វិស័យទេសចរណ៍កម្ពុជា

ទេសចរណ៍ក្នុងស្រុកហាក់កម្រើកឡើងវិញ កំពុងផ្ដល់ក្ដីសង្ឃឹមខ្លាំងជាងមុនដល់ម្ចាស់អាជីវកម្មទេសចរណ៍


ចរន្តនៃការធ្វើដំណើរកម្សាន្តពីសំណាក់ភ្ញៀវទេសចរក្នុងស្រុកហាក់កម្រើកឡើងវិញជាបណ្តើរៗហើយ នៅមួយរយៈចុងក្រោយនេះ ពោលគឺក្រោយរាជរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការមួយចំនួនពាក់ព័ន្ធបញ្ហាកូវីដ-១៩។ ជាក់ស្តែង បើតាមតួលេខរបស់ក្រសួងទេសចរណ៍នៅរយៈពេលពីរថ្ងៃកាលពីសប្តាហ៍មុន មានភ្ញៀវទេសជាតិ និងអន្តរជាតិក្របខណ្ឌក្នុងស្រុកជាង៥ម៉ឺននាក់បានដើរកម្សាន្តតាមតំបន់ទេសចរណ៍ក្នុងខេត្តនានា។
នេះជាឆ្នេរសមុទ្ទកែវផុស ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (រូបថត៖ ហ្វេសប៊ុក ឧកញ៉ា ម៉ុង ឫទ្ធី)

ការ​កំរើក​ឡើង​វិញ​របស់​វិស័យ​ទេសចរណ៍​ក្នុងស្រុក​នេះ ត្រូវ​បាន​អាជ្ញាធរ​ទេសចរណ៍​តាម​បណ្ដា​ខេត្ត​សក្ដានុពល​ជា​ច្រើន​បាន​ចាត់ទុកជា​សញ្ញា​ល្អ​មួយ​ក្នុង​ការ​ឈាន​ទៅ​ស្តារ​អាជីវកម្ម ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​-១៩ និង​ការ​បើក​តំបន់​ទេសចរណ៍​ទទួលភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​នៅ​ចុងឆ្នាំ​២០២១​។

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់​នៅ​ខេត្តកំពត​មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ក្នុង​មក​កម្សាន្ត​ជា​ហូរហែ​នៅ​ពី​រស​ប្តា​ហ៍​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ដក​បម្រាម និង​បន្ធូរបន្ថយ​វិធានការ​មួយ​ចំនួន​។ ជាក់ស្តែង នៅ​រយៈពេល​ពីរ​ថ្ងៃ​កាលពី​ស​ប្តា​ហ៍​មុន ខេត្ត​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង ២​ម៉ឺន​៣​ពាន់​នាក់ កើនឡើង​ជាង​២​ពាន់​នាក់​បើ​ធៀប​នឹង​ស​ប្តា​ហ៍​កន្លង​ទៅ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​រូប​នេះ រំពឹង​ថា ការ​រើប​ឡើង​វិញ​នូវ​សកម្មភាព​ទេសចរណ៍​របស់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នេះ វា​នឹង​អាច​ចូលរួម​ចំណែក​ជួយ​ដោះស្រាយ និង​ស្តារ​អាជីវកម្ម ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ កន្លង​មក អាច​បន្ត​ដំណើរការ និង​មាន​ប្រតិបត្តិការ​ល្អ​ប្រសើរ​ឡើង​វិញ​។

ងាក​មក​មើល​ខេត្ត​កែប​ឯណេះ​វិញ លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​កត់សម្គាល់​ឃើញ​ថា ទោះបី​កម្ពុជា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុងស្រុក​មក​លេង​កម្សាន្ត​ជា​ហូរហែ​។ ជាក់ស្តែង នៅ​រយៈពេល​ពីរ​ថ្ងៃ​កាលពី​ស​ប្តា​ហ៍​មុន ខេត្ត​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ជិត​៥​ពាន់​នាក់​។ លោក​រំពឹង​ថា តាម​រយៈ​ការ​កើនឡើង​នូវ​លំហូរ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នេះ ប្រាកដ​ណាស់​វា​នឹង​ក្លាយជា​កត្តា​មួយ​ក្នុង​ការ​រួមចំណែក​ជួយ​ស្តារ​អាជីវកម្ម​ទេសចរណ៍ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​-១៩ នៅ​ខេត្ត​នេះ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​មួយ​កម្រិត​ឡើង​វិញ​។ ទន្ទឹម​នឹង​នេះ លោក ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​កំណើន​ភ្ញៀវ​ទេសចរ ដែល​អាច​នឹង​ចម្លងជំងឺ​កូ​វី​ដ​-១៩ ផង​ដែរ​។ 

ក្រឡេក​ទៅ​មើល​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ​ឯនេះ​វិញ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​អនុញ្ញាត​ឲ្យ​អាហារ​ដ្ឋា​ន និង​ភោជនីយដ្ឋាន​អាច​ទទួលភ្ញៀវ​ទេសចរ​ឲ្យ​អង្គុយ​នៅ​កន្លែង​ឡើង​វិញ​រួច​មក មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​កាល​អនុញ្ញាត​ឲ្យ​លក់​ជា​លក្ខណៈ​វេច​ខ្ចប់​។ ជាក់ស្តែង នៅ​ស​ប្តា​ហ៍​ទី​១​ក្នុង​ខែកញ្ញា ភ្ញៀវ​ទេសចរ​បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន​ជាង​២​ពាន់​៦​នាក់ កើនឡើង​ជាង​២៣% បើ​ធៀប​នឹង​ស​ប្តា​ហ៍​មុន​។

ជុំវិញ​ទៅ​នឹង​ការ​រើប​ឡើង​នៃ​ចរន្ដ​ទេសចរ​ក្នុងស្រុក​នេះ​ដែរ ឯកឧត្តម តុ​ប សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​សង្កេត​ឃើញ​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ក្រប​ខណ្ឌ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​បាន​ចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្តើរ​ៗ​ហើយ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​។ សម្រាប់ ឯកឧត្តម បើ​ទោះបី​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​កាលពី​ស​ប្តា​ហ៍​មុន​មាន​ចំនួន​តិចតួច​ក៏​ដោយ តែ​វា​ជា​សញ្ញាណ​មួយ​ដ៏​ល្អ​ក្នុង​ការ​ឈាន​ទៅ​ស្តារ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា និង​ការ​បើក​តំបន់​ទេសចរណ៍​ទទួលភ្ញៀវ​ទេសចរ​បរទេស​នៅ​ចុងឆ្នាំ​នេះ​។

បើ​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ផ្ទៃក្នុង​ជាង​៥​ម៉ឺន​១​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​នានា​នៅ​កម្ពុជា​នៅ​រយៈ​ពីរ​ថ្ងៃ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​។ ក្នុង​នោះ​ខេត្តកំពត​ឈរ​លំដាប់​លេខ​១​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន​ជាងគេ​រហូត​ជាង​២​ម៉ឺន​៣​ពាន់​នាក់ ខណៈ​កែប​ឈរ​លេខ​រៀង​ទី​ពីរ​មាន​ជិត​៥​ពាន់​នាក់ និង​តាម​ពីក្រោយ ដោយ​ភ្នំពេញ និង​ខេត្តសៀមរាប​៕

None



អត្ថបទបន្ទាប់


មាន់រស់នៅតែបន្ដនាំចូល ខណៈក្រុមអ្នកចិញ្ចឹមថា កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ថា បច្ចុប្បន្ន ពិតជាមានការនាំចូលសត្វមាន់រស់ពីខាងក្រៅពិតមែន ប៉ុន្ដែ ការ…

ដំណាំលម៉ើក្រហមមានទីផ្សារមិនចាញ់លម៉ើលឿងទេ! ប៉ុន្ដែ មិនសូវមានអ្នកដាំ

ដំណាំលម៉ើ កំពុងមានទីផ្សារគួរឲ្យកត់សម្គាល់ ខណៈដែលការដាំដុះដំណាំនេះ នៅមិនទាន់មានការដាំដុះទ្រង់ទ្រាយធំនៅឡើយទេ។ ជាមួយគ្នានេះ ក្រៅតែពី ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ