ចំណូលពន្ធដារ

ចំណូលពន្ធដារសម្រេចបានជាង ២,៩ ពាន់លានដុល្លារ នៅជិត១០ខែឆ្នាំនេះ ស្មើនឹង ១០៤% នៃផែនការច្បាប់


ទោះបីជាស្ថិតក្នុងស្ថានភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការបាក់ស្រុតដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងកំពុងប្រឈមនឹងផលប៉ះពាល់ថ្មីនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្ដី ប៉ុន្ដែ ចំណូលពន្ធដាររបស់កម្ពុជានៅតែកើនខ្ពស់ជាបន្តបន្ទាប់។ ជាក់ស្តែងគិតត្រឹមថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ចំណូលពន្ធផ្ទៃក្នុងដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារបានកើនដល់ជាង ២ពាន់៩រយលានដុល្លារ ស្មើនឹង១០៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ

យ៉ាងណាមិញ នៅឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ នឹងបង្កើនការប្រមូលចំណូល​កាន់តែច្រើនបន្ថែមទៀតផងដែរ។ នេះបើតាមការអះអាងរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។

នៅក្នុងវេទិកាពន្ធដារ-សភាពាណិជ្ជកម្មអឺរ៉ុប ឆ្នាំ២០២២ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ប្រព័ន្ធពន្ធដារ​កម្ពុជាបច្ចុប្បន្ន គឺដើរទាន់​នឹងរដ្ឋបាលសារពើពន្ធនៃបណ្ដាប្រទេសនានា​ក្នុងតំបន់ជាអាទិដូចជា សិង្ហបុរី ម៉ាឡេស៊ី និងថៃជាដើម។ ឯកឧត្តមបន្ថែមថា និរន្តភាពចំណូល​ពន្ធកម្ពុជា បានដោះស្រាយតាមរយៈលទ្ធផលចំណូលពន្ធ​លើសផែនការជាបន្ត​បន្ទាប់ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន។ អតិរេក ក្នុងការប្រមូលចំណូលពន្ធ​មិនមែនមកពីការបន្ថែមបន្ទុកពន្ធទៅលើអ្នកជាប់ពន្ធនោះទេ ប៉ុន្តែវាមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការអនុវត្តកំណែទម្រង់និងទំនើបកម្មពន្ធដារ ដោយមានអភិបាលកិច្ចល្អ គឺជាគោលការណ៍​ស្នូលនៃកំណែទម្រង់ និងទំនើបកម្មនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ បង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្តែពិបាកក្នុងការគេចវេះពន្ធផងដែរ។

បើតាម ឯកឧត្តម គង់ វិបុល គិតត្រឹមថ្ងៃទី ២៥ នៃខែតុលា ឆ្នាំ២០២២នេះ លទ្ធផលនៃ​ការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទមានចំនួនប្រមាណជាង ២ពាន់៩រយលានដុល្លារ ពោលគឺសម្រេចបានចំនួន ១០៤% នៃផែនការច្បាប់ដែលបានកំណត់។

គួរបញ្ជាក់ដែរថា អគ្គនាយកដ្ឋានពន្ធដារនៅតែបន្តកំណែទម្រង់ថែមទៀត ទន្ទឹមនឹងផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៣ គ្រោងនឹងកើនឡើង ធៀបនឹងឆ្នាំ២០២២ ខណៈនៅមានការបន្តផ្តល់ជូននូវការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់វិស័យមួយចំនួនផងដែរ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១​ អគ្គនាយកដ្ឋានពន្ធដារ​បាន​ប្រមូល​ចំណូលពន្ធអាករ​សរុបក្នុង​ចំនួន​ប្រមាណ​ជាង ២ពាន់៧រយ​លាន​ដុល្លារ​ កើនលើសផែនការ​ជាង​២៤%៕




អត្ថបទបន្ទាប់


អេសស៊ីជី (SCG) មានមោទនភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រកួតជំនាញថ្នាក់ជាតិរបស់ កម្ពុជា

ព័ត៌មាន
អេសស៊ីជី (SCG) បានចូលរួមជាមួយបណ្ដាស្ថាប័នជាច្រើនទៀត ក្នុងការឧបត្ថម្ភគាំទ្រកម្មវិធី ប្រកួតជំនាញថ្នាក់ជាតិលើកទី៨ របស់កម្ពុជា ដែលរៀបចំឡើងន…

ឯកឧត្តម ស៊ុន ចាន់ថុល៖ ផ្លូវល្បឿនលឿនទី២របស់កម្ពុជានឹងចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត នៅឆ្នាំក្រោយនេះ បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ