ករណីឆ្លងថ្មី ១០នាក់នេះ រួមមាន៖
- នៅខេត្តបាត់ដំបង ០២នាក់ ជាស្ត្រីជនជាតិខ្មែរ ដែលទាំងពីរនាក់ សុទ្ធតែឆ្លងពីបុរសជាប្ដី ដែលមានផ្ទុកវីរុសកូវីដ១៩,
- នៅខេត្តកណ្ដាល ០១នាក់ ជាបុរសអាយុ ៦០ឆ្នាំ ស្ថិតក្នុងចំណោមមនុស្ស ៧៩នាក់ ដែលត្រឡប់មកពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី។
- នៅរាជធានីភ្នំពេញ ០១នាក់ ជាបុរសអាយុ ៣៤ឆ្នាំ ស្រុកកំណើតនៅពោធិ៍សាត់ ប៉ុន្តែ មកធ្វើការងារសាសនា ស្នាក់នៅវិហារឥស្លាម នៅឃុំព្រែកប្រា សង្កាត់ច្បារអំពៅ,
- នៅខេត្តកំពង់ចាម ០៦នាក់ ជាជនជាតិម៉ាឡេស៊ី ជាបុរសទាំង៦នាក់ មានអាយុ ២៦ឆ្នាំ, ៣៤ឆ្នាំ, ៣៤ឆ្នាំ, ៥១ឆ្នាំ, ៥៨ឆ្នាំ, និង ៦២ឆ្នាំ មកពីម៉ាឡេស៊ី ស្នាក់នៅបណ្ដោះអាសន្ន នៅស្រុកកងមាស។
សរុបករណីវិជ្ជមាន វីរុសកូវីដ១៩ ដែលបានរកឃើញនៅក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី១៩ មីនា ឆ្នាំ២០២០នេះ គឺ ៤៧នាក់ហើយ (ស្រី ០៤នាក់, ប្រុស ៤៣នាក់) ក្នុងនោះ៖
- ០១នាក់ ជនជាតិចិន (នៅខេត្តព្រះសីហនុ បានជាសះស្បើយ)
- ០៣នាក់ ជនជាតិអង់គ្លេស
- ០១នាក់ ជនជាតិកាណាដា
- ០១នាក់ ជនជាតិប៊ែលហ្ស៊ិក
- ០២នាក់ ជនជាតិបារាំង (ក្នុងនេះមានកូនប្រុសបង្កើតអាយុ ០៤ខែ)
- ១១នាក់ ជនជាតិម៉ាឡេស៊ី
- ២៨នាក់ ជនជាតិខ្មែរ (ក្នុងនេះ អ្នកដែលវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី មាន ២៣នាក់ និងមានស្ត្រី ០២នាក់ (មិនបានធ្វើដំណើរទៅម៉ាឡេស៊ីទេ ជាភរិយាឆ្លងពីស្វាមី)៕