បាតុកម្មប្រឆាំងរដ្ឋាភិបាល នៅម៉ាឡេស៊ី

ពលរដ្ឋម៉ាឡេស៊ីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងទាមទារឲ្យនាយករដ្ឋមន្ត្រីចុះពីតំណែង ក្រោយបរាជ័យដោះស្រាយវិបត្តិកូវីដ១៩


វិបត្តិកូវីដ១៩ គួបផ្សំនឹងអស្ថិរភាព និងភាពចម្រូងចម្រាស់ក្នុងជួររដ្ឋាភិបាលម៉ាឡេស៊ី បានជំរុញឲ្យពលរដ្ឋម៉ាឡេស៊ីជាង១ពាន់នាក់ ភាគច្រើនជាយុវជន ចេញមកតាមផ្លូវធ្វើបាតុកម្មសម្តែងការមិនពេញចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាលរបស់ខ្លួន ដោយពួកគេបានប្រមូលផ្តុំគ្នាលើកបដា ទាមទារឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ូយីឌីន យ៉ាស៊ីន ចុះចេញពីដំណែង ទោះត្រូវរំលោភលើវិធានការសុវត្ថិភាព ដែលហាមមិនឲ្យមានការប្រមូលផ្តុំគ្នាក្តី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ពលរដ្ឋម៉ាឡេស៊ីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងទាមទារឲ្យនាយករដ្ឋមន្ត្រីចុះពីតំណែង ក្រោយបរាជ័យដោះស្រាយវិបត្តិកូវីដ១៩

បើ​តាម​ការ​អះអាង​ពី​អ្នក​រៀបចំ​បាតុកម្ម នៅ​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​នេះ មាន​បាតុករ​ប្រមាណ ១​ពាន់​នាក់​ដែល​ភាគច្រើន​នៃ​ពួក​គេ​សុទ្ធ​សឹង​ជា​យុវជន ជាមួយនឹង​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ពាក់​ម៉ាស់​-​រក្សា​គម្លាត ដៃ​មាន​កាន់​បដា​ដែល​សរសេរ​ថា «​រដ្ឋាភិបាល​បរាជ័យ​» បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន មើ​ដេ​កា (Merdeka Square) ចំ​កណ្តាល​ទីក្រុង  Kuala Lumpur សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ លោក ម៉ូ​យី​ឌី​ន យ៉ា​ស៊ី​ន ក្នុង​ការ​ទប់ស្កាត់​និង​ដោះស្រាយ​វិបត្តិ​កូ​វី​ដ​-១៩​។

នៅ​ក្នុង​បដា​របស់​ក្រុម​បាតុករ​បាន​សរសេរ​ថា «​រដ្ឋាភិបាល​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​យើង លោក​ត្រូវ​តែ​ចុះ​ចេញ​»​។ ការ​បាតុកម្ម​របស់​ក្រុម​បាតុករ​នេះ គឺ​ដើម្បី​សម្តែង​ពី​ការ​ខឹងសម្បារ​ចំពោះ​រដ្ឋាភិបាល ស្រប​ពេល​ដែល​ម៉ា​ឡេ​ស៊ី​កំពុង​ធ្លាក់​ផុងខ្លួន​កាន់តែ​ជ្រៅ​ទៅ​ៗ ក្នុង​វិបត្តិ​កូ​វី​ដ​១៩ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ច្រើន​ខែ​ណាស់​មក​ហើយ​។

អស់​រយៈពេល​ជាង ៦​ខែ​មក​ហើយ​ដែល​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី ប្រកាស់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​។ វិធានការ​នេះ បាន​ផុតកំណត់​ត្រឹម​ថៃ​អាទិត្យ​ទី​១​សីហា​ម្សិលមិញ ប៉ុន្តែ​វិធានការ​បិទ​ខ្ទប់​ប្រទេស​នៅ​បន្ត​អូស​បន្លាយ​នៅឡើយ​។ 

ប្រឈម​នឹង​ការ​រាតត្បាត​កូ​វី​ដ​១៩​កាន់តែ​ខ្លាំង​ឡើង​ៗ សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ី​បន្ត​ដាំ​ក្បាល​ចុះ ខណៈ​ភាព​គ្មាន​ការងារ​ធ្វើ ជា​ពិសេស​ក្នុង​ចំណោម​យុវជន​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ក៏​មាន​កាន់តែ​ច្រើន​ផង​ដែរ​។ អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​ក៏​មាន​ចំនួន​ច្រើន ស្រប​ពេល​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​បន្ត​កើនឡើង​ឥត​ឈប់​ឈរ​។

គួរ​ជម្រាប​ថា ម៉ា​ឡេ​ស៊ី​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ៗ​ប្រចាំ​ថ្ងៃ គិត​ជា​មធ្យម​ប្រមាណ ១​ម៉ឺន​៦​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ខណៈ​ករណី​ឆ្លង​សរុប​បាន​កើន​លើស​១​លាន​ករណី និង​ស្លាប់​សរុប​ជិត​៩​ពាន់​ករណី​។ នេះ​បើ​តាម​ទិន្នន័យ​ដែល​ចងក្រង​ដោយសារ​ព័ត៌មាន រ៉​យ​ទ័​រ​។

សូម​បញ្ជាក់​ថា ការ​ឡើង​កាន់​តំណែង នៅ​ខែមីនា​ឆ្នាំ​២០២០ របស់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​បច្ចុប្បន្ន ពុំ​មែន​ទទួល​តំណែង​ដោយសារ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ពី​ប្រជាពលរដ្ឋ​ទេ​។ លោក​ទទួល​តំណែង​ពី​ការ​ជ្រើសតាំង​តាម​ការ​ព្រមព្រៀង​របស់​ពហុបក្ស ដើម្បី​បង្កើត​រដ្ឋាភិបាល និង​ក្រោយ​ពី​រដ្ឋាភិបាល​ចាស់ មានរឿង​អាស្រូវ​ពុក​រលួយ​។ រដ្ឋាភិបាលចម្រុះ​នេះ ក៏​កំពុង​តែ​ត្រូវ​ដួល​រលំ​ដែរ ព្រោះ​សម្ព័ន្ធភាព​បក្ស ត្រូវ​រង្គោះរង្គើរ និង​បក្ស​ខ្លះ​ដកខ្លួន​ចេញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃពេលនេះកំពុងដុនដាបកាន់តែខ្លាំងក្នុងវិបត្តិកូវីដ-១៩ តើទស្សនវិស័យសេដ្ឋកិច្ចថៃមានការប៉ះពាល់យ៉ាងណាខ្លះដែរ?

ព័ត៌មាន
ប្រទេសថៃ បានជួបរលកឆ្លងកូវីដ-១៩ខ្លាំងក្លា ចាប់តាំងពីខែមេសាមក ហើយចំនួនឆ្លងប្រចាំថ្ងៃ មកទល់បច្ចុប្បន្ន នៅមិនទាន់ស្រាកស្រាន្ដនោះទេ ពោលគឺនៅតែម…

តើការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាមដុនដាបកម្រិតណា ក្នុងអំឡុងពេលឆ្លងកូវីដ១៩ ខ្លាំងក្លានេះ?

ព័ត៌មាន
នៅឆ្នាំ២០២១នេះ វៀតណាមដែលធ្លាប់តែគេចាត់ទុកថា ជាកូនក្រមុំដ៏ស្រស់សោភាមួយនៅអាស៊ី ក្នុងការទាក់ទាញការវិនិយោគពីបរទេសនោះ ហាក់មិនសូវធ្វើបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ