ពាណិជ្ជកម្ម​សេរី វៀតណាម-អង់គ្លេស

វៀតណាម និង​អង់គ្លេស ​ចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយគ្នា​


បន្ទាប់ពី​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប (EU) ឥឡូវនេះ វៀតណាម​ទទួល​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីមួយទៀត ជាមួយ​ចក្រភព​អង់គ្លេស ខណៈ​ដែល​ប្រទេស​នេះ​ចាកចេញ​ពី​សហភាព​អឺរ៉ុប ។
វៀតណាម និង​អង់គ្លេស ​ចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយគ្នា​ ។ រូបភាព ៖ VOV
ដោយ

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម​និង​អង់គ្លេសនេះ បើ​យោង​តាម​សារព័ត៌មាន​ Bloomberg នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​លុប​ចោល​ពន្ធ​គយ​ ៩៩% សម្រាប់ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ក្នុង​ពេល ៧ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀង​នេះ ។ 

នៅពេល​ដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវ​អនុវត្ត​ពេញលេញ វៀតណាម​នឹង​ចំណេញ​ពី ជាង ១៥០លានដុល្លារ​អាមេរិក ពី​ពន្ធ​គយ​ដែល​ត្រូវ​បង់​សម្រាប់​ការនាំចេញ​របស់ខ្លួន ហើយ​អង់គ្លេស​វិញ ក៏​នឹង​ចំណេញ​បានជាង ៣៦​លាន​ផោន​ (ប្រាក់​អង់គ្លេស) ពី​​ការ​មិន​បង់ពន្ធ​លើ​ការនាំចេញ​របស់ខ្លួន ដែរ ។ 

ភាគីទាំងពីរ (វៀតណាម និងអង់គ្លេស) បានចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ តាំងពី​ខែ​សីហា ឆ្នាំ​២០១៨ មកម៉្លេះ ។ នៅក្រោយ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២០នេះតទៅ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​វៀតណាម​ជាមួយនឹងសហភាព​អឺរ៉ុប នឹង​លែង​អាច​អនុវត្ត​ចំពោះ​ចក្រភពអង់គ្លេស​បានទៀត​ហើយ ពីព្រោះ​ការ​ចាក​ចេញ​របស់​អង់គ្លេស​​ពី​សហភាពអឺរ៉ុប ។ ដូច្នេះ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី វៀតណាម-អង់គ្លេស នឹង​ចាប់អនុវត្ត​ពីថ្ងៃទី១ ខែ​មករា ឆ្នាំ​២០២១ តទៅ ។ 

ចក្រភពអង់គ្លេស គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បំផុតទីបី​របស់​វៀតណាម នៅអឺរ៉ុប ។ វៀតណាម​នាំចេញ​ទំនិញ​ក្នុងចំនួនទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិក ទៅ​កាន់​ទីផ្សារ​ប្រទេស​អង់គ្លេស កាលពីឆ្នាំ​ទៅមិញ (ឆ្នាំ​២០១៩) ចំណែក​ឯ អង់គ្លេស​វិញ​នាំ​ចេញ​ទំនិញ​របស់ខ្លួន ទៅកាន់ទីផ្សារ​ប្រទេសវៀតណាម ក្នុង​តម្លៃទឹកប្រាក់ជិត ៨០០លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


ការនាំចេញ-នាំចូលក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ កើនជិត៣២% នៅ១១ ខែឆ្នាំ២០២០ ទោះបីមានវិបត្តិកូវីដ-១៩

ព័ត៌មាន
បើទោះបីជារយៈពេលជិតពេញមួយឆ្នាំមកនេះ បញ្ហាកូវីដ-១៩ បាននិងកំពុងបង្កផលប៉ះពាល់ និងរំខានដល់សកម្មភាពសេដ្ឋកិច្ចនៅទូទាំងសកលោក រួមទាំងកម្ពុជា…

​វេជ្ជបណ្ឌិត​ម្នាក់ដែល​មិន​បោះឆ្នោត​គាំទ្រ​​វ៉ាក់សាំង Pfizer ពន្យល់​​អំពី​​មូលហេតុ

ព័ត៌មាន
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០២០ ក្រុម​ទីប្រឹក្សា​របស់​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ (FDA) របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​បោះឆ្នោត​ទៅ​លើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ