វៀតណាមគ្រោងបើកកោះភូកុក

វៀតណាមគ្រោងបើកកោះភូកុក ឬកោះត្រល់នៅខែតុលា ទទួលទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច


បើទោះបីជា ស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសវៀតណាម កំពុងតែមានការឆ្លរាលដាលហក់ឡើងកាន់តែច្រើនក៏ដោយ ប៉ុន្ដែ រដ្ឋាភិបាលប្រទេសនេះ នៅតែមានក្ដីរំពឹងខ្ពស់ចំពោះគម្រោងបើកកោះភូកុក ឬកោះត្រល់នៅត្រឹមខែតុលាខាងមុខនេះ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងរួច ខណៈដែលគម្រោងបើកកោះភូកុក ឬកោះត្រល់នេះ គឺជាគម្រោងសាកល្បងលើកដំបូងរបស់វៀតណាម ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកកម្សាន្ដក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយភ្នាក់ងារព័ត៌មានវៀតណាម។
កោះភូកុក ឬកោះត្រល់ នឹងបើកទទួលទេសចរណ៍
ដោយ

ក្រសួង​វប្បធម៌ កីឡា និងទេសចរណ៍របស់វៀតណាម បាន​ដាក់ស្នើ​ទៅកាន់រដ្ឋាភិបាល​ឲ្យ​ពិនិត្យ​បើក​កោះភូកុក​ ឬកោះត្រល់​ទទួលភ្ញៀវទេសចរអន្តរជាតិ ​ដែលបាន​ចាក់វ៉ាក់សាំង​រួច ដើម្បី​ជាផ្នែកមួយជួយជំរុញ​ការងើបឡើងវិញ​នៃវិស័យទេសចរណ៍។ នៅក្នុង​ដំណាក់កាល​ដំបូង​​នៃការ​បើកកោះភូកុក ឬកោះត្រល់នេះ វៀតណាម​រំពឹងថា នៅរយៈពេល​បីខែចុងក្រោយ​នៃឆ្នាំ២០២១ នឹងទទួលបាន​ភ្ញៀវទេសចរ​ធ្វើដំណើរមកាន់​កោះទេសចរណ៍មួយនេះ ចន្លោះពី ២ពាន់ ទៅ​៣ពានក់នាក់ក្នុងមួយខែៗ តាមរយៈជើងហោះហើរឯកជន ឬហៅថា Chatter Flights។

នៅដំណាក់កាលទី២ ដែលមានរយៈពេល​៣ខែបន្ទាប់ពីនោះទៀត វៀតណាម​រំពឹងថា ​នឹងទួលបាន​ភ្ញៀវទេសចរបរទេស​​បន្លោះពី ៥ពាន់​ទៅ ១ម៉ឺននាក់ក្នុងមួយខែៗ ហើយអ្នកដំណើរ​អាចជ្រើសរើស​ការធ្វើដំណើរ​តាមជើងហោះហើរពាណិជ្ជកម្ម (Commercial Flights)​ ដើម្បីមកកម្សាន្ដនៅកោះភូកុកក៏បាន។ភ្ញៀវទេសចរអន្តជាតិ​​ដែលចង់​ទៅធ្វើដំណើរ​កម្សាន្ដ​នៅកោះភូកុក ឬកោះត្រល់ ត្រូវតែចាក់វ៉ាក់សាំងគ្រប់ចំនួន​២ដូស ដែលត្រូវបានទទួលស្គាល់ដោយ​អាជ្ញាធរ​វៀតណាម។ ក្នុងនោះ ការចាក់ដូសទី២ ត្រូវតែ​ចាក់​យ៉ាងហោចណាស់បាន​​រយៈពេល​១៤ថ្ងៃ ហើយ​មិនលើសពី​រយៈពេល​១២ខែ។

ជាមួយគ្នានេះ ភ្ញៀវទេសចរបរទេស​ក៏ត្រូវតែ​តេស្ដ​មានលទ្ធផលអវិជ្ជមានកូវីដ-១៩ផងដែរ។

វៀតណាម​រំពឹងថា តាមរយៈ​គម្រោង​បើកទទួលភ្ញៀវទេសចរកោះភូកុកនេះ នឹងទទួលបាន​ភ្ញៀវទេសចរបរទេស​ដែលមកពីប្រទេស ឬតំបន់​ដែលមាន​សុវត្ថិភាព​ ឬមានហានិភ័យឆ្លងកូវីដ-១៩ទាប ដូចជា​ប្រទេស​នៅតំបន់អាស៊ីខាងជើង, តំបន់អឺរ៉ុប, អាមេរិក និង​មជ្ឈឹមបូព៌ា​ជាដើម។

ដើម្បី​ធានាដល់សុវត្ថិភាព​ប្រជាជន អាជ្ញាធរវៀតណាម​នឹងពន្លឿនការចាក់វ៉ាក់សាំង​ជូនប្រជាជន​នៅលើកោះនេះឲ្យបានយ៉ាងហោចណាស់​៧០% នៃចំនួន​ប្រជាជនសរុប ​នៅត្រឹម​ចន្លោះខែកក្កដាដល់ខែកញ្ញាឆ្នាំនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Xiaomi ប្រជែងបានតំណែងពី Apple ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ព័ត៌មាន
ក្រុមហ៊ុនផលិតទូរស័ព្ទដៃរបស់ចិនម៉ាក ហ្សេវមី (Xiaomi) បានវ៉ាដាច់ការលក់ទូរស័ព្ទរបស់ក្រុមហ៊ុនយក្សអាមេរិកអេផល (Apple) ជាលើកដំបូងក្នុងប្រវ…

នាយករដ្ឋមន្ត្រីថៃ រងការបាតុកម្មឲ្យចុះពីតំណែងជាថ្មី ចំពេលប្រទេសកំពុងផុងខ្លួនក្នុងវិបត្តិកូវីដ-១៩កាន់តែខ្លាំង

ព័ត៌មាន
ពលរដ្ឋថៃចំនួនជាង១ពាន់នាក់កាលពីថ្ងៃអាទិត្យទី ១៨កក្កដា បានចេញមកតាមដងផ្លូវក្បែរវិមានរដ្ឋាភិបាលថៃ ដើម្បីធ្វើបាតុកម្មស្រែករិះគន់ការដឹកនាំមិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ