អត្ថបទក្រុមហ៊ុន

សិក្ខាសាលាផ្សព្វផ្សាយនិងបណ្តុះបណ្តាល “ដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានក្រោមគម្រោង ACSEP សមាសភាគទី១”


និយ័តករបរធនបាលកិច្ច (ន.ប.ធ) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១ (PIU1) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី “ដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានក្រោមគម្រោង ACSEP សមាសភាគទី១” ។
សិក្ខាសាលាផ្សព្វផ្សាយនិងបណ្តុះបណ្តាល “ដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានក្រោមគម្រោង ACSEP សមាសភាគទី១”

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជានាយកគម្រោង ដោយមានការចូលរួមពីឯកឧត្ដម សុខ ដារ៉ា អគ្គនាយក ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP សមាសភាគទី១, ឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោកជំទាវ មិន ធារី អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការនិងសម្របសម្រួលពីរដ្ឋបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងអំពីគម្រោង ACSEP ពាក់ព័ន្ធនឹងដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានបន្ថែម ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម ដល់សហគ្រាសកសិ-ឧស្សាហកម្ម សហគមកសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក ជាពិសេសសហគ្រាសផលិត ដែលមានបំណងស្វែងរកទុនបន្ថែមសម្រាប់គាំទ្រផែនការអាជីវកម្មរបស់ខ្លួន ដោយមានអ្នកចូលរួមមកពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋបាលមូលដ្ឋាន, ស្ថាប័នហិញ្ញវត្ថុដៃគូ, សហគ្រាសកសិ-ឧស្សាហកម្ម, សហគមកសិកម្ម ក៏ដូចជាកសិករចិញ្ចឹមមាន់ ដែលអញ្ជើញមកពីខេត្តសៀមរាប និងឧត្ដរមានជ័យផងដែរ សរុបចំនួន ៩៥ រូប។

សូមបញ្ជាក់ថា គម្រោង ACSEP ជាគម្រោងរបស់រាជរដ្ឋាភិបាលដែលនឹងចូលរួមចំណែក ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មដែលមានលក្ខណៈប្រកួតប្រជែងមួយចំនួន មានដូចជា៖ ដំឡូងមី ផ្លែស្វាយ គ្រាប់ស្វាយចន្ទី បន្លែ និងមាន់ស្រុក ក្នុងខេត្តគោលដៅចំនួន ០៦ រួមមាន៖ សៀមរាប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ និងព្រះវិហារ។

គម្រោងនេះនឹង៖
-ជួយសម្រួលដល់ការទទួលបានឥណទានសម្រាប់សហគ្រាសកសិ-ឧស្សាហកម្ម និងសហគមន៍កសិកម្ម
-ជួយលើកកម្ពស់ទំនាក់ទំនងទីផ្សារក្នុងចំណោមសហគ្រាសកសិ-ឧស្សាហកម្ម និងសហគមន៍កសិកម្ម និងលើកកម្ពស់សុវត្ថិភាព និងគុណភាពម្ហូបអាហារ និង
-ធ្វើអោយប្រសើរឡើងនូវការតភ្ជាប់បណ្តាញផ្លូវដឹកជញ្ជូនពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ។
គម្រោង ACSEP នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍កសិកម្មចំនួន ២៣០ (ប្រហែល ២៧,០០០ គ្រួសារ) និងកសិ-ឧស្សាហកម្មចំនួន ៥០ នៅក្នុងតំបន់គោលដៅគម្រោង។ ចំនួនអ្នកទទួលផលត្រូវបានរំពឹងថា នឹងត្រូវបានពង្រីកបន្ថែមតាមរយៈធនាគារដៃគូទាំងពីរគឺ ARDB និង Sathapana។




អត្ថបទបន្ទាប់


ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចដ៏កម្រនៅលើទឹកដីជប៉ុន ចំពេលរងសម្ពាធទាំងក្នុងនិងក្រៅ

ប្រធានាធិបតីកូរ៉េខាងត្បូងលោក យ៉ូន ស៊ុកយែល (Yoon Suk Yeol) បានធ្វើដំណើរទៅដល់ទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ទី១៦មីនានេះ ដោយមាន…

ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ត្រូវបានប្រកាសបញ្ចប់ជាផ្លូវការហើយ

ក្រោយបើកការចរចាជាច្រើនលើកច្រើនសាររួចមក នៅទីបំផុត កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ