប្រាក់​មាននៅ​ក្នុង​កម្រិត​១,៣%​។ 

ក៏​ប៉ុន្ដែ បើ​ក្នុង​ករណី​អត្រា​ការ​ប្រាក់​កើន​ខ្ពស់​ដល់ ២,៣% នោះ​សេវា​បំណុល​របស់​ជប៉ុន​នឹង​មាន​ដល់​ជាង ២៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​សេវា​បំណុល​នេះ អាច​នឹង​កើន​ថែម​ទៀត​ដល់​ជាង ៣០០​ពាន់​លាន​ដុល្លារ ប្រសិនបើ​អត្រា​ការ​ប្រាក់​កើន​ដល់ ៣,៣% គួប​ផ្សំ​នឹង​មាន​សម្ពាធ​លើ​ការ​ចំណាយ​ដែល​ត្រូវការ ទាក់ទង​នឹង​គោលនយោបាយ​ក្នុង​វិស័យ​អប់រំ ការ​ការពារ​ជាតិ និង​ការងារ​សាធារណៈ​ជាដើម​។

សូម​បញ្ជាក់​ថា សេវា​បំណុល គឺ​ស​ម្ដៅ​លើ​សាច់ប្រាក់​ដែល​រដ្ឋាភិបាល​ជប៉ុន​ត្រូវ​សង​ទាំង​ដើម​ទាំង​ការ​ទៅ​ឲ្យ​ម្ចាស់បំណុល​។

បើ​ទោះបីជា សេវា​បំណុល​មានការ​កើនឡើង ប៉ុន្ដែ​រាជរដ្ឋាភិបាល​ជប៉ុន​នៅ​តែ​អាច​ចំណាយ​លើ​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច ដោយសារ​តែ​គោលនយោបាយ​អត្រា​ការ​ប្រាក់​ទាប​របស់​ធនាគារកណ្ដាល​របស់​ជប៉ុន ដែល​ជួយ​រក្សា​ការ​ចំណាយ​លើ​ការ​ខ្ចីប្រាក់​ឲ្យ​មាននៅ​កាន់តែ​មាន​តិច​។

នៅ​ប្រទេស​ជប៉ុន នៅ​ក្រោយ​ពេល​មាន​វិធានការ​ជំរុញ​សារពើពន្ធ​ដ៏​ច្រើន​ដ៏​សម្បើម បាន​បន្សល់​នូវ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ សម្រាប់​តំបន់​ទី​ជនបទ​ជា​ច្រើន​ផង​ដែរ បើ​ទោះបីជា​គំនរ​បំណុល និង​សេវា​បំណុល​ដែល​ត្រូវ​សង នា​ពេល​បច្ចុប្បន្ន​កំពុង​មាន​ដល់​ទៅ​ប្រមាណ ១​ភាគ​៤​នៃ​ថវិការដ្ឋ​នៅ​ឆ្នាំ​២០២២ ដែល​មាន​ជាង​៩៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក៏​ដោយ​។  

ជាមួយនឹង​កំណើន​៣% កញ្ចប់​ថវិកា​ឆ្នាំ​សារពើពន្ធ​របស់​ជប៉ុន​នៅ​ឆ្នាំ​២០២៥ នឹង​កើនឡើង​ដល់ ៩៧៥​ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នោះ ប្រាក់​ចំណូល​ពន្ធ​រំពឹង​ថា​នឹង​កើន​ដល់ ៦៣០​ពាន់​លាន​ដុល្លារ ចំណូល​មិនមែន​ពន្ធ នឹង​កើន​ដល់​ជិត​៥០​ពាន់​លាន​ដុល្លារ និង​បំណុល​ថ្មី​របស់​រដ្ឋាភិបាល​នឹង​មាន​ជិត​៣០០​ពាន់​លាន​ដុល្លារ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន កូកា កូឡា កម្ពុជា បន្តផ្តល់ទឹកស្អាតដល់សហគមន៍ក្នុងខេត្តកំពង់ចាម

ព័ត៌មាន
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានសម្ពោធប៉មចម្រោះទឹកស្អាត Aqua Towers និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan គម្រោងទី៣២ ក្រោមវត្តមានរបស់ឯកឧ…

ឥណ្ឌាត្រៀមកញ្ចប់ថវិកា ១០ពាន់លានដុល្លារ ដើម្បីលើកទឹកចិត្ត និងទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបយក្សៗរបស់ពិភពលោក

ព័ត៌មាន
ជាថ្មីម្ដងទៀត ប្រទេសឥណ្ឌាបើកទ្វារស្វាគមន៍ក្រុមហ៊ុនផលិតបន្ទះឈីបយក្សៗពីជុំវិញពិភពលោក ដោយក្នុងនោះ ឥណ្ឌាបានត្រៀមកញ្ចប់ថវិកាដែលតម្លៃទឹកប្រាក់ជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ