កូវីដ-១៩ នៅ​អាមេរិក

​វេជ្ជបណ្ឌិត​ម្នាក់ដែល​មិន​បោះឆ្នោត​គាំទ្រ​​វ៉ាក់សាំង Pfizer ពន្យល់​​អំពី​​មូលហេតុ


កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០២០ ក្រុម​ទីប្រឹក្សា​របស់​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ (FDA) របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​បោះឆ្នោត​ទៅ​លើ​អនុសាសន៍​ដែល​អនុញ្ញាត​ឲ្យ​ប្រើ​ជា​បន្ទាន់ វ៉ាក់សាំង​កូវីដ-១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក-​អាល្លឺម៉ង់ Pfizer និង BioNTech ប៉ុន្តែ ក្នុង​នោះ​មានវេជ្ជបណ្ឌិត​ ៤នាក់ មិន​បាន​បោះឆ្នោត​គាំទ្រ​ទេ ។
វ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer ត្រូវគេ​ប្រកាសថា បាន​កើន​ប្រសិទ្ធភាពដល់​ ៩៥% ហើយ។
ដោយ

ក្រុម​ទីប្រឹក្សា​របស់​ FDA ដែល​ធ្វើការបោះឆ្នោតនោះ មាន​សមាជិក​ចំនួន ២២នាក់ ហើយ​ ១៧​នាក់​បាន​បោះឆ្នោត​គាំទ្រ​ការប្រើប្រាស់​បន្ទាន់ សម្រាប់​វ៉ាក់សាំង Pfizer-BioNTech, ៤នាក់​បាន​បោះឆ្នោត​ជំទាស់ និង​ ម្នាក់ទៀត អនុបវាទ ។ 

អ្នកស្រី​វេជ្ជបណ្ឌិត Archana Chatterjee បានប្រាប់​ទូរទស្សន៍ CNBC ថា ការជំទាស់របស់អ្នកស្រី គឺ​ដោយសារតែ​អ្នកស្រី​គិត​ថា គេ​មិន​គួរបញ្ចូល​មនុស្ស​វ័យ​ ១៧ និង១៨ឆ្នាំ​នៅក្នុង​ក្រុម​ដែល​ត្រូវ​ចាក់វ៉ាក់សាំង​នោះ​ឡើយ ។ 

អ្នកស្រីវេជ្ជបណ្ឌិតដែល​ជា​សាកលវិទ្យាធិការិនី នៃ​សាលាវេជ្ជសាស្ត្រ​ ឈីកាហ្គោ បាន​មានប្រសាសន៍ថា "ខ្ញុំ​សូម​បញ្ជាក់​ច្បាស់ថា ខ្ញុំគាំទ្រ​ពេញលេញ​ចំពោះ​ការដាក់​ឲ្យ​ប្រើប្រាស់​បន្ទាន់​ក្នុងស្ថានការណ៍​អាសន្ន នូវ​វ៉ាក់សាំងកូវីដ-១៩ របស់ Pfizer និង BioNTech សម្រាប់​មនុស្ស​ដែលមាន​វ័យពី ១៨ឆ្នាំ​ឡើង​ទៅ ។"

អាជ្ញាធរ FDA របស់​សហរដ្ឋ​អាមេរិក សម្រេច​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ-១៩ របស់ Pfizer និង BioNTech ទៅលើ​មនុស្ស​ដែលមាន​អាយុចាប់ពី ១៦ឆ្នាំ​ឡើង​ទៅ ។

អ្នក​ស្រី​វេជ្ជបណ្ឌិត Chatterjee និយាយថា អ្នកស្រី​ចង់ឃើញ​ទិន្នន័យ​ច្រើន​ថែមទៀត​អំពី​ការសាកល្បង​វ៉ាក់សាំង​នៅលើ​ខ្លួន​អ្នក​ចូលរួម​ដែលមាន​អាយុ ១៦ និង ១៧ឆ្នាំ​ច្រើន នៅមុនពេល​អ្នកស្រីអាច​ស្រណុកចិត្ត​ក្នុងការ​សម្រេច​គាំទ្រ​វ៉ាក់សាំង​នេះ សម្រាប់​ការចាក់ទៅ​លើ​មនុស្ស​អាយុ​ ១៦ និង ១៧ឆ្នាំ ៕




អត្ថបទបន្ទាប់


វៀតណាម និង​អង់គ្លេស ​ចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយគ្នា​

ព័ត៌មាន
បន្ទាប់ពី​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប (EU) ឥឡូវនេះ វៀតណាម​ទទួល​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីមួ…

សារព័ត៌មាន CNA ថា ទំនប់របស់ចិន​ ស្ថិតក្រោមការត្រួតពិនិត្យរបស់អាមេរិក ក្នុងការប្រកួត​ប្រជែង​​នៃ​​ទន្លេមេគង្គ

ព័ត៌មាន
គម្រោងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីតាមដាន និងផ្សព្វផ្សាយអំពីកម្រិតទឹកនៅទំនប់វារីអគ្គិសនីរបស់ចិន នៅតាមដងទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ