ធនាគារវៀតណាម

ធនាគារធំៗនៅវៀតណាមយល់ព្រមបញ្ចុះអត្រាការប្រាក់កម្ចីសម្រាប់អាជីវកម្មដែលប៉ះពាល់ដោយសារកូវីដ-១៩


ធនាគារពាណិជ្ជចំនួន១៦នៅក្នុងប្រទេសវៀតណាមបានសម្រេចយល់ព្រមកាត់បន្ថយអត្រាការប្រាក់ចំពោះប្រាក់កម្ចីដែលមានបច្ចុប្បន្នរបស់ម្ចាស់អាជីវកម្មដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ហើយការកាត់បន្ថយអត្រាការប្រាក់នេះ នឹងផ្ដល់ជូនរហូតដល់ចុងឆ្នាំ ២០២១។ អគ្គលេខាធិការសមាគមធនាគារវៀតណាម អះអាងថា ការបញ្ចុះអត្រាការប្រាក់គឺជារឿងលំបាក ប៉ុន្ដែ នៅអំឡុងពេលនេះ វាគឺដល់ពេលវេលាដែលធនាគារត្រូវតែចែករំលែកការលំបាកជាមួយនឹងអាជីវកម្មនានាដែរ។ នេះបើតាមការាយការណ៍ដោយសារព័ត៌មានវៀតណាម Express ។
ធនាគារធំៗនៅវៀតណាម បន្ដកាត់បន្ថយអត្រាការប្រាក់បញ្ញើអតិថិជន(រូបភាព៖https://www.vietinbank.vn)
ដោយ

ក្នុងចំណោមធនាគារទាំង១៦ ដែលយល់ព្រមក្នុងការបញ្ចុះអត្រាការប្រាក់សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩នោះ រួមមានធនាគារធំៗមួយចំនួនផងដែរ ដូចជា Vietcombank, Vietinbank BIDV, Agribank, Techcombank, ធនាគារ MB, VPBank, TPBank និងធនាគារ Sacombank ជាដើម។

អគ្គលេខាធិការសមាគមធនាគារវៀតណាម លោក ង្វៀន ហ្វុកហ៊ុង ការបញ្ចុះអត្រាការប្រាក់គឺជារឿងលំបាក ប៉ុន្ដែ នៅអំឡុងពេលនេះ វាគឺដល់ពេលវេលាដែលធនាគារត្រូវតែចែករំលែកការលំបាកជាមួយនឹងអាជីវកម្មនានាដែរ។

ធនាគារកសិកម្មវៀតណាម Agribank បានប្តេជ្ញាថា នឹងបញ្ចុះតម្លៃអត្រាការប្រាក់ជាមធ្យម១% ខណៈដែលធនាគារ MB វិញនឹងធ្វើដូចគ្នានេះដែរ ដោយនឹងបញ្ចុះអត្រាការប្រាក់យ៉ាងហោចណាស់១% ទៅលើប្រាក់កម្ចីរបស់អាជីវកម្មដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩។

ធនគារ Sacombank វិញនឹងស្វែងរកការអនុញ្ញាតពីភាគហ៊ុនិករបស់ខ្លួនជាមុនសិន ដ្បិតថាការបញ្ចុះតម្លៃអត្រាការប្រាក់១% គឺស្មើនឹង៤០%នៃគោលដៅប្រាក់ចំណេញប្រចាំឆ្នាំរបស់ធនាគារទៅហើយ។

ទោះយ៉ាងណា មិនមែនម្ចាស់អាជីវកម្មទាំងអស់សុទ្ធតែអាចមានសិទ្ធិទទួលបានការបញ្ចុះតម្លៃអត្រាការប្រាក់នោះទេ ធនាគារអ្នកផ្ដល់កម្ចី លើកឡើងថា ពួកគេត្រូវផ្ដោតលើក្រុមហ៊ុន ឬអាជីវកម្មណាដែលពិតជារងផលប៉ះពាល់ពិតប្រាកដពីកូវីដ-១៩ មិនមែនអ្នកដែលដេកដួលរមួលផ្សំគ្រិច ឈឺតិចថាឈឺខ្លាំងនោះទេ។

ថ្នាក់ដឹកនាំធនាគារTechcombank និយាយថា ក្រុមហ៊ុនអចលនទ្រព្យដែលមានប្រាក់ចំណេញច្រើន ក្រុមហ៊ុននាំចេញ ឬបុគ្គលដែលខ្ចីលុយទៅទិញរថយន្ដពុំគួរត្រូវបានអនុញ្ញាតឲ្យមានសិទ្ធិទទួលបានការបញ្ចុះអត្រាការប្រាក់នោះទេ។

ថ្នាក់ដឹកនាំធនាគារដដែលនេះ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនដែលមានសារសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចប្រទេសជាមួយនឹងមានកម្លាំងពលកម្មច្រើន ទើបគួរតែត្រូវទទួលបានការបញ្ចុះអត្រាការប្រាក់ពីធនាគារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អាមេរិក មានលំហូរសាច់ប្រាក់វិជ្ជមានឡើងវិញជាលើកដំបូង ក្រោយជួបទុក្ខកូវីដ-១៩ជិត២ឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដ៏ធំឈ្មោះថា American Airlines បានអះអាងថា វាជាលើកដំបូងបំផុតចាប់តាំងពីកើតមានវិបត្តិកូវីដ-១៩មក ដែលខ្លួនបាន…

ក្រសួងពាណិជ្ជកម្មព្រមានអនុវត្តច្បាប់ និងពិន័យ​ចំពោះអ្នករកស៊ីតាមអនឡាញមិនបាន​ចុះបញ្ជីត្រឹមត្រូវ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា ក្រសួងនឹងកំណត់ពេលវេលាអនុវត្តវិធានការច្បាប់ស្តីពីពាណិជ្ជកម្មអនឡាញនិងការផាកពិន័យក្នុងពេលឆាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ