សមាជិកអាស៊ាន

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី អះអាងថា ទីម័រខាងកើត អាចក្លាយជាសមាជិកអាស៊ាន នៅត្រឹមខែតុលា ឆ្នាំនេះ


រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បាននិយាយនៅមុនកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថា ប្រទេសទីម័រខាងកើត កំពុងបោះជំហានឈានទៅសម្រេចបំណងប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាសមាជិកទី១១ របស់អាស៊ាន។ បើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ប្រទេសនេះអាចនឹងក្លាយជាសមាជិករបស់អាស៊ាននៅត្រឹមខែតុលា ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
សមាជិកអាស៊ាន
ដោយ

ទីម័រខាងកើតជាប្រទេសក្រីក្រមួយនៅលើពិភពលោក ហើយក្រុមមេដឹកនាំអាស៊ាន នៅតែមានការព្រួយបារម្ភមួយចំនួនជុំវិញថា តើប្រទេសនេះ អាចចូលរួមក្នុងរបៀបវារៈនៃការអភិវឌ្ឍរបស់អាស៊ានដែរ ឬយ៉ាងណា។ ទោះជាយ៉ាងណា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃសៅរ៍ ពួកគេបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសមាជិកភាពពេញលេញរបស់ប្រទេសទីម័រខាងកើត នៅក្នុងតំបន់អាស៊ាន ក្រោយប្រទេសនេះបានប្រឹងប្រែងបំពេញតាមលក្ខខណ្ឌដែលនៅសេសសល់ដើម្បីចូលរួមក្នុងប្លុកមួយនេះ។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាសាន (Mohamad Hasan) បាននិយាយកាលពីថ្ងៃអាទិត្យ នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ​ថា កន្លងមករដ្ឋាភិបាលទីម័រខាងកើត បានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ ដើម្បីចូលរួមក្នុងប្លុកអាស៊ាន។

លោក ម៉ូហាម៉ាត់ បានអះអាងថា ប្រទេសសមាជិកអាស៊ាន កំពុងអនុវត្តនីតិវិធីច្បាប់រៀងៗខ្លួនក្នុងគោលបំណងបញ្ចប់ដំណើរការចូលជាសមាជិករបស់ទីម័រខាងកើត នៅត្រឹមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅក្នុងខែតុលា ដើម្បីឱ្យប្រទេសនេះអាចក្លាយជាសមាជិកអាស៊ានទី១១ នៅត្រឹមពេលនោះ។

ទីម័រខាងកើត ជាប្រទេសក្មេងជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានទទួលឯករាជ្យពីប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០០២ បន្ទាប់ពីបានកាន់កាប់អស់រយៈពេល២៤ឆ្នាំ ហើយបច្ចុប្បន្នប្រទេសនេះដឹកនាំដោយលោក ចូស រ៉ាម៉ូស ហូតា (Jose Ramos-Horta) និងមានចំនួនប្រជាជនសរុបប្រហែល១,៣លាននាក់ ក្នុងឆ្នាំ២០១១៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានស្ថានភាពបែបណានៅប៉ុន្មានខែកន្លងមកនេះ?

វិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាវិស័យមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសនៅអំឡ…

តើលោក ត្រាំ កំពុងដឹកនាំសហរដ្ឋអាម៉េរិក ឲ្យឃ្លាតឆ្ងាយពីអាស៊ាន ឬយ៉ាងណា?

លោក ដូណាល់ ត្រាំ ដែលបានបន្ទាបទំនាក់ទំនងការបរទេសរវាងអាម៉េរិក ជាមួយអាស៊ានឱ្យឈានដល់កម្រិតទាបបំផុតក្នុងអំឡុងពេលលោកដឹកនាំរដ្ឋបាលអាម៉េរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ