ទីផ្សារទិញ-លក់ខុនដូនៅកម្ពុជា

បច្ចុប្បន្នសកម្មភាពទីផ្សារទិញ-លក់ខុនដូនៅកម្ពុជា មានការប្រែប្រួលយ៉ាងណាខ្លះ?


បច្ចុប្បន្នសកម្មភាពទីផ្សារលក់ខុនដូនៅកម្ពុជា មានការប្រែប្រួលយ៉ាងណាខ្លះ? ទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យជាបណ្តើរៗឡើងវិញក៏ដោយ តែអ្នកជំនាញក្នុងវិស័យអចលនទ្រព្យសង្កេតឃើញថា ចរន្តនៃការទិញ-លក់ខុនដូមិនទាន់មានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ ហើយតម្លៃក៏ហាក់នៅទ្រឹងផងដែរ។
បណ្ដុំអគារខ្ពស់ៗ នៅរាជធានីភ្នំពេញ
ដោយ

ទោះ​យ៉ាងណា អ្នកជំនាញ​ចាត់​ទុក​ការ​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ចូល​កម្ពុជា​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច គឺជា​សញ្ញា​ល្អ​មួយ​ក្នុង​ការ​ស្តារ និង​ជំរុញ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។ ព្រោះ​យន្តការ​នេះ វា​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​សំឡឹង​រក​ឱកាស​វិនិយោគ​លើ​វិស័យ​នេះ​នៅ​កម្ពុជា​ឡើង​វិញ​។

អគារ​ខុន​ដូ ឬ​អគារ​សហកម្មសិទ្ធិ​អាច​ចាត់ទុកជា​វិស័យ​មួយ​ដែល​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ក្នុង​អំឡុង​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​សញ្ញា​វិជ្ជមាន​ងើបឡើង​វិញ​នៅឡើយ​ទេ​។ លោក ងួ​ន ឆាយ​លាង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pointer បាន​គូសបញ្ជាក់​ថា ទីផ្សារ​លក់​ខុន​ដូ​មិន​ទាន់​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើង​វិញ​មក​ដល់​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ​។ ទោះ​យ៉ាងណា លោក រំពឹង​ថា លំហូរ​វិនិយោគិន​បរទេស​ចូល​មក​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​នេះ​នៅ​កម្ពុជា​នឹង​ចាប់ផ្តើម​មាន​ចរន្ត​ឡើង​វិញ ក្រោយ​រាជរដ្ឋាភិបាល​សម្រេច​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ចូល​មក​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​។ បើ​តាម​អ្នកជំនាញ​រូប​នេះ​អះអាង​ថា បច្ចុប្បន្ន​តម្លៃ​ខុន​ដូ​ហាក់​នៅ​ទ្រឹង​ដដែល មិន​មានការ​ប្រែប្រួល​នោះ​ឡើយ​។

ពាក់ព័ន្ធ​ទីផ្សារ​ខុន​ដូ​នេះ​ដែរ ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL សង្កេត​ឃើញ​ថា ចរន្ត​នៃ​ការ​ទិញ​-​លក់​ខុន​ដូ​មាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​អំឡុង​នៃ​វិបត្តិ​កូ​វី​ដ​-១៩​ក្រោយ​មានការ​រឹត​បន្តឹង​លើ​វិធានការ​មួយ​ចំនួន និង​ការ​បិទ​ជើងហោះហើរ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន រួម​ទាំង​កម្ពុជា​។ ព្រោះ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​បច្ចុប្បន្ន​ភាគច្រើន​ពឹងផ្អែក​លើ​ជនបរទេស ខណៈ​ទំនោរ​ជនជាតិ​ខ្មែរ​ចូល​ចិត្ត​រស់នៅ​តាម​ផ្ទះ​ដែល​មាន​ទីធ្លារ​ធំ​ទូលាយ និង​នៅ​ផ្ទាល់​ដី ដោយសារ​កម្ពុជា​នៅ​សល់​ដី​ទំនេរ​ច្រើន​។ ប៉ុន្តែ​អ្នកជំនាញ​មានបទពិសោធន៍​ជាង​២០​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​រូប​នេះ​ជឿជាក់​ថា ទៅ​ថ្ងៃ​អនាគត​ទីផ្សារ​ខុន​ដូ ដែល​អាច​នឹង​ជា​វិស័យ​ដ៏​មាន​សក្តានុពល​នៅ​កម្ពុជា នឹង​គ្រប់​ដណ្តប់​ភាគច្រើន​ដោយ​អ្នក​ប្រើប្រាស់​ក្នុងស្រុក​។

យើង​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​វិស័យ​ខុន​ដូ​បាន និង​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង​នៅ​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្តង​។ ខុន​ដូ និង​អា​ផាត​មិន​អាច​ទុកជា​វិស័យ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ក្នុង​ចំណោម​អចលនទ្រព្យ​ផ្សេង​ៗ​ក្នុង​អំឡុង​នៃ​វិបត្តិ​កូ​វី​ដ​-១៩ ដោយសារ​ខុន​ដូ​មាន​តម្លៃ​ថ្លៃ គួប​ផ្សំ​នឹង​ការ​ខ្សត់​លំហូរ​ចូល​នៃ​ជនជាតិ​បរទេស​មក​កម្ពុជា ដែល​ទីផ្សារ​ធំ​សម្រាប់​វិស័យ​មួយ​នេះ​៕
None



អត្ថបទបន្ទាប់


ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន Total Cambodge ចុះកិច្ចព្រមព្រៀងការចាប់ដៃគូលើសេវាទូទាត់ប្រាក់បែបឌីជីថល

ធនាគារ កាណាឌីយ៉ា ដែលជាអ្នកផ្តល់សេវាធនាគារឌីជីថល និងហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន Total Cambodge ដែលជាសាខារបស់ក្រុមហ៊ុន …

តើជាង២០ឆ្នាំកន្លងមកនេះ កូរ៉េខាងត្បូងបានបោះទុនវិនិយោគនៅកម្ពុជាប៉ុន្មានពាន់លានដុល្លារ?

ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា និង កូរ៉េខាងត្បូង ត្រូវបានគេកត់សម្គាល់ឃើញថា មានការរីកលូតលាស់ជាបន្ដបន្ទាប់ ខណៈថ្មីៗនេះ ប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ