ថយន្តចង្កូតស្ដាំ និងឆ្វេង

គយប្រមូលប្រមូលពន្ធ និងអាករបានជាង៤លានដុល្លារ ពីរថយន្តចង្កូតស្ដាំ និងឆ្វេងដែលមកបង់ពន្ធ


ដោយអនុលោមតាមការសម្រេចរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធនិងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត និងការអនុញ្ញាតឱ្យបន្តប្រមូលពន្ធនិងអាករ លើរថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រមូលពន្ធ និងអាការលើរថយន្ដគ្មានពន្ធទាំងនេះ បានចំនួនជាង ៤លាន៣សែនដុល្លារហើយ បើគិតពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ ។
គយប្រមូលប្រមូលពន្ធ និងអាករបានជាង៤លានដុល្លារ ពីរថយន្តចង្កូតស្ដាំ និងឆ្វេងដែលមកបង់ពន្ធ រូបភាព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

គិតពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ ម្ចាស់និងអ្នកកាន់កាប់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់បានចូលខ្លួនមកចុះបញ្ជីរថយន្ត និងបង់ពន្ធនិងអាករជាបន្តបន្ទាប់ ដោយរថយន្តចង្កូតស្តាំត្រូវបានចុះបញ្ជីសរុបមានចំនួនជាង ២ពាន់គ្រឿង ក្នុងនោះម្ចាស់បានបង់ពន្ធនិងអាកររួចរាល់ប្រមាណ១ពាន់៣រយគ្រឿង និងនៅសល់ក្នុងបញ្ជីពុំទាន់បានបង់ពន្ធនិងអាករចំនួនជាង ១ពាន់៣រយគ្រឿង។ រីឯ រថយន្តចង្កូតឆ្វេងដែលត្រូវបានអនុញ្ញាតឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករដោយមិនរងពិន័យមានចំនួន ១៥គ្រឿង។ ហើយទឹកប្រាក់ពន្ធនិងអាករសរុបដែលទទួលបានពីរថយន្តចង្កូតស្ដាំនិ ងឆ្វេងមានចំនួនប្រមាណ ៤លាន៣សែន៥ម៉ឺនដុល្លារអាមេរិក។

ទន្ទឹមនឹងការទទួលឱ្យម្ចាស់រថយន្តគ្មានពន្ធមានស្រាប់នៅសេសសល់មកចុះបញ្ជី និងបង់ពន្ធនិងអាករ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានបន្ថែមកម្លាំងមន្ត្រីគយនិងរដ្ឋាករ ចុះប្រចាំការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការនិងទប់ស្កាត់ការលួចនាំចូល ឬប៉ុនប៉ងនាំចូលរថយន្តខុសច្បាប់ បានយ៉ាងខ្ជាប់ខ្ជួន តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយជាលទ្ធផល មកដល់បច្ចុប្បន្ន ពុំមានបទល្មើសនៃការនាំចូលរថយន្តខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជាទេ។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើការក្រើនរំលឹកទៅកាន់ម្ចាស់និងអ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ត្រូវរួសរាន់មកបង់ពន្ធនិងអាករ ឬស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសនៅអង្គភាពគយនិងរដ្ឋាករជិតបំផុត ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជៀសវាងការអនុវត្តវិធានការបង្ក្រាបនិងរឹបអូសដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ជាមួយគ្នានេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេស ក៏អាចមកបង់ពន្ធ និងអាករ រហូតដល់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយមិនរងការពិន័យផងដែរ៕




អត្ថបទបន្ទាប់


កម្ពុជារកចំណូលបាន ៦០០លានដុល្លារពីការនាំចេញស្រូវ-អង្ករ នៅឆមាសទី១ឆ្នាំ២០២២

ដំណើរការនៃការនាំចេញស្រូវ អង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បើទោះជួបបញ្ហាមួយចំនួន នៅអំឡុងពេលកូវីដ១៩រាតត្បាតក៏ពិតមែន ប៉ុន្ដែនៅតែអាចដ…

កម្ពុជាបាននាំចូលអំបិលពីឥណ្ឌាជាង ៤ពាន់តោន ដើម្បីបម្រុងទុកក្រែងមានការខ្វះអំបិលសម្រាប់ប្រើប្រាស់នៅឆ្នាំនេះ

ថ្នាក់ដឹកនាំនាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាបាននាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ