ទីផ្សារប្រេងឆៅឆ្នាំ២០២០

ការផ្គត់ផ្គង់ និងការប្រើប្រាស់ប្រេងឆៅទូទាំងសកលលោក នឹងកើនឡើងក្នុងឆ្នាំ ២០២០នេះ


ក្នុងឆ្នាំ ២០២០នេះ ការផ្គត់ផ្គង់ និងការប្រើប្រាស់ប្រេងឆៅ នៅជុំវិញសកលលោក ត្រូវបានរដ្ឋបាលព័ត៌មានថាមពលនៃសហរដ្ឋអាមេរិកព្យាករថា នឹងមានកើនឡើងព្រមគ្នា ដោយក្នុងនោះ ការផ្គត់ផ្គង់ប្រេងឆៅ កើនឡើងប្រមាណ ១,៦លានបារ៉ែល ក្នុងមួយថ្ងៃ ខណៈដែលការប្រើប្រាស់ប្រេងឆៅ នឹងកើនឡើងប្រមាណ ១,៣លានបារ៉ែល ក្នុងមួយថ្ងៃដូចគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អង្គការ OPEC និងសម្ព័ន្ធមិត្ត សម្រេចកាត់បន្ថយផលិតកម្មប្រេងកាន់តែច្រើន
ដោយ

រដ្ឋបាលព័ត៌មាន​ថាមពលនៃសហរដ្ឋ​អាមេរិក បានបញ្ជាក់ថា បណ្តាប្រទេសជា​ច្រើន ដែលមិនមែនជា សមាជិកអង្គការ​ប្រទេស​នាំចេញ​ប្រេង OPEC នឹងបន្ថែម​ការផ្គត់ផ្គង់​ប្រេងឆៅ ក្នុងឆ្នាំ ២០២០ ដូចជា សហរដ្ឋអាមេរិក កាណាដា ប្រេស៊ីល និងន័រវែស ដែលនឹងរុញ​ច្រាន​កំណើន​នៃការផ្គត់ផ្គង់។

ផលិតកម្ម​ប្រេងឆៅរបស់ អាមេរិក រំពឹងនឹង​កើនដល់ ១៣,៣ លានបារ៉ែល​ក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ​២០២០នេះ នឹងបន្តកើនដល់ ១៣,៧ លាន​បារ៉ែលក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ ២០២១ខាងមុខ។

រីឯ ប្រទេសដែលត្រូវ​ការ​ប្រើប្រាស់​ប្រេងឆៅ​ច្រើនបន្ថែមទៀត ក្នុងឆ្នាំ ២០២០នេះ គឺប្រទេសចិន និងប្រទេស​ឥណ្ឌា ព្រមទាំង​បណ្តាប្រទេស​មួយចំនួនទៀត ដែលមិនមែនជា សមាជិក​អង្គការ OPEC។

តាមការព្យាករណ៍ បានបង្ហាញទៀតថា ចិន នឹងបង្កើន​ការប្រើប្រាស់​ប្រេងឆៅ​ប្រមាណ ៥សែន​បារ៉ែល ក្នុងមួយថ្ងៃ ក្នុងឆ្នាំ ២០២០នេះ និងឆ្នាំ ២០២១។

ដោយឡែក ភ្នាក់ងារក្នុង​វិស័យថាមពល​របស់​អាមេរិក​មួយនេះ ក៏បានប៉ាន់ប្រមាណ​ទៀតថា តម្លៃប្រេងឆៅ​នៅលើទីផ្សារ​អន្តរជាតិ នឹងកើន​ឡើងខ្ពស់ ក្នុងឆ្នាំ ២០២០នេះ ដូចជា ទីផ្សារ Brent​ របស់​អង់គ្លេស កើនឡើង​ប្រមាណ ៧% ទៅដល់ ៦៤ដុល្លារ ក្នុងមួយបារ៉ែល ខណៈទីផ្សារ​អាមេរិក West Texas Intermediate កើនឡើង​ប្រមាណ ៧,៧% ទៅដល់ ៥៩ដុល្លារ​ក្នុងមួយបារ៉ែល។

សូមជម្រាបថា ទីផ្សារប្រេងឆៅ​ទូទាំង​សកលលោក កាលពីឆ្នាំ ២០១៩ មានតុល្យភាពល្អ ដោយសារតែ​ការផ្គត់ផ្គង់​ថយចុះបន្តិច ហើយការប្រើប្រាស់​ប្រេងឆៅ កើនក្នុង​ល្បឿន​យឺតបំផុត៕

None



អត្ថបទបន្ទាប់


កម្ពុជានឹងមានអតិផរណាកើនឡើងនៅឆ្នាំ២០២០នេះ

ធនាគារជាតិបានព្យាករថា អតិផរណានៅឆ្នាំ២០២០នេះអាចនឹងមានការកើនឡើងមកនៅកម្រិត ២,៣ ភាគរយ ដោយខ្ពស់ជាង ឆ្នាំ២០១៩ មានកម្រិតត្រឹម ១,៩ភាគរយ ទោះ…

ក្រុមហ៊ុនឆ្នោតវៀតណាម ប្រកាសប្រាក់ចំណេញជាង៥៦ លានដុល្លារអាមេរិក នៅឆ្នាំ២០១៩

ក្រុមហ៊ុនឆ្នោតវៀតណាម HCMC Lottery Company Ltd. រកបានប្រាក់ចំណូលជាង៣៨៥ លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ កើនឡើង១៥,២% ធៀបនឹងឆ្នាំ២០១៨ ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ