Advertisement
Advertisement
វិស័យ​កាត់ដេរ​វៀតណាម

Covid-19 ធ្វើឲ្យការនាំ​ចេញ​វាយនភ័ណ្ឌ និងសម្លៀកបំពាក់​របស់​វៀតណាម ដាំក្បាលចុះ


ការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បានធ្លាក់ចុះប្រមាណ ៣% មកនៅត្រឹម ៥,៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២០នេះ ដោយមូលហេតុចម្បងបំផុត គឺបណ្តាលមកពីបញ្ហាមេរោគកូវីដ១៩ ដែលធ្វើឲ្យតម្លៃ និងតម្រូវការធ្លាក់ចុះព្រមៗគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
សហគ្រាសវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម ប្រឈមនឹងការបិទទ្វារដោយសារវីរុស Covid 19(រូបភាព៖arsutoriamagazine.com)
ដោយ
Advertisement

ក្រុម​វាយនភ័ណ្ឌ និងសម្លៀកបំពាក់​ជាតិ​វៀតណាម បានគូស​​បញ្ជាក់ថា ការផ្គត់ផ្គង់​សម្ភារៈ វត្ថុធាតុដើម​សម្រាប់​វិស័យ​វាយនភ័ណ្ឌ និងសម្លៀកបំពាក់ គឺត្រូវបានបន្ត​មិនដាច់នោះទេ ហើយវា​គ្រប់គ្រាន់ ទៅតាម​តម្រូវការរបស់​រោងចក្រ សហគ្រាស​សម្រាប់ការ​ផលិត​​ក្នុងខែ មីនា និងខែមេសា ខាងមុខ។

យ៉ាងណាក៏ដោយ ការនាំចេញ​ផលិតផល​វាយនភ័ណ្ឌ និងសម្លៀកបំពាក់​របស់វៀតណាម កំពុងតែ​ធ្លាក់ចុះ ហើយអាច​ប្រឈមនឹង​ការធ្លាក់ចុះនូវ​តម្រូវការ​ប្រើប្រាស់​របស់​សកលលោក ដោយសារតែ​ការផ្ទុះឡើង​នៃ​មេរោគកូវីដ១៩ ជាហេតុធ្វើឲ្យ​ការបញ្ជាទិញ និងតម្លៃ​មានការធ្លាក់ចុះ​ព្រមៗគ្នាតែម្តង។

បើតាមក្រុមរោងចក្រ​វាយនភ័ណ្ឌ និងសម្លៀក​បំពាក់ជាតិ​វៀតណាម បានបញ្ជាក់ថា ក្នុងរយៈពេល ២ខែដំបូង ឆ្នាំ២០២០នេះ ការនាំចេញ​សសៃអំបោះ ធ្លាក់ចុះប្រមាណ១៦% មកនៅត្រឹម ៥១២​លានដុល្លារ​អាមេរិក ខណៈដែលសម្លៀកបំពាក់ នាំចេញបាន ៤,២ពាន់លាន​ដុល្លារអាមេរិក ធ្លាក់ចុះប្រមាណ​ ២% ធៀប​នឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក កៅ ហ៊ូ ហូវ នាយកគ្រប់គ្រង​ក្រុមរោងចក្រផ្នែក វាយនភ័ណ្ឌ និងសម្លៀក​បំពាក់​ជាតិ​វៀតណាម បានមាន​ប្រសាសន៍ដែរថា ជំងឺ​រាតត្បាតនេះ បានបង្កជា​ផលលំបាក​ជាច្រើនដល់​វិស័យ​វាយនភ័ណ្ឌ និងសម្លៀកបំពាក់​ក្នុងស្រុក ប៉ះពាល់ទាំងផលិតកម្ម​ទាំងពាណិជ្ជកម្ម ក៏ប៉ុន្តែ វាក៏ជា​ឱកាសមួយដែល ពួកគេ អាចសម្លឹង​មើលពី​បញ្ហាឡើងវិញ ដើម្បីកែ​លម្អប្រព័ន្ធ​ផលិតកម្ម និងការផ្គត់ផ្គង់ ដើម្បីចៀស​វាងការ​អាស្រ័យលើ វត្ថុធាតុដើមពី​ចិន​តែមួយប្រភព ឬការនាំចេញ​តែទៅ​ទីផ្សារចិន​តែមួយ។

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអ្នកបញ្ជាទិញ នៅអឺរ៉ុប និងអាមេរិកប្រាប់ឲ្យរោងចក្រកាត់ដេរនៅកម្ពុជាពន្យារការផលិតបន្តទៀត

ព័ត៌មាន
បើទោះបីជា មានវត្ថុធាតុដើមមួយចំនួន ត្រូវបានដឹកពីប្រទេសចិនមកកម្ពុជាជិត២០០ កុងតឺន័រសម្រាប់បម្រើដល់ការផលិតរបស់រោងចក្រកាត់ដេរនៅកម្ពុជា ...

១៩ មីនា ២០២០៖ កម្ពុជារកឃើញករណីវិជ្ជមាន កូវីដ១៩ ចំនួន ១០នាក់ថ្មីទៀត, សរុបឡើង​ដល់ ៤៧នាក់ហើយ!

ព័ត៌មាន
ក្រសួងសុខាភិបាល បានឲ្យ​ដឹង​នៅវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី១៩ មីនា ២០២០នេះ ថា មនុស្ស​ ១០នាក់​បន្ថែមទៀត ត្រូវបាន​គេរក​ឃើញថា វិជ្ជមាន​វ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ