ការធ្លាក់ចុះតម្រូវការបានអូសទាញខ្សែសង្វាក់ផលិតកម្មជាសាកលឱ្យដល់កម្រិតវិបត្តិហិរញ្ញវត្ថុ។

ការធ្លាក់ចុះតម្រូវការបានអូសទាញខ្សែសង្វាក់ផលិតកម្មជាសាកលឱ្យដល់កម្រិតវិបត្តិហិរញ្ញវត្ថុ


សូចនាករផលិតកម្មជាសកលបានចង្អុលបង្ហាញពីការធ្លាក់ចុះនៃតម្រូវការសម្រាប់ទំនិញក្នុងកម្រិតដែលអាចប្រៀបធៀបទៅនឹងវិបត្តិហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០០៨ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះ ហើយការចំណាយរបស់អ្នកប្រើប្រាស់បានផ្លាស់ប្តូរឆ្ពោះទៅរកសេវាកម្ម។ នេះបើយើងតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។ ក្រុមអ្នកវិភាគសេដ្ឋកិច្ចបាននិយាយថា ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោកនឹងអាស្រ័យលើ ថាតើវិស័យសេវាកម្មអាចផ្គត់ផ្គង់ការងារដោយខ្លួនឯងបានដែរឬក៏យ៉ាងណា។
ដោយ

តំបន់ដីសណ្ដទន្លេភីល រីវើ (Pearl River) ក្នុងខេត្តក្វាងទុង (Guangdong) នៅភាគខាងត្បូងប្រទេសចិនត្រូវបានគេស្គាល់ថា ជា«រោងចក្រពិភពលោក»ដោយមានការប្រមូលផ្តុំរោងចក្ររបស់ក្រុមហ៊ុនធំៗជាច្រើននៅទីនោះ និងបានបង្ហាញពីរបៀបដោះស្រាយយ៉ាងទូលំទូលាយនូវឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលបានដាក់សម្ពាធទៅលើតម្លៃពិភពលោកបន្ទាប់ពីភាពចលាចលបណ្តាលមកពីជំងឺកូវីដ១៩ផងដែរ។

ចំនួនកប៉ាល់ដែលធ្លាប់តែជាប់គាំងនៅកំពង់ផែនៅតំបន់ដីសណ្ដទន្លេភីលនោះបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតជាង ៧០ គ្រឿងក្នុងខែមីនា ឆ្នាំ២០២២ មកនៅត្រឹមប្រហែល២០គ្រឿងប៉ុណ្ណោះក្នុងឆ្នាំនេះ។ នេះបើយោងតាមទិន្នន័យហិរញ្ញវត្ថុរ៉េហ្វីនទីវ (Refintiv)។ ប៉ុន្តែកង្វះខាតតម្រូវការទំនិញបានរារាំងអ្នកផលិតមិនឱ្យទទួលបានប្រយោជន៍ពេញលេញពីខ្សែសង្វាក់ផ្គត់ផ្គង់ដែលគ្មានការរំខានទាំងអស់នេះទេ។

បើយោងតាមមជ្ឈមណ្ឌលដែនសមុទ្ររបស់ជប៉ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានឱ្យដឹងថា បរិមាណដឹកជញ្ជូនតាមទូកុងតឺន័រពីតំបន់អាស៊ីទៅសហរដ្ឋអាមេរិកបានធ្លាក់ចុះប្រហែល២០% ទៅ៣០%នៅក្នុងរយៈពេលប៉ុន្មានខែនៅក្នុងឆ្នាំ២០២៣បើធៀបទៅនឹងឆ្នាំមុន។

អ្នកជំនួញនៅក្នុងទីផ្សារមួយចំនួនកំពុងតាមឃ្លាំមើលសន្ទស្សន៍សម្ពាធខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រចាំខែរបស់ធនាគារកណ្តាលទីក្រុងញូវយ៉កដែលដាក់បញ្ចូលទាំងទិន្នន័យរួមទាំងអត្រាការដឹកជញ្ជូនតាមសមុទ្រនិងការអង្កេតសន្ទស្សន៍អ្នកគ្រប់គ្រងការទិញនិងផលិត (PMI) នៅតាមប្រទេសសេដ្ឋកិច្ចធំៗផងដែរ។

តួលេខវិជ្ជមានបានបង្ហាញពីការកកស្ទះច្រើនជាងធម្មតាខណៈដែលចំនួនអវិជ្ជមានបានបង្ហាញពីតម្រូវការកាត់បន្ថយដែលនាំឱ្យទំនិញដែលត្រូវបានដឹកជញ្ជូនមានទំហំតិចជាងមុន៕
អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រធានាធីបតីអាមេរិក លោក ចូ បៃឌិន ចុះហត្ថលេខាបង្កើតច្បាប់ ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីអាមេរិក-តៃវ៉ាន់

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី ៧ ខែសីហា បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយ ដែលអនុម័តលើកិច្ចព្រមព្រៀងជាលើកដំបូង ដែលបានចរ…

អាស៊ីអាគ្នេយ៍កំពុងក្លាយជាទីផ្សារសក្តានុពល និងជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី

តំបន់អាស៊ីអគ្នេយ៍កំពុងតែត្រូវបានប្រែក្លាយជាទីផ្សារ និងជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនីដ៏សំខាន់របស់ពិភពលោក ។ ទីផ្សារយានយន្ដអគ្គិសនីនៅក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ