ទីក្រុងឌូបៃ

ក្រុងឌូបៃ កំពុងសាងសង់អគារលំនៅឋានកម្ពស់ជាង៥០០ម៉ែត្រ ដែលខ្ពស់ជាងគេលើពិភពលោក


បច្ចុប្បន្នទីក្រុងឌូបៃ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម មានអគារលំនៅឋានខ្ពស់ជាងគេបំផុតរបស់ពិភពលោកមួយស្រេចទៅហើយ គឺអគារ ប៊ូជី ខាលីហ្វា (Burj Khalifa) ប៉ុន្តែឥឡូវនេះទីក្រុងនេះបានបង្ហាញគម្រោងសាងសង់អគារលំនៅឋានខ្ពស់ជាងគេបំផុតថ្មីមួយទៀតនៅលើពិភពលោកក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ទីក្រុងឌូបៃ
ដោយ

ដោយមិនទាន់ស្កប់ស្កល់ចិត្តនឹងការបង្កើតគម្រោងលំនៅឋានខ្ពស់កប់ពពកនោះ ថ្មីៗនេះប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបង្ហាញគម្រោងសង់លំនៅឋានខ្ពស់បំផុតថ្មីមួយទៀត គឺអគារ Six Senses Residences Dubai Marina ដែលកំពុងដំណើរការសាងសង់នៅក្នុងសង្កាត់ម៉ារីណា (Marina) នៅក្នុងទីក្រុងឌូបៃ។ អគារលំនៅឋានដ៏ទំនើបនេះមានកម្ពស់៥១៧ម៉ែត្រ ជាមួយនឹង១២២ជាន់ ប៉ុន្តែវាមានលំនៅឋានប្រណិតចំនួន២៥១យ៉ូនីតតែប៉ុណ្ណោះនៅលើអគារនេះ។

អគារលំនៅឋាននេះត្រូវបានរៀបចំគូរប្លង់ដោយក្រុមហ៊ុន វូដ បាហ្គូត (Woods Bagot) របស់ប្រទេសអូស្ត្រាលី និងសាងសង់ដោយក្រុមហ៊ុន WSP Middle East នៅតំបន់មជ្ឈិមបូព៌ា ហើយការរចនាម៉ូតអគារនេះត្រូវបានធ្វើឡើងតាមចំណង់ចំណូលចិត្តរបស់អ្នកជួលអគារ។

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ហាងឆេងមាសនៅទ្រឹង ក្រោយធនាគារកណ្ដាលអាម៉េរិក រក្សាអត្រាការប្រាក់ឱ្យនៅថេរដោយគ្មានការផ្លាស់ប្ដូរ

ហាងឆេងមាសមានសភាពនៅទ្រឹងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា សប្តាហ៍នេះ បន្ទាប់ពីធនាគារកណ្តាលអាម៉េរិក បានរក្សាអត្រាការប្រាក់ថេរដោយគ្មានការផ្លាស់ប្ដ…

ការស្ទង់មតិបង្ហាញថា បំណុលរបស់ពលករថៃ នៅឆ្នាំនេះ មានស្ថានភាពកាន់តែអាក្រក់ ក្រោយប្រាក់ចំណូលមានការធ្លាក់ចុះ

ចំនួនពលករថៃ ដែលផុងខ្លួនជាមួយបំណុលនៅក្នុងឆ្នាំ២០២៤ មានស្ថានភាពអាក្រក់ជាងឆ្នាំមុនរហូតដល់ជាង២៦% ក្រោយពួកគេជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ