Advertisement
Advertisement
Advertisement
សង្គ្រាមពាណិជ្ជកម្ម

ភ្លើងសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចយក្សអាមេរិក-ចិន ក្តៅងំ ស្ទើរពេញមួយឆ្នាំ ២០១៩


សង្គ្រាមពាណិជ្ជកម្មរវាង មហាអំណាចចិន និងអាមេរិក ដែលជាសង្រ្គាមដ៏រ៉ាំរ៉ៃ អូសបន្លាយពេលអស់ជាច្រើនឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែក្នុងឆ្នាំ ២០១៩កន្លងទៅនេះ យើងសង្កេតឃើញថា មហាអំណាចសេដ្ឋកិច្ចទាំងពីរ ហ៊ានដំឡើងឬទ្ធិដាក់គ្នា និងតតាំងគ្នាទៅវិញទៅមក ដែលធ្វើឲ្យភ្លើងសង្រ្គាម កាន់តែផុសផុលឡើង ដោយភាគីម្ខាងទៀត សុទ្ធតែទាមទារឲ្យមាន ការចរចា ម្តងហើយម្តងទៀត តែក៏លុបចោលទៅវិញ ជំនួសដោយការគំរាមកំហែង ដំឡើងពន្ធលើទំនិញដាក់គ្នា ដោយគ្មានខ្លាចរណា នោះឡើយ។
ក្រុមអ្នកវិភាគ៖ វៀតណាម គឺជាអ្នកឈ្នះធំ ក្នុងសង្គ្រាមពាណិជ្ជកម្មរវាង អាមេរិក-ចិន (https://www8.gsb.columbia.edu/)
ដោយ
Advertisement

យ៉ាងណាក៏ដោយ នៅពាក់​កណ្តាល ខែធ្នូ សង្រ្គាម​ពាណិជ្ជកម្មរវាង ប្រទេសចិន និងសហរដ្ឋអាមេរិក ហាក់ថមថយកម្តៅ ដោយមានការសម្រប​សម្រួលគ្នា និងបានឈាន​ដល់ការ​សម្រេចផ្អាក ការគំរាម​ដំឡើង​ពន្ធដាក់គ្នាទៀត ដើម្បីបន្ត​ការចរចា​រកដំណោះស្រាយ​ចំពោះ​ការខ្វែង​គំនិតគ្នា ហើយជា​លទ្ធផល លោក ដូណាល់ ត្រាំ លុបចោល​ការគំរាម​កំហែង​របស់លោក ខណៈដែល​ភាគីចិន សន្យាថា នឹងនាំចូល​ទំនិញមកពី​សហរដ្ឋអាមេរិក តម្លៃ​ប្រមាណ ៥០ពាន់លាន​ដុល្លារ បន្ថែមទៀត ដើម្បី​ឲ្យជញ្ជីង​ពាណិជ្ជកម្ម​ទ្វេភាគី កាន់តែ​មានតុល្យភាព។

បណ្តាប្រជាជន​ទូទាំង​សកលលោក ទាំងអ្នក​សេដ្ឋកិច្ច ទាំងអ្នក​នយោបាយ សុទ្ធតែ​ទន្ទឹង​រង់ចាំមើល លទ្ធផល​នៃកិច្ចចរចា​ពាណិជ្ជកម្មរវាង មហាអំណាច​សេដ្ឋកិច្ចទាំង ២ គឺអាមេរិក និង​ចិន នៅពាក់កណ្តាល​ខែធ្នូ ឆ្នាំ ២០១៩ ដោយបាន​ដឹងលទ្ធផល​ជាបឋម គឺថា គ្មានការដំឡើង​ពន្ធលើ ទំនិញ​រាប់ពាន់​លានដុល្លារ​អាមេរិក នៅថ្ងៃទី ១៥ ខែធ្នូ ដូចការ​គំរាមគ្នានោះឡើយ មានតែ​ការសម្រប​សម្រួល​គ្នាមកវិញ តាមរយៈ​ការបន្ធូរ​បន្ថយពន្ធ និងកិច្ចសន្យា​ទិញ​ទំនិញបន្ថែម។

យ៉ាងណាមិញ រឿងនេះ នៅមិនទាន់​អាចបញ្ជាក់​បានទេពី កាលបរិច្ឆេទ​នៃការចុះ​ហត្ថលេខាលើ កិច្ចព្រមព្រៀងនេះ ដោយគ្រាន់​តែពន្យល់ថា អាមេរិក យល់ព្រម​បន្ធូរបន្ថយ​ពន្ធដែល​ដំឡើង​ស្រាប់លើ​ទំនិញចិន និងពន្យារ​ពេលដំឡើង​ពន្ធថ្មីលើ​ទំនិញ​របស់ចិន ជាការដោះដូរ​នឹង ការយល់ព្រម​របស់ភាគីចិន ដែលសម្រេចទិញ​ទំនិញ​កសិកម្ម ឧស្សាហកម្ម និងថាមពល​មកពី អាមេរិក ដែលមាន​តម្លៃជាង ៥០ពាន់លាន​ដុល្លារអាមេរិក នៅក្នុង​រយៈពេល ២ឆ្នាំខាងមុខ។

ក្រសួងហិរញ្ញវត្ថុចិន​បានបញ្ជាក់ថា ចិន​បានយល់ព្រម​មួយផ្នែក​តូចតែប៉ុណ្ណោះ ​ជាមួយនឹង​អាមេរិក ដែលមាន​ការដក​ការគំរាមដំឡើង​ពន្ធ និងការជជែកគ្នាពី ច្បាប់លើ​កម្មសិទ្ធិ​បញ្ញា​ប៉ុណ្ណោះ​ លទ្ធផលប្រែប្រួល​យ៉ាងណា រង់ចាំដល់ថ្ងៃ​ដែលមហា​អំណាច​ទាំងពីរ ចុះហត្ថលេខា​សម្រេច។

Advertisement

ទោះបីជាមាន​ការចរចា​យ៉ាងនេះក្តី សេដ្ឋកិច្ច​វិទូមួយចំនួន នៅតែមិនទាន់​មានភាព​ទុកចិត្ត​នៅឡើយនោះទេ ព្រោះមិនទាន់​ឃើញមាន សេចក្តី​ប្រកាស​ជាផ្លូវការ​ណាមួយ អំពីបញ្ហានេះទេ ហើយគេ​មិនទុកចិត្ត ដោយសារតែ​លោក ដូណាល់ ត្រាំ ធ្លាប់បានច្រា​នចោលសំណើលើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ដំបូង ជាមួយចិន ជាច្រើន​លើកមកហើយ ម្យ៉ាងអ្នកជំនាញ​បានលើកឡើងថា ការសម្រេច​ចិត្តនៅពេលនេះ​របស់លោក ត្រាំ អាចនឹង​ជះឥទ្ធិពលដល់ លទ្ធផលនៃ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក នៅក្នុងខែ​វិច្ឆិកា ឆ្នាំ ២០២០ខាងមុខ។

ក្តីសង្ឃឹមដែលថា មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ អាចឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដើម្បី​បន្ធូរបន្ថយ​កម្តៅសង្គ្រាម​ពាណិជ្ជកម្មនោះ តែងតែ​ស្ថិតក្នុង​ភាពស្រពិច​ស្រពិលជានិច្ច ព្រោះថា សេដ្ឋកិច្ចយក្ស-យក្សរបស់​ប្រទេសទាំងពីរ សុទ្ធតែចង់​ឲ្យដៃគូ​ចរចា​របស់ខ្លួន បត់បែនទៅតាម​ការកំណត់​របស់ខ្លួន ហើយវាមិនមែន​ជារឿងងាយស្រួល​នោះទេ ដោយហេតុថា ជម្លោះនេះ ចាប់ផ្តើម​ពីរឿងតូច រហូតដល់ការដំឡើង​ពន្ធលើទំនិញ រាប់ពាន់​លានដុល្លារ​ដាក់គ្នា៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារមូលបត្រកម្ពុជា រក្សាបាននូវសញ្ញាវិជ្ជមានក្នុងឆ្នាំ២០១៩ តែអាចពុះកញ្ជ្រេលខ្លាំងក្នុងឆ្នាំ ២០២០

ព័ត៌មាន
វិស័យមូលបត្រនៅកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ ២០១៩ ទទួលបាននូវទំនុកចិត្ត និងការគាំទ្រពី សំណាក់វិនិយោគិនក្នុងស្រុក និងបរទេស ដោយក្នុងនោះ ម...

ចូលដល់ឆ្នាំ២០២០ភ្លាម! វៀតណាមដាក់មហិច្ឆតានាំចេញ៣០០ ពាន់លានដុល្លារ!

ព័ត៌មាន
ប្រមុខរដ្ឋាភិបាលវៀតណាម នាពេលថ្មីៗនេះ បានអះអាងពីមហិច្ឆតារបស់ខ្លួន ដោយកំណត់នៅឆ្នាំ២០២០នេះ នឹងរកចំណូលពីការនាំចេញទំនិញលក់ទៅក្រៅប្រទេសឲ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ