ទុនវិនិយោគកូរ៉េនៅកម្ពុជា

តើជាង២០ឆ្នាំកន្លងមកនេះ កូរ៉េខាងត្បូងបានបោះទុនវិនិយោគនៅកម្ពុជាប៉ុន្មានពាន់លានដុល្លារ?


ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា និង កូរ៉េខាងត្បូង ត្រូវបានគេកត់សម្គាល់ឃើញថា មានការរីកលូតលាស់ជាបន្ដបន្ទាប់ ខណៈថ្មីៗនេះ ប្រទេសទាំងពីរបានឈានដល់ការចុះហត្ថលេខាលើពាណិជ្ជកម្មសេរីជាមួយគ្នាផងដែរ។ បើយើងមើលទៅលើការវិនិយោគវិញ ឃើញថា នៅរយៈពេលជាង ២០ឆ្នាំមកនេះឃើញថា វិនិយោគគិនកូរ៉េខាងត្បូង បានបោះទុនវិនិយោគនៅកម្ពុជាជិត ៧ពាន់លានដុល្លាអាមេរិកឯណោះ។ នេះបើយោងតាមទិន្នន័យដែលបង្ហាញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC។
ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

នៅ​ក្នុង​វេទិការ​ធុរកិច្ច​កម្ពុជា​-​កូរ៉េ​ឆ្នាំ​២០២១ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​នេះ នេះ​លោក​ជំទាវ ជ្រី​ង បុ​ទុម​រង្សី ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ បាន​មាន​ប្រសា​ស​ន៏​ថា សម្រាប់​ការ​ដាក់​ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា និង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​វិនិយោគ​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង នឹង​កើនឡើង​មួយ​កម្រិត​ទៀត​ដែល​បាន​ចូលរួម​លើកកម្ពស់​ការ​ស្ដារ​សេដ្ឋកិច្ច​-​សង្គម ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​។ ខណៈ​ដែល​កម្ពុជា​និង​កូរ៉េ​កំពុង​តែ​ស្ថិត​ក្នុង​ដំណើរការ​បើក​សេដ្ឋកិច្ច​ជាស​កល​ដែល​បណ្ដាល​មក​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម ផាក ហឿ​ង ឃី​យុន (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​កម្ពុជា​ក៏​បាន​លើក​ឡើង​ដែល​ថា ប្រទេស​កម្ពុជា​គឺជា​ដៃគូរ​ពាណិជ្ជកម្ម​ដែល​បាន​ជំរុញ​ដល់​ការ​នាំ​ចេញ ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៩ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ទំហំ​ជាង​១​ពាន់​ដុល្លា​អា​មេ​រិ​ក ខណៈ​ដែល​សាធារណៈរដ្ឋ​កូរ៉េ​ជា​អ្នក​វិនិយោគ​ធំ​ជាងគេ​ទី​២​នៅ​កម្ពុជា ដែល​បាន​បណ្ដាក់ទុន​សរុប​ជិត​៧​ពាន់​លាន​ដុល្លា​នៅ​រយៈពេល​ជាង​២​ទស​វត្ស​ន៍​កន្លង​មកនេះ​។ ហើយ​ចំពោះ​ការ​លើក​ឡើង​នូវ​ច្បាប់​ថ្មី​នេះ​លោក​ពិតជា​គាំទ្រ​យ៉ាង​ខ្លាំង​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​សាធារណៈរដ្ឋ​កូរ៉េ​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​បន្ថែម​ទៀត តាម​រយៈ​ការ​លុប​បំបាត់​ការ​យក​ព័ន្ធ​ត្រួត​គ្នា និង​ពន្ធ​លើ​ប្រាក់​ចំណូល ការ​គេចវេស​ពន្ធ ការ​ចៀសវាង​ពន្ធ ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា រយៈពេល ៩​ខែ ក្នុង​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម សរុប​រវាង​កម្ពុជា​-​កូរ៉េ មាន​ជាង​៥៧៨​លាន​ដុល្លារ​។ ក្នុង​នោះ​កម្ពុជា បាន​នាំ​ចេញ​ទៅ​កូរ៉េ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៤៣​លាន​ដុល្លារ ខណៈ កម្ពុជា បាន​នាំ​ចូល​ពី​ប្រទេស​កូរ៉េ ក្នុង​ទំហំ​ទឹកប្រាក់ ប្រមាណ ៤៣៤​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម កម្ពុជា ដែល​ផ្ដល់​ឱ្យ​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​៕

អត្ថបទ​៖ ហួ​ន ស្រី​នី​ត  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បច្ចុប្បន្នសកម្មភាពទីផ្សារទិញ-លក់ខុនដូនៅកម្ពុជា មានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
បច្ចុប្បន្នសកម្មភាពទីផ្សារលក់ខុនដូនៅកម្ពុជា មានការប្រែប្រួលយ៉ាងណាខ្លះ? ទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើ…

ផ្ទះសំណាក់ សណ្ឋាគារ នៅតាមខេត្តគោលដៅទេសចរ ត្រូវបានភ្ញៀវកក់ជិតអស់ហើយ ខណៈថ្ងៃឈប់សម្រាកបុណ្យអុំទូកជិតមកដល់

ព័ត៌មាន
មន្ទីរទេសចរណ៍ខេត្តសក្ដានុពលទេសចរណ៍មួយចំនួនបានអះអាងថា មកទល់ពេលនេះ ផ្ទះសំណាក់សណ្ឋាគារ នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍ ត្រូវបានភ្ញៀវទេសចរបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ