វិស័យកសិកម្ម

ក្រុមអ្នកជំនាញជឿជាក់ថា ផ្លែទុរេន និងសំបុកត្រចៀកកាំរបស់កម្ពុជានឹងមានទីផ្សារកាន់តែល្អ ប្រសិនបើអាចនាំចេញទៅកាន់ទីផ្សារចិន ដោយផ្ទាល់


ផ្លែទុរេន និងសំបុកទឹកមាត់ត្រចៀកកាំរបស់កម្ពុជា រួមទាំងក្រពើផងនោះ ទទួលបានភ្លើងខៀវក្នុងការនាំចូលទៅកាន់ទីផ្សារចិន បន្ទាប់ពីភាគីកម្ពុជា និងចិន បានចុះហត្ថលេខាបើកផ្លូវនាំចេញ-ចូលក្នុងអំឡុងពេលលោក ស៊ី ជីនពីង ប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចផ្លូវរដ្ឋកាលពីពេលថ្មីៗ។ កសិករ និងអ្នកជំនាញជឿជាក់ថា ផលិតផលទាំងនេះនឹងមានស្ថិរភាពទីផ្សារកាន់តែល្អប្រសើរ ប្រសិនបើពិតជាអាចចូលទៅកាន់ទីផ្សារចិន មែននោះ។
វិស័យកសិកម្ម
ដោយ

ជាមួយគ្នានេះរាជរដ្ឋាភិបាល បានណែនាំដល់ក្រសួងពាក់ព័ន្ធឱ្យកាត់បន្ថយការបំពេញនីតិវិធីស្មុគស្មាញដើម្បីឱ្យការនាំចេញផលិតផលនានា ទៅទីផ្សារចិន កាន់តែរលូន និងល្អប្រសើរបន្ថែមទៀត។

លោក ឃឹម ប៊ុនឡែន កសិករដាំទុរេនម្នាក់នៅខេត្តកំពត និងជាប្រធានក្រុមហ៊ុននាំចេញទុរេន Farmer Forward Cambodia ជឿជាក់ថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលនឹងធ្វើការកាន់តែសកម្មក្នុងការជួយសម្របសម្រួលការនាំចេញផ្លែទុរេនរបស់កម្ពុជា ទៅកាន់ទីផ្សារចិន។ សម្រាប់អ្នកជំនាញរូបនេះ ទុរេនជាដំណាំយុទ្ធសាស្ត្រ និងការទូត មានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលកម្ពុជា អាចទាញយកបានពីការនាំចេញ ដូច្នេះលោកសង្ឃឹមថា រដ្ឋាភិបាលនឹងបង្កើតក្រុមការងារពិសេសជួយរៀបចំផែនការយុទ្ធសាស្ត្រដំណាំទុរេនឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។ ទន្ទឹមនេះលោកលើកទឹកចិត្តឱ្យកសិករត្រូវពង្រឹងសមត្ថភាពផលិតទុរេនឱ្យស្របតាមស្តង់ដាសុវត្ថិភាព មានគុណភាព និងថ្លៃដើមផលិតទាប និងត្រូវចុះឈ្មោះចម្ការយកស្តង់ដា ដើម្បីអាចនាំចេញទៅទីផ្សារអន្តរជាតិ។

ដោយឡែកលោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានចាត់ទុកពិធីសារនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន គឺជាជំហានដ៏សំខាន់ និងជាការបើកផ្លូវសម្រាប់អ្នកវិនិយោគផ្សេងៗ ដើម្បីកែច្នៃ និងនាំចេញ។ ទន្ទឹមនេះ ប្រធានសមាគមត្រចៀកកាំខ្មែររូបនេះបានណែនាំដល់អ្នកអភិរក្សសត្វត្រចៀកកាំ ត្រូវរៀបចំកែលម្អផ្ទះត្រចៀកកាំឱ្យស្របតាមស្តង់ដា ដើម្បីចុះបញ្ជីសម្រាប់នាំចេញទៅកាន់ទីផ្សារចិន។

ពាក់ព័ន្ធគម្រោងនាំចេញផលិតផលទៅទីផ្សារចិននេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធត្រូវកាត់បន្ថយពេលវេលាក្នុងការបំពេញនីតិវិធីផ្សេងៗ ដើម្បីបើកច្រកនាំចេញផលិតផលរបស់កម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។ បើតាមសម្ដេចនាយករដ្ឋមន្រ្តី នីតិវិធីមួយចំនួនបានបង្កភាពស្មុគស្មាញធ្វើឱ្យខាតពេលវេលា និងថវិកា។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅកម្ពុជា កាលពីពេលថ្មីៗនេះ មានការចុះហត្ថលេខាលើពិធីសារលើឯកសារចំនួន៣៧ ក្នុងនោះមានពាក់ព័ន្ធការនាំចេញផលិតផលកសិកម្មចំនួន៣មុខរបស់កម្ពុជា ទៅទីផ្សារប្រទេសចិន ផងដែរ ដូចជា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និងសុខភាព សម្រាប់ការនាំចេញក្រពើដែលបានបង្កាត់ពូជនៅកសិដ្ឋានពីកម្ពុជាទៅចិន, ពិធីសារស្តីពីលក្ខខណ្ឌតម្រូវក្នុងការធ្វើអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ ដែលមិនទាន់សម្អាត និងសំបុកត្រចៀកកាំ ដែលបានសម្អាត និងពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ្នកជំនាញព្យាករថា តម្លៃមាសអាចនឹងហក់ដល់៤,៥០០ដុល្លារក្នុង១តម្លឹងនៅមុនដំណាច់ឆ្នាំនេះ

ហាងឆេងមាសនៅកម្ពុជា បានហក់ឡើងបំបែកកំណត់ត្រាជាថ្មីឈានដល់៤,០៧៩ដុល្លារក្នុង១តម្លឹងជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេ…

ធនាគារ BRIDGE និងក្រុមហ៊ុន BTI ចុះហត្ថលេខាដើម្បីពង្រឹងសុវត្ថិភាពការប្រើប្រាស់ម៉ាស៊ីន អេធីអឹម

ធនាគារ BRIDGE បានសហការ ជាមួយក្រុមហ៊ុន BTI Payments Cambodia ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព ធនាគារដែលបម្រើសេវាកម្មដោយខ្លួនឯង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ