ការវិនិយោគថៃ

ការវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ថៃបន្តថមថយចុះ


កាលពីដើមឆ្នាំ ២០២០នេះ ថៃ បានប្តេជ្ញាពន្លឿនការងារអភិវឌ្ឍនៅក្នុង ច្រករបៀងសេដ្ឋកិច្ចខាងកើតឲ្យក្លាយទៅជា មជ្ឈមណ្ឌលសេដ្ឋកិច្ច និងវិនិយោគពិសេស សម្រាប់បណ្តាប្រទេសអាស៊ាន ក៏ប៉ុន្តែគោលដៅនេះ ហាក់បីជាមិនអាចសម្រេចទៅបាននោះទេ នៅក្នុងឆ្នាំនេះ ដោយសារតែមាន បញ្ហាមេរោគកូវីដ-១៩ ចូលមកបង្អាក់ដំណើរនេះ។
ការវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ថៃបន្តថមថយចុះ (រូបភាព៖ Asian TImes)
ដោយ

ការចុះឈ្មោះ​វិនិយោគ នៅក្នុងច្រក​របៀង​សេដ្ឋកិច្ច​ខាងកើតនេះ មានការធ្លាក់ចុះ​ជាបន្ត​បន្ទាប់​ ដោយក្នុង​រយៈពេល ៥ខែ ដើមឆ្នាំ ២០២០ គឺមានក្រុមហ៊ុន​ថ្មីចុះ​បញ្ជី​ជាង ២,៧ពាន់​ក្រុមហ៊ុន ធ្លាក់ចុះជាង ១៣% ធៀបនឹងពេល​ដូចគ្នា​កាលពីឆ្នាំមុន។

បើទោះបីជា ទទួលរងផល​ប៉ះពាល់ពី មេរោគកូវីដ-១៩ ក៏ដោយ ការិយាល័យ​ច្រក​របៀង​សេដ្ឋកិច្ច​ខាងកើត​របស់ថៃ នៅតែ​កំណត់​គោលដៅ​ទាក់ទាញ​វិនិយោគ​ចុះបញ្ជី​ឲ្យ​បាន ១០ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងរយៈពេល ៣ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១នេះ ពោលគឺ​ប្រមាណ​ជាង ៣,៣ពាន់​លាន​ដុល្លារអាមេរិក ក្នុងឆ្នាំនិមួយៗ។

យ៉ាងណាក៏ដោយ យើងមើល​ទៅលើទុន​វិនិយោគ​សរុប ដែលបាន​ចុះបញ្ជី​ចាប់ពី​ខែមករា ដល់ខែ​ឧសភានេះ ឃើញថា មានជាង ២,៤ពាន់​លានដុល្លារ​អាមេរិក ធ្លាក់ចុះជាង ១០% ធៀបនឹង​ពេល​ដូចគ្នា កាលពីឆ្នាំមុន។

មន្រ្តីជាន់ខ្ពស់នៃ ការិយាល័យ​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត បានលើកឡើងថា ទោះបីជាមាន​វិបត្តិកូវីដ-១៩ ក៏ដោយ វាបានបង្កើត​ជាឱកាសថ្មី សម្រាប់​វិនិយោគិន ដែលមាន​បំណង​វិនិយោគ​នៅក្នុង​វិស័យ​ម្ហូបអាហារ ការផ្គត់ផ្គង់​បរិក្ខារពេទ្យ និងបង្កើត​ឱសថជាដើម។

ទោះយ៉ាងណាក៏ដោយ នៅសល់ពេល ៦ខែទៀត មុនដំណាច់​ឆ្នាំនេះ ហើយ​រាជរដ្ឋាភិបាល​ថៃ បានដាក់គោលដៅ​ផ្តោតទៅលើ​ការទាក់ទាញ​វិនិយោគិន​បន្ថែមទៀត ឲ្យចូលមក​វិនិយោគ​នៅក្នុង​វិស័យ​ម្ហូបអាហារ គ្រឿងសម្អាង ឱសថ និងអាជីវកម្ម​ដែលទាក់ទង​នឹងបច្ចេកវិទ្យា​ទំនើប។

គួររម្លឹកបន្តិចថា ឧបនាយករដ្ឋមន្រ្តី​ថៃ បានប្រកាស​រួចហើយថា នឹងជំរុញ ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត ឲ្យក្លាយទៅជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និងវិនិយោគ​ពិសេស ដែលប្រមូល​ផ្តុំទៅ​ដោយ បច្ចេកវិទ្យា​ទំនើប ឧស្សាហកម្ម​ផលិត​យក្សយក្ស និងសេវាកម្ម​ដ៏សម្បូរបែប ដើម្បីបម្រើ​ដល់ បណ្តាប្រទេស​អាស៊ាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញអង្ករបានជិត ៤០ម៉ឺនតោន កើនឡើងជាង ៤១% នៅពាក់កណ្ដាលឆ្នាំ២០២០

ព័ត៌មាន
បើទោះបីជាពិភពលោកកំពុងមានភាពជ្រួលច្របល់នឹងបញ្ហារីករាលដាលនៃកូវីដ-១៩ក្ដី ប៉ុន្ដែ ការនាំចេញអង្កររបស់កម្ពុជានៅរយៈពេល ៦ខែ នៃឆ្នាំ២០២០នេះ គ…

ទីផ្សារពាណិជ្ជកម្មអនឡាញរបស់វៀតណាម រំពឹងកើនឡើងជាង ៣០% ក្នុងឆ្នាំនេះ

ព័ត៌មាន
ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញរបស់ប្រទេសវៀតណាម រំពឹងកើនដល់ ១៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំនេះ មានកំណើនជាង ៣០% ធៀបនឹងឆ្នាំមុន ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ