អត្ថបទពាណិជ្ជកម្ម!

ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា ផ្ដល់ជូនអំណោយជាគ្រឿងបរិភោគ និងថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប


នៅរសៀលថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលអំណោយជាគ្រឿងបរិភោគ និងថវិកា ពីលោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច ធនាគារ អេស៊ីលីដា ភីអិលស៊ី។
ថ្នាក់ដឹកនាំ អេស៊ីលីដា ផ្ដល់ជូនអំណោយជាគ្រឿងបរិភោគ និងថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
ដោយ

ក្នុងឱកាសនោះ លោក លី ថៃ អនុប្រធាន​នាយកប្រតិបត្តិ និងជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​អភិបាលកិច្ច ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា អំណោយមាន គ្រឿងបរិភោគ និងថវិកា ដែល​ប្រគល់ជូនសាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប នាពេលនេះ គឺជាទឹកចិត្ត​សប្បុរស​របស់​គណៈគ្រប់គ្រង និងមន្ត្រីនិយោជិត នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការ​រួមចំណែក​ជាមួយ​សកម្មភាពមនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ការបរិច្ចាគនេះ គឺដោយសទ្ធាជ្រះថ្លា ក្នុងការ​ចែករំលែក ការជួយគ្នា ទោះតិចក្ដី​ច្រើនក្ដី តែជា​ទឹកចិត្ត​ជួយគ្នា​ក្នុងគ្រាក្រ គ្រាលំបាក។ 

ថ្នាក់ដឹកនាំ អេស៊ីលីដា ផ្ដល់ជូនអំណោយជាគ្រឿងបរិភោគ និងថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ក្នុងឱកាសនោះដែរ​លោក ស៊ុ សំអន នាយក​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះទឹកចិត្ត​ដ៏សប្បុរសធម៌​របស់គណៈគ្រប់គ្រង និងមន្ត្រី និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់ ដែលបាន​យកចិត្ត​ទុកដាក់​ចូលរួម​ចំណែក​ក្នុង​សកម្មភាពមនុស្សធម៌ គឺសបញ្ជាក់​ពីទឹកចិត្ត​ដ៏សប្បុរសធម៌​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ និងងាយរងគ្រោះបំផុត​នៅក្នុង​សហគមន៍។ 

ថ្នាក់ដឹកនាំ អេស៊ីលីដា ផ្ដល់ជូនអំណោយជាគ្រឿងបរិភោគ និងថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ក្នុងកាយវិកា​ដ៏មនុស្សធម៌នេះ គឺជាការចូល​រួម​របស់​សប្បុរសជន​ជាមួយសកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់​នូវអំណោយ​ទាំងនេះ ឱ្យចំគោលដៅ​មនុស្សធម៌ ដោយមិន​ប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការ​នយោបាយ​ណាមួយឡើយ ស្របតាម​គោលការណ៍គ្រឹះ​ទាំង៧​ប្រការរបស់​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម។

អំណោយដែល​បាន​ទទួលរួមមាន៖ អង្ករ ១០តោន មី  ២២០កេស ត្រីខ ៥០យួរ ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ និងថវិកា ៣,០០០ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យសំណង់ និងអចលនទ្រព្យ ជាជន្ទល់សេដ្ឋកិច្ចរឹងមាំ ជួយឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយឺត នៅឆ្នាំ២០២០

ព័ត៌មាន
វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អះអាងថា គឺជាជន្ទល់សេដ្ឋកិច្ចរឹងមាំមួយ ដែលបានជួយទប់សេដ្ឋកិច្ចកម្ពុជាន…

ថៃទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពី ៤,៥%មកត្រឹម ២,៨%ក្នុងឆ្នាំ២០២១

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុថៃបានទម្លាក់ការព្យាករសេដ្ឋកិច្ចរបស់ខ្លួនកាលពីខែតុលាកន្លងទៅពីកំណើន ៤,៥% មកត្រឹម២,៨% ប៉ុណ្ណោះក្នុងឆ្នាំ២០២១នេះ ដោយសារកូវីដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ