
ក្នុងនោះដែរ មានការអញ្ចើញចូលរូមយ៉ាងអធិកអធមពីសំណាក់គណៈគ្រប់គ្រងរបស់ ក្រុមហ៊ុនសាមសុង អាជីវករបោះដុំ និងលក់រាយគ្រឿងបរិក្ខារអេឡិកត្រូនិកសាមសុង ទូទាំងប្រទេស និងអ្នកសារព័ត៌មានមកពីច្រើនស្ថាប័នក្រោមបរិយាកាសដ៏រំភើបរីករាយ និងក្តីសោមនស្សរីករាយ និងស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅសណ្ឋាគារ សាន់ & មូន រីវើសាយ រាជធានីភ្នំពេញ។

ទន្ទឹមនឹងកម្មវិធីដ៏សប្បាយរីករាយនេះ ក្រុមហ៊ុន សាមសុង បានធ្វើការប្រកាសបញ្ចេញនូវម៉ាស៊ីនបោក និងសម្ងួតទ្វារចំហៀងជំនាន់ថ្មី ដែលបានបន្ថែមមុខងារ AI ឆ្លាតវៃ ដែលបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ បោកសម្អាតបានស្អាត ក្លិនក្រអូបជាប់បានយូរ សន្សំសំចៃទឹកភ្លើងបានច្រើន និងចំណេញពេលវេលាថែមទៀតផង។

ហើយទាំងនេះ គឺជាមុខងារដ៏ល្អឥតខ្ចោះ ថ្មីសន្លាងមិនធ្លាប់មានដែលបំពាក់លើម៉ាស៊ីនបោក និងសម្ងួតទ្វារចំហៀង Samsung AI ជំនាន់ថ្មី៖
- មុខងារ AI Wash & Dry:
- បំពាក់មុខងារ Sensor ពិសេសៗដូចជា:
. Sensor ថ្លឹងទម្ងន់សម្លៀកបំពាក់
. Sensor វាស់កម្រិតទឹក
. Sensor ឆែកមើលប្រភេទសាច់ក្រណាត់
. Sensor ចាប់យកចំណុចប្រឡាក់របស់ខោអាវ
. Sensor វាស់កម្រិតសាប៊ូទឹក
. Sensor គណនាភាពសើមរបស់សម្លៀកបំពាក់
2. មុខងារ AI EcoBubble:
- បំបែកពពុះសាប៊ូច្រើនជាងមុន និងកម្ចាត់ជាតិកខ្វក់បានស្អាតជាងមុនដល់ 24%
- សន្សំសំចៃភ្លើងដល់ទៅ 70% និងរក្សាសាច់ក្រណាត់បានល្អជាងមុនដល់ទៅ 45.5%
3. មុខងារ Auto Dispense:
- ប្រព័ន្ធគណនាធ្វើការកំណត់ទឹកសាប៊ូ និងទឹកក្រអូបដោយស័្វយប្រវត្តិប្រើប្រាស់បានរហូតដល់រយ:ពេល 1ខែ
4. មុខងារ Quick Drive:
- បោកសម្លៀកបំពាក់បានលឿនជាងមុន និងកាត់បន្ថយពេលវេលាដល់ 50%
- ល្បឿនបង្វិលធុងលឿន កម្លាំងទឹកខ្លាំង
- បង្កើតពពុះសាប៊ូកាន់តែច្រើន និងបោកជ្រះស្អាតល្អ
5. មុខងារ Digital Inverter Technology
- ម៉ូទ័រ Digital Inverter មានភាពធន់ខ្ពស់
- សន្សំសំចៃភ្លើង សំឡេងស្ងាត់ និងធានារហូតដល់ 20ឆ្នាំ
អ្វីដែលកាន់តែពិសេស បំពាក់មកជាមួយមុខងារ SmartThings នៅលើស្មាតហ្វូន អាចត្រួតពិនិត្យ និងគ្រប់គ្រងម៉ាស៊ីនពីចម្ងាយបានគ្រប់ពេល គ្រប់ទីកន្លែង។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បន្ថែមដែរថា “យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការបញ្ចេញម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AI ជំនាន់ថ្មីរបស់យើងនេះ នឹងជួយលើកកម្ពស់ការរស់នៅ និងផ្ដល់ភាពងាយស្រួល ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មាន នៃការប្រើប្រាស់បច្ចេកវិទ្យា AI ថ្មីដ៏ឆ្លាតវៃ។ ឆ្លៀតក្នុងឱកាសនេះ ក៏សូមថ្លែងអំណរគុណចំពោះភាពស្មោះស្ម័គ្រ និងភាពជឿជាក់របស់បណ្ដាដៃគូពាណិកម្ម ម្ចាស់អាជីវកម្ម និងតំណាងចែកចាយ បោះដុំ និងលក់រាយទាំងអស់ ហើយភាពជោគជ័យនៅថ្ងៃនេះ គឺបានមកពីការគាំទ្ររបស់អស់លោកលោកស្រី ជាពិសេស អតិថិជនជាទីស្រលាញ់របស់សាមសុង"។

ជាចុងបញ្ចប់ ក្រុមហ៊ុនសាមសុង ប្ដេជ្ញាបន្តខិតខំដុសខាត់សមត្ថភាពឱ្យកាន់តែខ្លាំងបន្ថែមទៀតលើការផលិតគ្រប់ផលិតផលរបស់ខ្លួន ធ្វើយ៉ាងណាឱ្យអតិថិជន ព្រមទាំងអាជីវករទាំងអស់ទទួលនូវបទពិសោធន៍ថ្មីៗ ភាពទាន់សម័យដែលមិនធ្លាប់មាននៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃដ៏សម្បូរបែបពីផលិតផលរបស់សាមសុង។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!






