ការធ្វើដំណើរអន្តរជាតិ នឹងមិនអាចវិលមករកភាពប្រក្រតីវិញបានទេរហូតដល់ឆ្នាំ ២០២៣
ស្ថាប័នជំនាញនៅក្នុងវិស័យទេសចរណ៍អន្តរជាតិ បានអះអាងថា យ៉ាងហោចណាស់នៅរយៈពេល ៣ឆ្នាំទៅមុខទៀត ឧស្សាហកម្មនៃការធ្វើដំណើរអន្តរជាតិ ទំនងជាងនៅតែ…
អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ម្ចាស់យានយន្តគ្រប់ប្រភេទអាចបង់ពន្ធតាមរយៈធនាគារមួយចំនួនដូចជា ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ និងធនាគារមួយចំនួនទៀត ដែលចុះអនុស្សារណៈជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះយានយន្តមួយចំនួនទៀត ដែលជាកម្មសិទ្ធិរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពរបស់រដ្ឋ មិនចាំបាច់បង់នោះទេ ព្រោះពន្ធជាបន្ទុករបស់រដ្ឋ។
សូមជម្រាបថា រហូតមកទល់នឹងពេលនេះ នៅទូទាំងប្រទេសកម្ពុជាមានយានយន្តសរុបទាំងអស់ ប្រមាណជាង ៦លានគ្រឿងហើយ ក្នុងនោះមានរថយន្តគ្រប់ប្រភេទប្រមាណជាង ១លានគ្រឿងហើយ។ នេះបើតាមឲ្យដឹងពីអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលកន្លងទៅ៕