អូស្ត្រាលីចាប់ផ្ដើម​បើកប្រទេសឡើងវិញបណ្ដើរៗ

ភ្ញៀវទេសចរចាក់វ៉ាក់សាំងរួច អាចធ្វើដំណើរទៅទីក្រុងស៊ីដនី ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក


បន្ទាប់ពីអាមេរិក ទើប​តែបានប្រកាសបើកប្រទេសទទួលភ្ញៀវទេសចរបានចាក់វ៉ាក់សាំងរួចនៅខែក្រោយនេះ ប្រទេសអូស្ត្រាលីឯណេះវិញ ក៏បានបានបង្ហាញពីផែនការបើកប្រទេសទទួលអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងរួចផងដែរ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ហើយក៏មានការលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសទាំងនោះផងដែរ។ ក៏ប៉ុន្ដែ ការបើកនេះ អូស្ត្រាលី នឹងចាប់ផ្ដើមអនុវត្តដំបូងសម្រាប់តែ រដ្ឋញូវសៅវែលសិនប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ភ្ញៀវទេសចរចាក់វ៉ាក់សាំងរួច អាចធ្វើដំណើរទៅទីក្រុងស៊ីដនី ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក (រូបភាព៖ BBC)
ដោយ

អភិបាលរដ្ឋបាលរដ្ឋញូសៅវែល លោក ដូមីនិក ភឺរ៉ូតថីត (Dominic Perrottet) បាននិយាយថា អូស្ត្រាលីត្រូវតែការចូលរួមឡើងវិញជាមួយពិភពលោក និងមិនអាចរស់នៅដាច់ឡែកពីគេដូចសព្វថ្ងៃនេះទេ! អូស្ត្រាលី ត្រូវតែបើកប្រទេសឡើងវិញ។ ការបើកទទួលអ្នកដំណើរឡើងវិញនេះ គឺធ្វើឡើងស្របពេលដែលការឆ្លងប្រចាំថ្ងៃនៅរដ្ឋញូវសៅវែលបានថយចុះជាបន្តបន្ទាប់ ពោលគឺធ្លាក់ចុះពីជាង ១ ពាន់ករណីមកនូវត្រឹមតែ ៤០៦ ករណីប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

ទន្ទឹមនឹងការបើកទទួលទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចនេះដែរ វានឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី បន្ទាប់ពីរងការបំផ្លិចបំផ្លាញយ៉ាងដំណំក្នុងរលកឆ្លងកូវីដ១៩លើកទី៣នាពេលកន្លងនេះ ដោយបានបង្ខំឱ្យមានការបិទខ្ទប់ប្រទេសអស់រយៈពេលជិត ៤ខែមកហើយ។

សម្រាប់អ្នកដំណើរបរទេសទាំងអស់រួមទាំងពលរដ្ឋរបស់ប្រទេសអូស្រ្តាលីផងដែរ ត្រូវតែបង្ហាញប័ណ្ឌចាក់វ៉ាក់សាំង និងលិខិតតេស្តអវិជ្ជមានកូវីដ១៩ មុនពេលហោះហើរចូលមកទីក្រុងស៊ីដនី នៃរដ្ឋញ៉ូសៅវែល។

សូមរំឭកថា ផែនការបើកព្រំដែនឡើងវិញរបស់រដ្ឋាភិបាលរដ្ឋញូវសៅវែលត្រូវបានលើកឡើងតាំងពីខែកក្កដាមកម្ល៉េះ ដោយគ្រោងនឹងបើកទទួលជនជាតិអូស្ត្រាលីដែលបានចាក់វ៉ាក់សាំងរួច ព្រមទាំងទទួលអ្នកដំណើរអន្តរជាតិ ដែលមកពីប្រទេសមានហានិភ័យទាប ក្រោយពេលរដ្ឋមួយនេះ អាចសម្រេចបានអត្រាអ្នកចាក់វ៉ាក់សាំងគ្រប់ចំនួនដូសឈានដល់ ៨០%។ ទោះបីជាយ៉ាងណា គេរំពឹងរដ្ឋនេះត្រូវចំណាយពេលយ៉ាងហោចណាស់ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីឈានទៅសម្រេចនូវគោលដៅចាក់វ៉ាក់សាំងដែលបានកំណត់នោះ។

យ៉ាងណាក៏ដោយចុះ នៅក្នុងប្រទេសអូស្រ្តាលីគឺមានតែរដ្ឋញូវសៅវែលមួយទេ ដែលគ្រោងបើកទទួលអ្នកដំណើរបរទេសនៅខែក្រោយនេះ ខណៈដែលរដ្ឋផ្សេងទៀតដូចជា រដ្ឋឃ្វីនឡែន និងរដ្ឋនៅភាគខាងលិចប្រទេសមិនទាន់បើកព្រំដែនរបស់ខ្លួននៅឡើយទេ រហូតទាល់តែអត្រាអ្នកចាក់វ៉ាក់សាំងក្នុងរដ្ឋទាំងនោះមានកម្រិតខ្ពស់ និងអត្រាឆ្លងមានការធ្លាក់ចុះ ទើបរដ្ឋាភិបាលនឹងសម្រេចបើកឡើងវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO ទទួលស្គាល់វ៉ាក់សាំង AstraZeneca ផលិតនៅថៃហើយ សម្រាប់​ការប្រើប្រាស់បន្ទាន់

ព័ត៌មាន
វ៉ាក់សាំងកូវីដ១៩ ប្រភេទ AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience របស់ថៃ ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ និងបានដាក់ប…

ធនាគារពិភពលោកសង្ឃឹមថា ចិននឹងបង្កើនការបរិច្ចាគថវិកាជួយដល់ប្រទេសក្រីក្របំផុតក្នុងពិភពលោក

ព័ត៌មាន
ក្រោយមើលឃើញពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅតែមានការរីកចម្រើន ប្រធានធនាគារពិភពលោក លោក David Malpass សង្ឃឹមថា ប្រទេសចិននឹងបង្កើនការបរិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ