ស្ពានអាកាសដីហុយ

ស្ពានអាកាសដីហុយ នឹង​បើក​ឲ្យ​ចរាចរណ៍​បណ្ដោះអាសន្នក្នុងឱកាសចូលឆ្នាំខ្មែរ


ស្ពានអាកាសស្តុបដីហុយ ដែលមានបណ្តោយ៩០៥ម៉ែត្រនិងទទឹង១៦,៥ម៉ែត្រ គ្រោងដាក់ឲ្យដំណើរការបណ្ដោះអាសន្ននៅថ្ងៃចូលឆ្នាំខ្មែរ។ នេះបើតាម​ការផ្សព្វផ្សាយ​របស់ទំព័រ​ហ្វេសប៊ុកផ្លូវការរបស់សាលារាជធានីភ្នំពេញ។
នេះជាស្ពានអាកាសដីហុយ (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)
ដោយ

ស្ពានអាកាសដីហុយ ស្ថិតនៅផ្លូវកែងរវាងវិថីហាណូយជាមួយមហាវិថីសហព័ន្ធរុស្សី ដែលបានចាប់ផ្តើមការដ្ឋានសាងសង់តាំងពីឆ្នាំ២០១៦មក។ 

បច្ចុប្បន្នស្ពាននេះ បានសាងសង់ស្ទើររួចរាល់ទាំងស្រុងដោយរង់ចាំតែថ្ងៃសម្ពោធប៉ុណ្ណោះ។ ស្ពាននេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា ស្ពានអាកាសដីហុយនេះ គឺជាស្ពានអាកាសទី៥ហើយ បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅស្តុបពេទ្យលោកសង្ឃ និងស្ពានអាកាស៥មករាស្ថិតនៅស្ដុបតិចណូ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទិន្នផលអំបិលខេត្តកំពត-កែប ឆ្នាំនេះ រងការ​ធ្លាក់ចុះខ្លាំង!

ព័ត៌មាន
ការផលិតអំបិលនៅខេត្តកំពត-កែប នៅឆ្នាំនេះ បាននិងកំពុងមានធ្លាក់ចុះនូវចំនួនទិន្នផលយ៉ាងខ្លាំង ដោយសារតែមានភ្លៀងកក់ខែជាច្រើនមេ បន្តធ្លាក់ចុះជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ