បទល្មើស​នៅ​ខេត្ត​ព្រះសីហនុ

ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​បរទេស​ប្រព្រឹត្ត​បទ​ល្មើស​នៅ​ខេត្ត​ព្រះសីហនុ


របាយការណ៍​​ប៉ូលិស​​បានបង្ហាញថា បទល្មើស​នៅ​ខេត្ត​ព្រះសីហនុ​បាន​កើន​ឡើង ២៥​ភាគរយ នៅ​ឆ្នាំ​២០១៨ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ហើយ​ក្នុង​បទល្មើស​ឧក្រិដ្ឋ មាន​ការ​ឃាត់​ខ្លួន​ជនជាតិ​ចិន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ការ​ឃាត់​ខ្លួន​ជន​ជាតិ​បរទេស​ផ្សេង​ទៀត។
ជន​សង្ស័យ​ជនជាតិ​ចិន​ដែល​នគរបាល​កម្ពុជា​ចាប់​ខ្លួន​និង​និរទេស ពី​បទ​សង្ស័យ​ឆបោក​និង​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិនថឹណិត។ រូបភាពឯកសារ៖ ហេង ភារម្យ
ដោយ

ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ​ក្នុង​រយ:ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ មាន​ការ​សម្រុក​ចូល​នៃ​អ្នក​វិនិយោគ​ចិន​ជា​ច្រើន​ ដែល​មក​រកស៊ី​ក្នុង​វិស័យ​កាស៊ីណូ និង​អគារ​ទំនើបៗ។ យោង​តាម​តួលេខ​ផ្លូវការ ការ​វិនិយោគ​របស់​ចិន​ក្នុង​អំឡុង​ឆ្នាំ២០១២​-២០១៦ មាន​ជាង ៤​ពាន់​លាន​ដុល្លារ។

របាយការណ៍​ដែល​ត្រូវបាន​គេ​បង្ហាញ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​សប្ដាហ៍មុន​ បាន​បង្ហាញ​តួលេខ​​​ថា បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង​ចំនួន ១០៥​លើក ដែល​កើនឡើង​ចំនួន ២១​លើក ឬ​ស្មើ​នឹង ២៥​ភាគរយ។

យោងតាម​តួ​លេខ​ផ្លូវការ ប៉ូលិស​បាន​បង្ក្រាប​បទល្មើស​ចំនួន​១០៣ ស្មើ​នឹង ៩៨​ភាគរយ ហើយ​ក៏​បាន​ឃាត់​ខ្លួន​ជន​ល្មើស​ចំនួន ២៣៥នាក់ ដែល​ក្នុង​នោះ​មាន​បទ​ល្មើស​ឧក្រិដ្ឋ​ចំនួន ២៩​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ៧៣​នាក់ មាន​ជន​ជាតិ​ចិន​ចំនួន ៤៨នាក់។

សម្រាប់​បទ​ល្មើស​មជ្ឈិម ៧៤ករណី ប៉ូលិស​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ១៦២​នាក់ ជន​បរទេស​ចំនួន ៤៧​នាក់ មាន​៤​សញ្ជាតិ គឺ​ចិន អាល្លឺម៉ង់ កាហ្សាក់ស្តង់ និង​ឥណ្ឌា។

នៅ​ក្នុង​នោះ បទល្មើស​ទាំង​នោះ មាន​បទល្មើស​ឧក្រិដ្ឋ​កើត​ឡើង ២៩​លើក ដែល​មាន​ការ​កើន​ឡើង​៤​លើក។ បទល្មើស​មជ្ឈិម​កើត​ឡើង ៧៦​លើក ហើយ​មាន​ការ​កើន​ឡើង ១៧​លើក។ តាម​តួលេខ​ដដែល បទល្មើស​ខាង​លើ​បណ្ដាល​ឲ្យ​ស្លាប់​ស្រ្តី ៥​នាក់ រង​របួស​មនុស្ស ២១នាក់ ស្រី ៣នាក់ បាត់​ម៉ូតូ​ចំនួន​២​គ្រឿង​និង​សម្ភារៈ​ផ្សេង​ជា​ច្រើន​ទៀត។

យោងតាម​គេហ​ទំព័រ​ប៉ូលិស លោក គង់ វិថាណាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​កោត​សរសើរ​ស្នាដៃ​របស់​កង​កម្លាំង​នគរបាល​ហើយ​ក៏​បាន​រំឭក​ដាស់តឿន​ឲ្យ​កង​កម្លាំង​នគរបាល​យក​ចិត្តទុក​ដាក់​លើ​ការពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ចំពោះ​ជន​បរទេស បើកបរ​យានយន្ត​ដោយ​គ្មាន​ប័ណ្ណ​បើក​បរ និង​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គ្រប់គ្រង​ជន​បរទេស។

សម្រាប់​ខេត្ត​ព្រះសីហនុ ភ្ញៀវ​ទេសចរ​ចិន​មាន​ការ​កើន​ឡើង ខណៈ​ដែល​កម្ពុជា​សង្ឃឹម​ថា នឹង​ទាក់ទាញ​ទេសចរ​ចិន​ឲ្យ​បាន​២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ នៅត្រឹម​ឆ្នាំ​២០២០។ 

ទន្ទឹម​នឹង​នេះដែរ ខេត្ត​ក៏​បាន​បង្រ្កាប​លើ​សេវា​ពេស្យាកម្ម​ចិន​ផងដែរ ដែល​កាល​ពី​ឆ្នាំ​មុន បាន​ឃុំ​ខ្លួន​ប្រមាណជា​ ៥០​នាក់។

ការ​បង្រ្កាប​នៅ​ពេល​នោះ ប៉ូលិស​បាន​រឹបអូស​ខិត្ត​ប័ណ្ណ​ជាច្រើន ដែល​ផ្តល់​សេវា​រួម​ភេទ​តាមរយៈ​កន្លែងម៉ាស្សា។ កន្លង​មក បើទោះបី​អភិបាល​ខេត្ត​លោក យន់ មីន ធ្លាប់​សរសេរ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ អំពី​ការ​កើន​ឡើង​បទ​ល្មើស​ដោយ​ជនជាតិ​ចិន​ក្តី លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ ថា ការ​វិនិយោគ​របស់​ចិន ជាទូទៅ គឺ​មាន​ភាព​វិជ្ជមាន៕

None



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម អាចនឹងចុះហត្ថលេខាឆាប់ៗនេះ!

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហភាពអឺរ៉ុប និងវៀតណាម ត្រូវបានគេរំពឹងថា អាចនឹងឈានដល់ការចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ ខណៈ…

ស្ត្រី​អ្នក​ជំនួញ IT៖ បង្កើតកម្មវិធីគ្រប់គ្រងពេទ្យឌីជីថល​ព្រោះឃើញមន្ទីរព្យាបាលមួយចំនួន មិនទាន់មានកំណត់ត្រាព្យាបាលអ្នកជំងឺ

ក្រុមហ៊ុនឯកជនមួយ ឈ្មោះ ក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា (First Women Tech Asia ) កំពុង​រកស៊ី​កាក់​កប​គួរសម​ក្នុង​វិស័យ​បច្ចេកវិទ្យា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ