នេះជាសាខា ហ្វ្រែនឆាយ ទី ៧ ហើយរបស់ ឃែស យូ អាប់ ដូច្នេះ សាខាប្រតិបត្តិការសរុបទាំងសាខាហ្វ្រែនឆាយ និងសាខាផ្ទាល់មាន ២៦ សាខា នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តទូទាំងប្រទេស ។
ក្រុមហ៊ុន ឃែស យូ អាប់ បានឲ្យដឹងថា ការពង្រីកចំនួនសាខានេះ គឺដើម្បីបំពេញតម្រូវការសេវាបញ្ចាំស្របច្បាប់ ដែលជាសេវាហិរញ្ញវត្ថុរហ័ស និងស្របច្បាប់ ដើរតួនាទីសំខាន់សម្រាប់ជួយដល់ពលរដ្ឋដែលកំពុងខ្វះសាច់ប្រាក់ អាចទទួលបានសាច់ប្រាក់ឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានា។
ទន្ទឹមនឹងការបើកសាខាថ្មីនេះ ឃែស យូ អាប់ ក៏លើកទឹកចិត្តឲ្យមានការប្រើប្រាស់សេវាបញ្ចាំ ដែលមានការចុះបញ្ជីត្រឹមត្រូវ និងស្របច្បាប់ ដើម្បីចៀសវាងនូវហានិភ័យនានា ដែលអាចកើតឡើងបាន ។
សាខាហ្វ្រែនឆាយដែលទើបសម្ពោធថ្មីនេះ មានអាសយដ្ឋាន អាគារលេខ37 ផ្លូវលេខ 488 ភូមិ3 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយអតិថិជនអាច ទាក់ទងតាមរយៈ លេខទូរស្ទ័ព 016 894 789/078 895 789 បាន ។