វិស័យធនាគារ

អតិថិជនដែលមានបញ្ហាលំហូរសាច់ប្រាក់ និងការបង់សងត្រឡប់ទទួលបានការជួយសម្រួលពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ


ក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងភាពមិនច្បាស់លាស់នៃការងើបឡើងវិញ បានធ្វើឱ្យពលរដ្ឋមួយចំនួន ដែលខ្ចីលុយពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជួបបញ្ហាប្រឈមក្នុងការសងត្រឡប់ទៅឱ្យគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចី។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញការអនុគ្រោះមួយចំនួន សំដៅរួមគ្នាជួយសម្រាលបន្ទុក អតិថិជន ដែលមានបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សងឥណទានមកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
វិស័យធនាគារ
ដោយ

តើអ្នកជំនាញមានការយល់ឃើញយ៉ាងណាចំពោះការដាក់ចេញវិធានការរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការបន្តអនុវត្តកម្រិតអនុញ្ញាតទ្រនាប់ដើមខនស៊ើវេសិន អត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញជូនអតិថិជន?

ដើម្បីជួយសម្រួលអតិថិជនដែលមានបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សងឥណទានមកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកទឹកចិត្តដល់គ្រឹះស្ថានសមាជិកទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឱ្យបន្តអនុវត្តកម្រិតអនុបាតទ្រនាប់ដើមទុន ខនស៊ើវេសិន អត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ និងអនុញ្ញាតិឱ្យមានការរៀបចំឥណទានឡើងវិញជូនអតិថិជន ដើម្បីបន្តជួយសម្រាលបន្ទុករបស់អតិថិជន។

ក្នុងន័យនេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវស្មារតីអនុគ្រោះមួយចំនួនដូចជា ជំរុញឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ពិនិត្យឱ្យអស់លទ្ធភាពក្នុងការរៀបចំឥណទានឡើងវិញតាមសំណើរបស់អតិថិជន ដោយឈរលើគោលការណ៍បន្ធូរបន្ថយប្រាក់ពិន័យ ឬឈានទៅដល់ការលុបចោលប្រាក់ពិន័យ។

ទន្ទឹមនេះ ការសម្របសម្រួលត្រូវធ្វើឡើងតាមស្ថានភាពជាក់ស្ដែង និងលទ្ធភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីបន្តរក្សាស្ថិរភាព និងនិរន្តភាពរបស់ស្ថាប័នហិរញ្ញវត្ថុ និងប្រព័ន្ធធនាគារទាំងមូល។ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ត្រូវរៀបចំឥណទានឡើងវិញដោយមិនយកកម្រៃសេវាផ្សេងៗ ព្រមទាំងមិនបញ្ចូលការប្រាក់យឺតយ៉ាវដែលអតិថិជនមិនទាន់បានបង់សងទៅជាប្រាក់ដើម ប៉ុន្តែអតិថិជននៅមានកាតព្វកិច្ចសងការប្រាក់ដែលជំពាក់ទៅតាមវិធាននៃការរៀបចំឥណទានឡើងវិញ។

យ៉ាងណាមិញក្នុងករណីអតិថិជនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និងមានការបង់សងយឺតយ៉ាវ ហើយចង់បង់ផ្តាច់ឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវលុបចោលប្រាក់ពិន័យ។សម្រាប់ការប្រាក់ គ្រឹះស្ថានអាចពិចារណាលើកលែងមួយផ្នែក ឬទាំងស្រុងទៅតាមស្ថានភាពជាក់ស្តែងរបស់គ្រឹះស្ថាន ឬគោលការណ៍របស់គ្រឹះស្ថាន។

ហើយសម្រាប់ព័ត៌មានអតិថិជន ដែលធ្លាប់រៀបចំឥណទានឡើងវិញក្នុងប្រព័ន្ធគ្រប់គ្រងឥណទាននៃការិយាល័យឥណទានកម្ពុជា គឺជាព័ត៌មានដែលបង្ហាញពីប្រវត្តិរបស់អតិថិជន ពោលគឺព័ត៌មាននេះមិនមែនជាលក្ខខណ្ឌស្វ័យប្រវត្តិក្នុងការបដិសេធឥណទានថ្មីរបស់អតិថិជននោះទេ។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវសហការជិតស្និទ្ធជាមួយសាជីវកម្មពានាឥណទានកម្ពុជា និងធនាគារ SME ដើម្បីបញ្ចេញឥណទានដល់គ្រប់វិស័យទាំងអស់ដែលមានតម្រូវការឥណទានផងដែរ។

ជុំវិញបញ្ហានេះ លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា តាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជានេះ នឹងជួយសម្រួលដល់អតិថិជនក្នុងការសងត្រលប់មកគ្រឹះស្ថានវិញ ស្របតាមស្ថានភាពអាជីវកម្មនិងលំហូរសាច់ប្រាក់ ហើយក៏បានជួយដល់គ្រឹះស្ថានទទួលបានសំណងឥណទានពីអតិថិជនវិញ ក៏ដូចជាផ្តល់លទ្ធភាពបន្ថែមដល់គ្រឹះស្ថានក្នុងការផ្តល់ឥណទានជូនអតិថិជន សំដៅចូលរួមចំណែកជំរុញបង្កើនសកម្មភាពអាជីវកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

None



អត្ថបទបន្ទាប់


តើការឆ.បោកក្រោមរូបភាពវិនិយោគនៅមួយរយៈចុងក្រោយ អាចជះឥទ្ធិពលមិនល្អដល់ការវិនិយោគរបស់ជនបរទេសនៅកម្ពុជា ដែរឬទេ?

នៅមួយរយៈចុងក្រោយនេះអាជ្ញាធរកម្ពុជា បានចាត់វិធានការច្បាប់លើជន ដែលរកស៊ីមិនត្រឹមត្រូវ ឬប្រព្រឹត្តអំពើឆបោកក្រោមរូបភាពវិនិយោគជាបន្តបន្ទាប់។ ជ…

សភាវៀតណាម បោះឆ្នោតបណ្ដេញឧបនាយករដ្ឋមន្ត្រី២រូបចេញពីតំណែង

រដ្ឋសភាវៀតណាម កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានបោះឆ្នោតតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីចំនួន៣រូប និងបានបណ្តេញឧបនាយករដ្ឋមន្ត្រី២រូបចេញពីតំណែង នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ