បំណុលរដ្ឋាភិបាល

ហេតុអ្វីបានជាលោក ដូណាល់ ត្រាំ ស្នើឱ្យសភាលុបចោលពិដានបំណុលរបស់រដ្ឋាភិបាលសហព័ន្ធអាម៉េរិក?


ប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានស្នើឱ្យសភាអាម៉េរិក លុបចោលពិដានបំណុល៣១,៤ទ្រីលានដុល្លារ របស់រដ្ឋាភិបាលសហព័ន្ធអាម៉េរិក នៅមួយថ្ងៃបន្ទាប់ពីលោកបានចេញមុខជំទាស់នឹងកិច្ចព្រមព្រៀងមួយសម្រេចដោយក្រុមសមាជិកសភា ដើម្បីផ្តល់កញ្ចប់ថវិកាដល់រដ្ឋាភិបាលសហព័ន្ធ ដើម្បីបញ្ចៀសការផ្អាកដំណើរការរដ្ឋាភិបាលជាបណ្ដោះអាសន្ន ដែលអាចកើតមានដោយសារតែការជាប់គាំងការអនុម័តកញ្ចប់ថវិកាជាតិដោយសភា។
បំណុលរដ្ឋាភិបាល
ដោយ

លោកបានលើកឡើងថា ការលុបចោលពិដានបំណុលនេះ គឺជារឿងដ៏ឆ្លាតវៃបំផុតដែលសភាអាម៉េរិក អាចធ្វើបាន ហើយលោកនឹងគាំទ្រពេញទំហឹង។

តាមរយៈបទសម្ភាស​តាមទូរសព្ទជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ លោក ដូណាល់ ត្រាំ បានលើកឡើងថា ការលុបចោលទាំងស្រុងនូវពិដានបំណុលរបស់រដ្ឋាភិបាលសហព័ន្ធអាម៉េរិក គឺជារឿងដ៏ឆ្លាតវៃបំផុត ដែលសភាអាម៉េរិក អាចធ្វើបាន ហើយលោកនឹងគាំទ្រពេញទំហឹង ព្រោះវាជារឿងចំណេញ។

ប្រធានាធិបតីទើបជាប់ឆ្នោតដែលមកគណបក្សសាធារណរដ្ឋរូបនេះ បានលើកឡើងទៀតថា គណបក្សប្រជាធិបតេយ្យ បាននិយាយហើយថា ពួកគេចង់លុបចោលពិដានបំណុលនេះ ហើយប្រសិនបើពួកគេធ្វើមែន លោកនឹងគាំទ្រពេញទំហឹង ហើយស្ម័គ្រចិត្តធ្វើជាអ្នកនាំមុខគេទៀតផង។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ពិដានបំណុលជាគំនិតមួយដែលគ្មានភាពប្រាកដនិយម និងគ្មានន័យខ្លឹមសារ ពោលគឺឥតប្រយោជន៍តែម្ដង ពីព្រោះវាអាចនឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ដែលពិបាកនឹងប៉ាន់ស្មាន ប្រសិនបើពិដានបំណុលនេះត្រូវបានរំលោភបំពាន ដូច្នេះយកល្អគួរតែលុបវាចោលតែម្ដង។

សូមបញ្ជាក់ថា ពិដានបំណុលគឺជាកម្រិតបំណុលអតិបរមាដែលសភាអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធអាម៉េរិកខ្ចី ដើម្បីរ៉ាប់រងការចំណាយរបស់ខ្លួន ដែលនេះមានន័យថា រដ្ឋាភិបាលសហព័ន្ធអាម៉េរិក មិនអាចខ្ចីបុលបន្ថែមទៀតបានឡើយ ប្រសិនបើដល់កម្រិតពិដាន ទោះបីជាខ្វះថវិកាសម្រាប់ការដំណើរការរដ្ឋាភិបាលយ៉ាងណាក្ដី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃគ្រោងបើកទ្វារសាកល្បងទទួលយកប្រតិបត្តិការទូទាត់ Bitcoin នៅកោះទេសចរណ៍ដ៏ល្បីមួយ

លោក ភីឆៃ ជុនញ៉ាវ៉ាជីរ៉ា (Pichai Chunhavajira) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ ត្រូវបានសារព័ត៌មានរាយការណ៍ថា ហាក់កំពុងបើកទ្វារទទួលយកការ…

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនវិនិយោគធំៗរាប់សិបប្ដេជ្ញាមិនបោះទុនវិនិយោគជាមួយក្រុមហ៊ុនចិន និងហុងកុង?

ក្រុមហ៊ុនវិនិយោគឯកជនធំៗរហូតដល់ទៅជាង៣០ បានប្ដេជ្ញាមិនបោះទុនវិនិយោគជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន និងហុងកុង ជាដាច់ខាត។ ការប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ