សេដ្ឋកិច្ចអាស៊ានឆមាសទី២ធ្លាក់ចុះ?

សេដ្ឋកិច្ចតំបន់អាស៊ាននៅឆមាសទី២ ឆ្នាំនេះ អាចនឹងថយល្បឿន?


សេដ្ឋវិទូបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២២ សម្រាប់ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ពិសេសប្រទេសអាស៊ានតែម្ដង ក្នុងនោះមានដូចជា ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ។ ស្របពេលដែលអ្នកជំនាញនិងរដ្ឋាភិបាលនៅតាមប្រទេសរៀងៗខ្លួនរំពឹងថា កំណើននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ នឹងមានខ្ពស់ជាងការព្យាករណ៍កាលពីលើកមុនរបស់ពួកគេ។
សេដ្ឋកិច្ចតំបន់អាស៊ាននៅឆមាសទី២ ឆ្នាំនេះ អាចនឹងថយល្បឿន?

សុទិដ្ឋិនិយម​នេះ ក៏​ដោយសារ​តែ​ប្រទេស​ទាំងនេះ ផ្តើម​មានការ​បន្ធូរបន្ថយ លើ​វិធានការ​កូ​វី​ដ​១៩​មួយ​ចំនួន​ធំ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ សម្រាប់​ឆមាស​ទី​២​វិញ មានការ​កែប្រែ​មួយ​ចំនួន ដែល​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ាន ហាក់​បង្ហាញ​ពី​ការ​ធាក់​ថយ​កំណើន ដោយសារ​ការ​ព្រួយបារម្ភ​អំពី​កំណើនសេដ្ឋកិច្ច​សកល​ថយ​ចុះ បន្ទាប់​ពី​ការ​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​សហរដ្ឋអាមេរិក និង​បញ្ហា​អតិផរណា​ដែល​កំពុង​បន្ត​មាន​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ និង​ស្ដង់​មតិ​ដោយសារ​ព័ត៌មាន​ជប៉ុន​Nikkei​។

ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​សមាជិក​ធំ​បំផុត​ទាំង​ប្រាំ​នៃ​អាស៊ាន ដូច​ជា ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន សិង្ហ​បុរី និង​ថៃ នឹង​កើនឡើង​៥%​ក្នុង​ឆ្នាំ​២០២២ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ប្រចាំត្រីមាស ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​ជប៉ុន​និង Nikkei ក្នុង​ខែមិថុនា​។ តួលេខ​នេះ​បង្ហាញ​ពី​ការ​កើនឡើង​វិញ ០,១% ពី​ការ​ស្ទង់​មតិ​លើក​មុន​ក្នុង​ខែមីនា​។

បណ្តា​ប្រទេស​អាស៊ី​កំពុង​ដឹកនាំ​សេដ្ឋកិច្ច​របស់​ពួក​គេ​ឱ្យ​ឆ្ងាយ​ពី​ជំងឺ​រាតត្បាត​រាតត្បាត ដើម្បី​បន្តសកម្មភាព​សេដ្ឋកិច្ច និង​អាជីវកម្ម រួម​ទាំង​ការ​ទទួលយក​ភ្ញៀវ​ទេសចរ​ផង​ដែរ​។ ទស្សនវិស័យ​សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​ឆមាស​ទី​១ ត្រូវ​បាន​បាន​កើនឡើង​ដល់ ៥,១% កើន​ពី ៥% នៅ​ក្នុង​ការ​ស្ទង់​មតិ​មុន​។ ហ្វី​លី​ពី​ន​បាន​ឡើង​ដល់ ៦,៦% កើន​ពី ៦,៣% ខណៈ​តួលេខ​ថៃ​ឡើង​ដល់ ៣,២% កើន​ពី ៣,១% ដែល​ជា​អ្វី​ដែល​បាន​ស្ទង់​មតិ​កាលពីមុន​។

ប៉ុន្ដែ បើ​មើលទៅ​លើ​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ គឺ​នៅ​ឆមាស​ទី​១ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៦% ថយ​ពី ៦,១% ខណៈ​ដែល​ប្រទេស​សិង្ហ​បុរី​បាន​ច​យ​ចុះ​មក​នៅ​ត្រឹម ៤,៣% ថយ​ពី ៤,៦% នៃ​អ្វី​ដែល​បាន​ស្ទង់​មតិ​ពី​មុន​។

ការ​ស្ទង់​មតិ​របស់​សារព័ត៌មាន​ជប៉ុន Nikkei នេះ​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី ២៣ ខែមិថុនា ជាមួយនឹង​ក្រុម​សេដ្ឋវិទូ និង​អ្នកវិភាគ​សេដ្ឋកិច្ច​ជាង​៣០​នាក់​។

ការ​ស្ទង់​មតិ​ដដែល​ឱ្យ​ដឹង​ថា ហេតុផល​ចម្បង​ដែល​ធ្វើ​ឱ្យ​មានការ​បន្ទាប​កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​តំបន់​អាស៊ាន គឺ​ទី​មួយ​ដោយសារ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​សហរដ្ឋអាមេរិក ស្រប​ពេល​ដែល​ធនាគារកណ្តាល​ដដែល​បាន​ទម្លាក់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២២​ពី​២,៨%​ដែល​បាន​ព្យាករ​ក្នុង​ខែមីនា​មក​ត្រឹម ១,៧%​ប៉ុណ្ណោះ​។

ក្រៅពី​បញ្ហា​នេះ នៅ​មាន​កត្តា​ចំបង​មួយ​ចំនួន​នោះ​គឺ​អត្រា​អតិផរណា ដែល​កំពុង​កើនឡើង ខណៈ​ដែល​កត្តា​ការ​ឆ្លង​រាតត្បាត​កូ​វី​ដ​១៩ លែង​សូវ​ត្រូវ​បាន​សេដ្ឋវិទូ​ចាត់ទុកជា​កត្តា​គំរាមកំហែង​ទៅ​ហើយ លើកលែងតែ​សម្រាប់​ប្រទេស​ម៉ា​ឡេ​ស៊ី​ប៉ុណ្ណោះ​។

គួរ​ជម្រាប​ថា កំណើន​យឺត​នៃ​សេដ្ឋកិច្ច​របស់​ចិន​ដែល​ជា​ក្បាលម៉ាស៊ីន​សម្រាប់​តំបន់ ក៏​បាន​ជះ​ឥទ្ធិពល​ខ្លះ​ៗ​ដែរ​មក​លើ សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន ពិសេស​ប្រទេស​ដែល​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ច្រើន​ជាមួយ​ចិន ស្រប​ពេល​ដែល​ទីក្រុង​ប៉េ​កាំ​ង​នៅ​តែ​បន្ត​អនុវត្ត​គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩​ដ៏​តឹង​រឹង​របស់​ខ្លួន​៕




អត្ថបទបន្ទាប់


មន្ត្រីការទូតកំពូលរបស់ចិន បានធ្វើទស្សនកិច្ចជាលើកដំបូងទៅមីយ៉ាន់ម៉ា ចំពេលប្រទេសកំពុងមានភាពវឹកវរនៅឡើយ

ព័ត៌មាន
មន្ត្រីការទូតកំពូល និងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោកវ៉ាង យី (Wang Yi) បានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងរបស់ខ្លួន ទៅកាន់ប្រទេសមីយ…

មជ្ឈមណ្ឌលថែទាំរថយន្ត និងសំបកកង់ថាយផ្ល័ស (TYREPLUS) ប្រគល់ពានរង្វាន់និង វិញ្ញាបនបត្របុគ្គលិកឆ្នើមនិង បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងការថែទាំរថយន្ត និងសំបកកង់ សម្រាប់ឆ្នាំ ២០២២

ព័ត៌មាន
បុគ្គលិកបច្ចេកទេសឆ្នើមចំនួន ១៧ នាក់របស់មជ្ឈមណ្ឌលថែទាំរថយន្ត និងសំបកកង់ ថាយផ្ល័ស (TYREPLUS) បានទទួលពានរង្វាន់បុគ្គលិកឆ្នើម និងវិញ្ញាបនបត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ