គម្រោងសាងសង់ផ្លូវជាតិលេខ៤៨

គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ តម្លៃ៧៨លានដុល្លារគ្រោងចាប់ផ្ដើមនៅដើម ខែវិច្ឆិកាឆ្នាំនេះ


គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលជាហិរញ្ញប្បទានរបស់សាធារណៈរដ្ឋកូរ៉េ គ្រោងនឹងចាប់ផ្ដើមនៅដើម ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ គម្រោងនេះ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ និងគ្រោងចំណាយថវិកា ប្រមាណ ៧៨លានដុល្លារអាមេរិក។
គម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសាងសង់។

យោងតាមក្រសួងសាធារណៈ និងដឹកជញ្ជូន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ផ្ដើមពីចំណុចចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះ ត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសាងសង់។

ផ្លូវជាតិលេខ៤៨នេះ គឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីប ឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ ប្រទេសភូមា។ ដោយឡែក តាមបណ្តោយផ្លូវជាតិលេខ៤៨ មានតំបន់សេដ្ឋកិច្ច ពិសេស(SEZ) ចំនួន៤កន្លែង។ ក្នុងនោះមាន តំបន់សេដ្ឋកិច្ចពិសេសកោះកុង, តំបន់ សេដ្ឋកិច្ចពិសេសស៊ួយ ឆេង, តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា។ ក្រៅពីនោះ ក៏មានតំបន់ទេសចរណ៍គិរីសាគរផងដែរ។

បើតាមការលើកឡើងរបស់កឧត្តម ស៊ុន ចាន់ថុល នាឱកាសចុះហត្ថលេខា ជាមួយក្រុមហ៊ុនសាងសង់ គម្រោងលើកកម្រិតគុណផ្លូវជាតិលេខ៤៨នេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ ដូចជា អាចកាត់បន្ថយពេលវេលាសម្រាប់អ្នកដំណើរ កាត់បន្ថយថ្លៃធ្វើដំណើរ និងថ្លៃដឹកជញ្ជូន។ បង្កើនការធានាសុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើរ កាត់បន្ថយចំណោតខ្លាំងរបស់ផ្លូវ។ ជំរុញសក្តានុពល តំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជាមួយប្រទេសជិតខាងផងដែរ៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហាទីផ្សារត្រីនៅរកច្រកចេញមិនទាន់ឃើញ ជំរុញឲ្យអ្នកចិញ្ចឹមត្រីនឿយណាយក្នុងការចិញ្ចឹមកាន់តែខ្លាំង

ព័ត៌មាន
បញ្ហាកូវីដ-១៩ បានបង្កផលប៉ះពាល់ជាច្រើនមកលើសេដ្ឋកិច្ចស្ទើរតែគ្រប់វិស័យ ក្នុងនោះ វារីវប្បកម្មចិញ្ចឹមត្រី ក៏កំពុងជួបបញ្ហាទីផ្សារចាក់ស្រេះរកច្រកច…

អនុប្រធានាធិបតីអាមេរិក៖ បច្ចុប្បន្នអាមេរិកផ្តោតលើបញ្ហាអាហ្វហ្កានីស្ថាន ប៉ុន្តែក៏មិនភ្លេចរឿងសមុទ្រចិនខាងត្បូង

ព័ត៌មាន
អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅដើមសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីជាលើកដំបូងរបស់ខ្លួន បានអះអាងថា …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ