Covid-19 នៅថៃ

មហាសេដ្ឋីថៃ​រូប​នេះ​ចាយលុយ ១០០លាន​បាត សង់រោងចក្រ​ផលិត​ម៉ាស់​ចែក​ដោយ​ឥត​គិត​ថ្លៃ


លោក​ ថានិន ឈៀរ៉ាវ៉ាណុន (Dhanin Chearavanont) ប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Charoen Pokphand (CP) Group ជាក្រុមហ៊ុន​ដ៏ធំបំផុត​មួយរបស់​ថៃ បាន​ប្រកាស​កាលពីពេលថ្មីៗនេះ ថា ក្រុមហ៊ុន​លោក​នឹង​ចំណាយ​ថវិកា ១០០លាន​បាត ឬជាង ៣លានដុល្លារអាមេរិក ដើម្បី​សង់រោងចក្រ​មួយ ផលិត​ម៉ាស់​មុខ​ ជួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ការរាតត្បាត​នៃ​វីរុស​កំណាច Covid-19។
លោក Dhanin Chearavanont បច្ចុប្បន្ន ជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (https://chinareportasean.com/)
ដោយ

យោង​តាម​កាសែត​ បាងកកប៉ុស្តិ៍ របស់ថៃ ដែល​ចុះផ្សាយកាលពីថ្ងៃទី៦ មីនា ២០២០, លោក ថានិន និយាយថា រោងចក្រ​ដែល​ក្រុមហ៊ុន CP កំពុង​សាងសង់​ឡើង​នេះ មានសមត្ថភាព​ផលិត​ម៉ាស់​មុខ​បានប្រហែល ៣លាន​ម៉ាស់ ក្នុងមួយខែ និងថា រោងចក្រ​នេះ អាចនឹងដំណើរការក្នុង​ពេល ៥សប្ដាហ៍ខាងមុខ។ 

ម៉ាស់​ទាំង​នេះ នឹងត្រូវ​ផ្គត់ផ្គង់​ដោយ​ឥតគិតថ្លៃ​ទៅដល់​មន្ទីរពេទ្យ និង​បុគ្គលិក​ពេទ្យ​ ដែល​ប្រយុទ្ធប្រឆាំង​នឹង​វីរុស Covid-19 ព្រមទាំង​ប្រជាជន​ដែល​ខ្វះ​លទ្ធភាព​ទិញ​ម៉ាស់។ 

បើ​តាម​ប្រធាន​ជាន់ខ្ពស់​របស់​ CP, រោងចក្រ​ផលិតម៉ាស់​របស់​ក្រុមហ៊ុន CP នេះ​ នឹង​បន្ត​ប្រតិបត្តិការ​ ទោះបី​ការរាតត្បាត​នៃ​វីរុស Covid-19 ស្ងប់ស្ងាត់ទៅវិញក្ដី ហើយ​រាល់​​ប្រាក់​ចំណេញ បន្ទាប់ពី​ដក​ការចំណាយចេញ នឹង​បរិច្ចាគទៅ​ឲ្យ​មជ្ឈមណ្ឌល​បេះ​ដូងរបស់​មន្ទីរពេទ្យ​ព្រះបាទ​ជូឡាឡុងកន។

ជាមួយគ្នា​នេះ​ដែរ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ CP គឺ​ CPF ក៏​បាន​​ចាប់ផ្ដើម​ផ្ដល់​អាហារ​ដោយ​ឥត​គិត​ថ្លៃ ដល់​បុគ្គលិក​ពេទ្យ និង​ប្រជាជន​ដែលស្ថិត​ក្រោម​ការដាក់​ឲ្យ​រស់នៅដាច់ឡែក នៅទូទាំង​ប្រទេស​ ផងដែរ ដើម្បី​ចូលរួម​ចំណែក​សម្រាល​បន្ទុក​របស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធ​ប្រឆាំងនឹងវីរុស Covid-19៕




អត្ថបទបន្ទាប់


បណ្តាប្រទេសជិតខាងកម្ពុជាចាត់វិធានការក្តៅៗបិទច្រកព្រំដែននិងឈប់ផ្តល់វីសា ដោយសារមេរោគកូវីដ១៩

បន្ទាប់ពីជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា ចាប់ផ្តើមផ្ទុះឡើងក្នុងតំបន់អាស៊ាន នាប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ ឡា…

វៀតណាម សម្រុកនាំចូលសាច់ជ្រូកពីបរទេសដើម្បីបំពេញកង្វះខាតនិងបន្ទាបថ្លៃសាច់ជ្រូកមកវិញ

ប្រទេសវៀតណាម បាននិងកំពុងសម្រុកទិញសាច់ជ្រូក ពីក្រៅប្រទេស រហូតដល់ ២ម៉ឺន ៥ពាន់តោន ក្នុងរយៈពេលជាង ២ខែ ដើមឆ្នាំ ២០២០នេះ ដែលមានកំណើនរហូតដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ