ការនាំចេញ

កម្ពុជា នាំចេញទៅអាមេរិកជាង ២៧០០ លានដុល្លារ កើនឡើងជាង ៦០០ លានដុល្លារ នៅ៧ខែ ឆ្នាំ២០១៩


ក្នុងរយៈពេល៧ខែឆ្នាំ ២០១៩នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ជាង២ពាន់៧០០ លានដុល្លារអាមេរិក កើនឡើងជាង៦០០ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨កន្លងទៅ។ នេះបើតាមរបាយការណ៍ពីរដ្ឋាភិបាលអាមេរិក។
ទង់ជាតិ​កម្ពុជា និងទង់ជាតិ​អាមេរិក
ដោយ

ការិយាល័យ​ជំរឿន​ស្ថិតិ​របស់អាមេរិក បាន​បង្ហាញ​របាយការណ៍​៧ខែ នៅឆ្នាំ២០១៩នេះថា ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា និងសហរដ្ឋអាមេរិក សម្រេចបាន​៣ពាន់​លាន​ដុល្លារអាមេរិក  កើនឡើង​ប្រមាណ ៧០០ ​លាន​ដុល្លារអាមេរិក បើធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ​២០១៨។ ក្នុងនោះ ការនាំចេញ​របស់កម្ពុជា​ទៅអាមេរិក មានជាង ២៧០០ លាន​ដុល្លារ កើនឡើង​ជាង ៦០០ លាន​ដុល្លារអាមេរិក ខណៈដែល​អាមេរិក​នាំចូល​កម្ពុជាវិញ មាន​ប្រមាណ​៣០០ លាន​ដុល្លារ កើនឡើង​តែជាង ៦៣ លាន​ដុល្លារ​ប៉ុណ្ណោះ។ 

ការនាំចេញរបស់​កម្ពុជា​ទៅកាន់ទីផ្សារ​អាមេរិក ត្រូវបានគេដឹងថា មានការអនុគ្រោះពន្ធទូទៅ GSP ដែលវា​មានលើកលែង​ពន្ធ​សម្រាប់​ទំនិញសម្រាប់ការធ្វើដំណើរ​មានដូចជា វ៉ាលី កាតាបស្ពាយ កាបូបយួរដៃ និងកាបូបលុយជាដើម។ ដោយសារតែមាន ប្រព័ន្ធអនុគ្រោះពន្ធទូទៅ​សម្រាប់​ផលិតផល​ធ្វើដំណើរ​ទាំងនេះ គេសង្កេតឃើញថា ការវិនិយោគ​រោងចក្រ​ផលិត​ផលិតផល​សម្រាប់ការធ្វើដំណើរ នៅកម្ពុជា​ក៏កំពុង​មាននិន្នការ​កើនកាន់តែ​ឡើង​ខ្លាំងផងដែរ។

បើតាមប្រធានសមាគមរោងចក្រកាន់ដេរកម្ពុជាលោកឧកញ៉ា វ៉ាន់ ស៊ូអៀង ធ្លាប់បានលើកឡើងថា នៅរយៈពេល​២ឆ្នាំទៅមុខនេះ លោកជឿជាក់ថា ចំនួនរោងចក្រ​ផលិតកាបូប នឹងកើនឡើងទ្វេដង​ថែមទៀត។ បើតាម​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ឲ្យដឹងទៀត​ថា ការនាំចេញ​របស់​ផលិតផល​សម្រាប់ការធ្វើដំណើរ​ មាន​រហូតដល់ ៥៦០ លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨ និងរំពឹងថា នឹង​កើនឡើង​ដល់​១ពាន់​លានដុល្លារ​នៅឆ្នាំនេះ។ 

សូមបញ្ជាក់ដែរថា សហរដ្ឋអាមេរិកនៅតែជាប្រទេស​ដៃគូពាណិជ្ជកម្ម​ក៏ដូចជាទីផ្សារនាំចេញ​ដ៏ធំមួយ​របស់កម្ពុជា។ បើតាមទិន្នន័យពីរដ្ឋាភិបាលអាមេរិក បច្ចុប្បន្ន កម្ពុជាគឺជាប្រទេសដៃគូ​ពាណិជ្ជកម្ម​ធំបំផុតទី៦៦ របស់អាមេរិក ដែលកាលពីឆ្នាំ​២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង​ប្រទេសទាំងពីរ​សម្រេចបាន​ប្រមាណ ៤ពាន់៣០០ លានដុល្លារអាមេរិក មានកំណើនជាង២០% ធៀបនឹងឆ្នាំ២០១៧។ ដោយក្នុងនោះ កម្ពុជានាំទៅ​អាមេរិក​មានជាង ៣ពាន់៨០០លានដុល្លារអាមេរិក និងអាមេរិកនាំ​ចូលមកកម្ពុជាវិញ​មានជាង​៤៤០ លានដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋថៃ ផ្ដល់កម្ចីការប្រាក់ទាបជាងទីផ្សារ សង្គ្រោះដល់ SMEs ដែលរងគ្រោះដោយសារទឹកជំនន់

ព័ត៌មាន
ក្រសួងឧស្សាហកម្ម ថៃ បានដាក់ចេញនូវកម្ចីការប្រាក់ទាបក្រោមទីផ្សារ ដែលវាជាវិធានការបន្ទាន់មួយ ដើម្បីជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ប្រមាណ៤២៣ ស…

វិទ្យាស្ថាន AIB បន្ថែមមុខជំនាញថ្មីចំនួន ២ រៀនចប់ ឆ្នាំទី២ នឹងទទួលបានការងារនៅធនាគារអេស៊ីលីដា

ព័ត៌មាន
មុខជំនាញ២បន្ថែមត្រូវបានបញ្ជូលក្នុងកម្មវិធីសិក្សានៅវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា ហៅកាត់ថាAIB ក្រោយក្រសួងអប់រំយុវជននិងកីឡា ប្រកាសទទួលស្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ